ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​គូទំ​នាស់​ឆ្មក់​វាយ​ក្បាល​ពី​ក្រោយ​ចំនួន២ដំបង​ឈើ​ជ្រុង​​រង​របួស​ធ្ងន់​ធ្ងរ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​កំពុង​ដើ​រ​តាម​​ក៏​ត្រូវ​បាន​បុរស​ពីរ​នាក់​ដែល​ធ្លាប់​ជា​គូ​ទំនាស់​នឹង​លួច​ឆ្មក់​បាយ​ពីរ​ដំបង​ឈើ​ជ្រុង​បណ្តាល​ឱ្យ​បែក​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​ រង​របួស​ធ្ងន់​ធ្ងរ​។ ហេតុការណ៍​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៥០នាទី យប់​ថ្ងៃ​ទី ០១ សី​ហា ២០១៤ នៅ​ចំណុច​ក្បែរ​វត្ត​ញាណរង្សី ស្ថិត​នៅ​ក្នុង​ក្រុម​៦​ ភូមិ​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​កំពុង​ដើ​រ​តាម​​ផ្លូវ​ក៏​ត្រូវ​បាន​បុរស​ពីរ​នាក់​ដែល​ធ្លាប់​ជា​គូ​ទំនាស់​នឹង​គ្នា​លួច​ឆ្មក់វាយ​​ពីរ​ដំបង​ឈើ​ជ្រុង​បណ្តាល​ឱ្យ​បែក​ក្បាល​ហូរ​ឈាម​​​ រង​របួស​ធ្ងន់​ធ្ងរ​។ ហេតុការណ៍​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៥០នាទី យប់​ថ្ងៃ​ទី ០១ សី​ហា ២០១៤ នៅ​ចំណុច​ក្បែរ​វត្ត​ញាណរង្សី ស្ថិត​នៅ​ក្នុង​ក្រុម​៦​ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ឃណ្ឌ​ឬស្សី​កែវ ។

ជនរង​គ្រោះ​មាន​ឈ្មោះ ប៉ាន់ បុល​ ភេទ​ប្រុស អាយយុ៣៣​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រា​កដ ចំណែក​ជន​បង្ក​មាន​ឈ្មោះ​ណុច ក្រិន ភេទ​ប្រុស​។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​ជន​រង​គ្រោះ​ដើរ​តាម​ផ្លូវ​តែ​ម្នាក់​ឯង​ស្រាប់​តែ​ដើ​រ​មក​ដល់​ក្បែរ​វត្ត​ញាណ​រង្សី ក៏​មាន​បុរស​ពី​រនាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ពី​ក្រោយ​បុរស​រង​គ្រោះ​ស្រាប់​តែ​មក​ដល់​ចំណុច​កើត​ហេតុ ជន​បង្ក​ក៏​បាន​ឈប់​ម៉ូតូ​ហក់​ទៅ​វាយ​សំពង​ក្បាល​បុរស​រង​គ្រោះ​ចំពី​ក្រោយ​ចំនួន​២​ដំបង​ឈើ​ជ្រុង បណ្តាល​ឱ្យ​បុរស​រង​គ្រោះ​បែក​ក្បាល​ហូរ​ឈាម​ពេញ​ផ្ទៃ​មុខ ។

ក្រោយ​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទី​រ​ពេទ្យ​។