ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំ​កងរាជ​អាវុធហត្ថ​​ឃាត់ខ្លួនបុរស​ម្នាក់តាម​ដីកាតុលាកា​រពីបទ​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​រោងចក្រកាត់​ដេរតេ​យ៉ុង

9 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរ​សម្នាក់​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ ​ស្រុក​អង្គ​ស្នួល​ដឹកនាំ ដោយ​លោក​មេ​បញ្ជា​ការ​ស្ដី​ទី ស៊ូ​ វណ្ណ​ធឿន ​ធ្វើការ​​ឃាត់ខ្លួន​ តាម​ដីកា​សាលា​ ដំបូង​ខេត្តកណ្ដាល ​ដែល​បាន​ចោទ​ប្រកាន់​ពីបទ​ធ្វើឲ្យ ខូច​ខាត​​ដោយ​ចេតនា​ ប្រព្រឹត្ត​ទៅ​លើរោង​ចក្រកាត់​ដេរ តេយ៉ុង​កាលពី​ប៉ុន្មាន​ ខែ​មុនកន្លង​មក​នេះ ហើយ​ត្រូវ​បាន

ខេត្តកណ្ដាល ៖  បុរ​សម្នាក់​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ ​ស្រុក​អង្គ​ស្នួល​ដឹកនាំ ដោយ​លោក​មេ​បញ្ជា​ការ​ស្ដី​ទី ស៊ូ​ វណ្ណ​ធឿន ​ធ្វើការ​​ឃាត់ខ្លួន​ តាម​ដីកា​សាលា​ ដំបូង​ខេត្តកណ្ដាល ​ដែល​បាន​ចោទ​ប្រកាន់​ពីបទ​ធ្វើឲ្យ ខូច​ខាត​​ដោយ​ចេតនា​ ប្រព្រឹត្ត​ទៅ​លើរោង​ចក្រកាត់​ដេរ តេយ៉ុង​កាលពី​ប៉ុន្មាន​ ខែ​មុនកន្លង​មក​នេះ ហើយ​ត្រូវ​បាន ​តំណាង​រោងច​ក្រខាង​លើ ​ប្ដឹងរ​ហូត​មាន​ដីកា ​បង្គាប់​ឲ្យនាំ​ខ្លួន​លេខ​២៧៧ ដ​ក,បនខ/​១៤ ​ទើប ត្រូវ​បាន​កម្លាំង​កងរាជ ​អាវុធ​ហត្ថ ស្រុក​អង្គស្នួល​ ធ្វើកា​រាឃា​ត់ខ្លួន​ជននោះ​តែម្ដង​។

ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ ឡើង​កាល​ពីវេលា​​ម៉ោង​៦​និង១៥នា​ទីព្រឹក​ថ្ងៃទី១ ​ខែសីហា ​ឆ្នាំ២០១៤ ​នៅ​ត្រង់ ​ចំ​ណុច​ភូមិបូ​រីកម្មករ​ ឃុំបែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល។​លោកស៊ូ វណ្ណ​ធឿន​មេ​បញ្ជាកា​រស្ដី​ទីកង​រាជ​អា​វុធ​ស្រុក​អង្គស្នួល​បានឲ្យ​ដឹងថា​ បុរស​ដែល​ ត្រូវចាប់​ខ្លួន នោះ​ឈ្មោះ ​ចន រ៉ាវី ​អាយុ៣០ឆ្នាំ មាន​ទីលំ​នៅ​ក្នុង​ភូមិ​ ត្រពាំង​ក្រសាំង​ ឃុំ​បែក​ចាន ​ស្រុកអង្គ​ស្នួល ​។ ​ចំណែក​តំណាង​រោងចក្រ​កាត់ដេរ​តេយ៉ុង ​ ដែល​​បាន ដាក់​ពាក្យប្ដឹង​ឲ្យតុលា​ការចាត់​ការ ​ទៅលើ​បុរស​ខាង​លើនោះ​ឈ្មោះ​ ម៉ោង ​ផល្លា បន្ទាប់​ពីជន​សង្ស័យ​ដែល​ត្រូវ​ចោទ​នោះ ​ទៅ​ធ្វើសកម្ម​ភាព​បង្កហឹ​ង្សា ជេរ​ប្រមាថ ​និងធ្វើឲ្យ​ខូចខាត ​ទៅលើ​តំណាង​រោងចក្រ កាត់​ដេរ​តេ​យ៉ុង​ក្នុង​ពេល​កន្លងមក​ ។