ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥​បើក​​វ៉ារថយន្ត​មួយ​គ្រឿង​ជ្រុល​ទៅបុក​រថយន្ត​មួយ​គ្រឿង​ទៀ​របួស​ធ្ងន់ស្រាល​៣នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ ​យុវជន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បើក​លឿន​ដូច​ហោះ​និង​បាន​ព្យាយាមវ៉ារថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ជិះ​ស្រប​ទិស​គ្នា​ ហើយ​ក៏បាន​ជ្រុល​ចង្កូត​ទៅ​បុក​ចំពី​មុខ​រថយន្ត​កូរ៉ូ​ឡា​មួយ​​ពេញ​ទំហឹង​បណ្តាល​យុវជ​ទាំង​បី​នាក់​រង​របួស​ធ្ងន់-​ស្រាល ។ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩និង​៥០​នាទី​យប់ ថ្ងៃ​ទី​

រាជ​ធានី​ភ្នំ​ពេញ ៖​ ​យុវជន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បើក​លឿន​ដូច​ហោះ​និង​បាន​ព្យាយាមវ៉ារថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ជិះ​ស្រប​ទិស​គ្នា​ ហើយ​ក៏បាន​ជ្រុល​ចង្កូត​ទៅ​បុក​ចំពី​មុខ​រថយន្ត​កូរ៉ូ​ឡា​​ពេញ​ទំហឹង​បណ្តាល​យុវជ​ទាំង​បី​នាក់​រង​របួស​ធ្ងន់-​ស្រាល ។ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩និង​៥០​នាទី​យប់ ថ្ងៃ​ទី​០១ សី​ហា ២០១៤ ​នៅ​ចំណុច​មុខ​ច្រក​ចូល​អាកាស​យាន​ភ្នំ​ពេញ​ដ្ឋាន​អន្តជាតិថ្មី តាម​មហា​វិថី​សហ​ពន័្ធ​រុស្ស៊ី ស្ថិត​នៅ​ក្នុង​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ ។​

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ ពណ៌​ខ្មៅ មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 1L-1481 ជិះ​ដោយ​យុវជន​៣​នាក់ ដោយ​ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច មក​ដល់​ចំណុច​កើត​ហេតុ​អ្នក​បើក​ម៉ូតូ​ព្យា​យាម​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ដែល​ជិះ​ស្រប​ទិស​គ្នា ហើយ​ក៏បាន​ជ្រុល​ចង្កូត​ទៅ​បុក​ចំពី​មុខ ពេញ​ទំហឹង​រថយន្ត​កូរ៉ូឡា ​ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 2T-1495 ដែល​បើក​បរ​ក្នុង​ទិសដៅ​បញ្ចា្រស​គ្នា បណ្តាល​ឱ្យ​យុវជន​ជិះ​រថយន្ត​ទាំង​៣​នាក់​របួស​ធ្ងន់ស្រាល ដោយ​ក្នុង​នោះអ្នក​បើក​ម៉ូតូ​និង​ជិះ​កណ្តាល​របួស​ធ្ងន់ ចំណែក​អ្នក​ជិះ​ពី​ក្រោយ​រង​របួស​ស្រាល​។

ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ចំណែ​ក​រថយន្ត និង​ម៉ូតូ​ត្រូវ​​បាន​​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ ។