ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​ចរាចរណ៍​​ខែកក្កដា​​កើត​មាន​​313​លើក សម្លា.ប់​​ជន​រង​គ្រោះ​​130​នាក់ និង​​របួសធ្ងន់​-​​ស្រាល​​49​0​​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែកក្កដា គិត​ចាប់ពី​ថ្ងៃ​ទី​១១ មិថុនា ២០១៤ ដល់​ថ្ងៃ​ទី​១១ កក្កដា ២០១៤ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៣១៣​លើក បើ​ប្រៀបធៀប​ទៅ​នឹង​ខែមិថុនា មានការ​ថយ​ចុះ​១៥% បុ​៉​ន្តែ​បើ​ប្រៀបធៀប​នឹង​ខែកក្កដា ឆ្នាំ​២០១៣ មានការ​កើនឡើង​២% បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​ចំនួន​១៣០​នាក់ បើ​ប្រៀបធៀប​នឹង​ខែមិថុនា មានការ​ថយ​ចុះ​២៤%, របួសធ្ងន់​ចំនួន​២៨២​នាក់ បើ​ប្រៀបធៀប​នឹង​ខែមិថុនា ថយ​ចុះ​១៨% និង​របួសស្រាល​ចំនួន​២០៨​នាក់ បើ​ប្រៀបធៀប​នឹង​ខែមិថុនា មានការ​ថយ​ចុះ​១៥% ។

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែកក្កដា គិត​ចាប់ពី​ថ្ងៃ​ទី​១១ មិថុនា ២០១៤ ដល់​ថ្ងៃ​ទី​១១ កក្កដា ២០១៤ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៣១៣​លើក បើ​ប្រៀបធៀប​ទៅ​នឹង​ខែមិថុនា មានការ​ថយ​ចុះ​១៥% បុ​៉​ន្តែ​បើ​ប្រៀបធៀប​នឹង​ខែកក្កដា ឆ្នាំ​២០១៣ មានការ​កើនឡើង​២% បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​១៣០​នាក់ បើ​ប្រៀបធៀប​នឹង​ខែមិថុនា មានការ​ថយ​ចុះ​២៤%, របួសធ្ងន់​ចំនួន​២៨២​នាក់ បើ​ប្រៀបធៀប​នឹង​ខែមិថុនា ថយ​ចុះ​១៨% និង​របួសស្រាល​ចំនួន​២០៨​នាក់ បើ​ប្រៀបធៀប​នឹង​ខែមិថុនា មានការ​ថយ​ចុះ​១៥% ។

យោង​តាម​ទិន្នន័យ​របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ក្រសួងមហាផ្ទៃ​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់ គឺ​ល្មើស​ល្បឿន​២៤៧​លើក ស្មើ​៤៧%, មិន​គោរព​សិទ្ធិ​អាទិភាព​៤៥​លើក ស្មើ​១៤%, មិន​ប្រកាន់​ស្តាំ​១៨​លើក ស្មើ​៦%, ប្រជែង​គ្រោះថ្នាក់​៣១​លើក ស្មើ​១០%, ស្រវឹង​៣២​លើក ស្មើ​១០% ។ គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ​ខូច​មូ​៉​តូ​ធ្ងន់​១៥៥​គឿ​ង ខូច​ស្រាល​១៦០​គ្រឿង​, រថយន្ត​ធុន​តូច​ខូច​ធ្ងន់​៥៩​គ្រឿង ស្រាល​៦៤​គ្រឿង​, រថយន្ត​ធុន​ធំ​ខូច​ធ្ងន់​១៨​គ្រឿង ស្រាល​៣៦​គ្រឿង​, គ្រោះថ្នាក់​មិន​ពាក់មួក​សុវត្ថិភាព​២៩៦​នាក់ ។

គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែកក្កដា ចាប់​ថ្ងៃ​ទី​១១ មិថុនា ២០១៤ ដល់​ថ្ងៃ​ទី​១១ កក្កដា ២០១៤ ៖
១-​រាជធានី​ភ្នំពេញ ៈ កើតឡើង​ចំនួន​៥៤​លើក ស្លាប់​២៩​នាក់ (​ប្រុស​២៥​នាក់ ស្រី​៤​នាក់​)  របួសធ្ងន់​៤១​នាក់ (​ប្រុស​៤០​នាក់ ស្រី​១​នាក់​)​របួសស្រាល​១១​នាក់ (​ប្រុស​) ខូច​មូ​៉​តូ​៥៥​គ្រឿង​, រថយន្ត​ធុន​ស្រាល​២៩​គ្រឿង​, រថយន្ត​ធុន​ធ្ងន់​៦​គ្រឿង​, មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​៤៣​នាក់ ។
២-​ខេត្តបន្ទាយមានជ័យ ៈ កើតឡើង​២៦​លើក ស្លាប់​១១​នាក់ (​ប្រុស​៨​នាក់ ស្រី​៣​នាក់​) របួសធ្ងន់​១៧​នាក់ (​ប្រុស​១១​នាក់ ស្រី​៦​នាក់​) របួសស្រាល​១៦​នាក់ (​ប្រុស​១៣​នាក់ ស្រី​៣​នាក់​) ។

៣-​ខេត្តកណ្តាល ៈ កើតឡើង​២០​លើក ស្លាប់​៩​នាក់ (​ប្រុស​៧​នាក់ ស្រី​២​នាក់​) របួសធ្ងន់​១៨​នាក់ (​ប្រុស​១៥​នាក់ ស្រី​៣​នាក់​) របួសស្រាល​១៦​នាក់ (​ប្រុស​១៣​នាក់ ស្រី​៣​នាក់​) ។ ៤-​ខេត្តតាកែវ ៈ កើតឡើង​២០​លើក ស្លាប់​៧​នាក់ (​ប្រុស​៦​នាក់ ស្រី​១​នាក់​) របួសធ្ងន់​១៤​នាក់ (​ប្រុស​១២​នាក់ ស្រី​២​នាក់​) របួសស្រាល​១៧​នាក់ (​ប្រុស​១៥​នាក់ ស្រី​២​នាក់​) ។ ៥-​ខេត្តពោធិ៍សាត់ ៈ កើតឡើង​១៨​លើក​ស្លាប់​១​នាក់ (​ប្រុស​) របួសធ្ងន់​១៩​នាក់ (​ប្រុស​១៦​នាក់ ស្រី​៣​នាក់​) របួសស្រាល​៧​នាក់ (​ប្រុស​៦​នាក់ ស្រី​១​នាក់​) ។ ៦-​ខេត្តកំពង់ឆ្នាំង ៈ កើតឡើង​១៦​លើក ស្លាប់​៨​នាក់ (​ប្រុស​៦​នាក់​ស្រី​២​នាក់​) របួសធ្ងន់​១៩​នាក់​, របួសស្រាល​២៧​នាក់ (​ប្រុស​១៧​នាក់ ស្រី​១០​នាក់​) ។

៧-​ខេត្តកំពង់ចាម ៈ កើតឡើង​១៥​លើក ស្លាប់​៩​នាក់ (​ប្រុស​៨​នាក់ ស្រី​១​នាក់​) របួសធ្ងន់​១១​នាក់ (​ប្រុស​៧​នាក់ ស្រី​៤​នាក់​) របួសស្រាល​៩​នាក់ (​ប្រុស​៨​នាក់ ស្រី​១​នាក់​) ។ ៨-​ខេត្តកំពត ៈ កើតឡើង​១៥​លើក ស្លាប់​៣​នាក់ (​ប្រុស​២​នាក់ ស្រី​១​នាក់​) របួសធ្ងន់​១៩​នាក់​(​ប្រុស​១៤​នាក់ ស្រី​៥​នាក់​) របួសស្រាល​១៦​នាក់ (​ប្រុស​១២​នាក់ ស្រី​៤​នាក់​) ។ ៩-​ខេត្តក្រចេះ ៈ កើតឡើង​១៥​លើក ស្លាប់​៨​នាក់ (​ប្រុស​៧​នាក់ ស្រី​១​នាក់​) របួសធ្ងន់​១៣​នាក់ (​ប្រុស​១១​នាក់ ស្រី​២​នាក់​) របួសស្រាល​៤​នាក់ (​ប្រុស​) ។ ១០-​ខេត្តព្រៃវែង ៈ កើតឡើង​១៤​លើក ស្លាប់​៥​នាក់ (​ប្រុស​) របួសធ្ងន់​១៣​នាក់ (​ប្រុស​៩​នាក់ ស្រី​៤​នាក់​) របួសស្រាល​៤​នាក់ (​ប្រុស​) ។

១១-​ខេត្តបាត់ដំបង ៈ កើតឡើង​១២​លើក​ស្លាប់​៤​នាក់ (​ប្រុស​៣​នាក់ ស្រី​១​នាក់​) របួសធ្ងន់​១៨​នាក់ (​ប្រុស​១៥​នាក់ ស្រី​៣​នាក់​) របួសស្រាល​៣៦​នាក់ (​ប្រុស​២៣​នាក់ ស្រី​១៣​នាក់​)​។ ១២-​ខេត្តស្វាយរៀង ៈ កើតឡើង​១១​លើក​ស្លាប់​៧​នាក់ (​ប្រុស​) របួសធ្ងន់​១១​នាក់ (​ប្រុស​៩​នាក់ ស្រី​២​នាក់​) របួសស្រាល​៣​នាក់ (​ប្រុស​) ។ ១៣-​ខេត្តកោះកុង ៈ កើតឡើង​៩​លើក ស្លាប់​២​នាក់ (​ប្រុស​១​នាក់ ស្រី​១​នាក់​) របួសធ្ងន់​១០​នាក់ (​ប្រុស​៦​នាក់ ស្រី​៤​នាក់​) របួសស្រាល​៦​នាក់ (​ប្រុស​៤​នាក់ ស្រី​២​នាក់​) ។ ១៤-​ខេត្ត​ព្រះ​សីហ​នុ ៈ កើតឡើង​៩​លើក ស្លាប់​១​នាក់ (​ប្រុស​) របួសធ្ងន់​៨​នាក់ (​ប្រុស​៧​នាក់ ស្រី​១​នាក់​) របួសស្រាល​៩​នាក់ (​ប្រុស​៥​នាក់​ស្រី​៤​នាក់​) ។

១៥-​ខេត្តសៀមរាប ៈ កើតឡើង​៨​លើក​ស្លាប់​៥​នាក់ (​ប្រុស​៤​នាក់ ស្រី​១​នាក់​) របួសធ្ងន់​៥​នាក់ (​ប្រុស​៣​នាក់ ស្រី​២​នាក់​) របួសស្រាល​១​នាក់ (​ប្រុស​) ។ ១៦-​ខេត្តស្ទឹងត្រែង ៈ កើតឡើង​៨​លើក​ស្លាប់​៤​នាក់ (​ប្រុស​៣​នាក់ ស្រី​១​នាក់​) របួសធ្ងន់​៧​នាក់ (​ប្រុស​) របួសស្រាល​៧​នាក់ (​ប្រុស​៥​នាក់ ស្រី​២​នាក់​) ។ ១៧-​ខេត្តឧត្តរមានជ័យ ៈ កើតឡើង​៨​លើក​ស្លាប់​២​នាក់ (​ប្រុស​) របួសធ្ងន់​៧​នាក់ (​ប្រុស​៦​នាក់ ស្រី​១​នាក់​) របួសស្រាល​៧​នាក់ (​ប្រុស​) ។
១៨-​ខេត្តកំពង់ស្ពឺ ៈ កើតឡើង​៧​លើក ស្លាប់​៧​នាក់ (​ប្រុស​) របួសធ្ងន់​៥​នាក់ (​ប្រុស​) របួសស្រាល​៤​នាក់ (​ប្រុស​) ។ ១៩-​ខេត្តកំពង់ធំ ៈ កើតឡើង​៦​លើក ស្លាប់​២​នាក់ (​ប្រុស​) របួសធ្ងន់​៦​នាក់ (​ប្រុស​៣​នាក់ ស្រី​៣​នាក់​) របួសស្រាល​៤​នាក់ (​ប្រុស​៣​នាក់ ស្រី​១​នាក់​) ។

២០-​ខេត្តរតនគិរី ៈ កើតឡើង​៥​លើក ស្លាប់​គ្មាន​, របួសធ្ងន់​៤​នាក់ (​ប្រុស​២​នាក់ ស្រី​២​នាក់​) របួសស្រាល ស្ត្រី​១​នាក់ ។ ២១-​ខេត្ត​កែប ៈ កើតឡើង​៥​លើក ស្លាប់​គ្មាន​, របួសធ្ងន់​៥​នាក់ (​ប្រុស​៤​នាក់ ស្រី​១​នាក់​) របួសស្រាល​ស្ត្រី​១​នាក់ ។​ ២២-​ខេត្តមណ្ឌលគិរី ៈ កើតឡើង​៥​លើក ស្លាប់​៤​នាក់ (​ប្រុស​៣​នាក់ ស្រី​១​នាក់​) របួសធ្ងន់​៤​នាក់ (​ប្រុស​) របួសស្រាល ប្រុស​១​នាក់ ។ ២៣-​ខេត្ត​បៃ​៉​លិ​ន ៈ កើតឡើង​៤​លើក ស្លាប់​គ្មាន​, របួសធ្ងន់​៤​នាក់ (​ប្រុស​) របួសស្រាល​ប្រុស​៤​នាក់ ។ ២៤-​ខេត្តព្រះវិហារ ៈ កើតឡើង​៣​លើក​ស្លាប់​២​នាក់ (​ប្រុស​១​នាក់ ស្រី​១​នាក់​) របួសធ្ងន់​៤​នាក់ (​ប្រុស​៣​នាក់ ស្រី​១​នាក់​) របួសស្រាល​ប្រុស​១​នាក់ ។

គួរ​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ឆមាស​ទី​១ (​ចាប់ពី​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៣ ដល់​ថ្ងៃ​ទី​១០ ឧសភា ២០១៤) កើតឡើង​២.៦០៣​លើក បណ្តាល​ឱ្យ​ស្លាប់​១.១៧០​នាក់ (​ប្រុស​៩៩៦​នាក់ ស្រី​១៧៤​នាក់​) របួសធ្ងន់​២.៥០២​នាក់ (​ប្រុស​១.៩២៩​នាក់ ស្រី​៥៧៣​នាក់​) របួសស្រាល​១.៨៣២​នាក់ (​ប្រុស​១.២៤៩​នាក់ ស្រី​៥៨៣​នាក់​) ។ នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី​១ នេះ​បណ្តាល​ឱ្យ​ខូចខាត​មូ​៉​តូ​២.៧០៥​គ្រឿង​, រថយន្ត​តូច​៩៨៦​គ្រឿង​, រថយន្ត​ធំ​៣៥០​គ្រឿង​, យាន​ផ្សេង​ៗ​ខូចខាត​២៤៤​គ្រឿង​, អ្នក​ថ្មើរជើង​រង​គ្រោះ​២៩៥​នាក់ និង​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​២.២៦៩​នាក់​។ មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍ បើក​ល្មើស​ល្បឿន​១.១៧៩​លើក ស្មើ​៤៥%, មិន​គោរព​សិទ្ធិ​អាទិភាព​២៩១​លើក ស្មើ​១១%, មិន​ប្រកាន់​ស្តាំ​១៦៥​លើក ស្មើ​៦%, ប្រជែង​គ្រោះថ្នាក់​២៥៨​លើក ស្មើ​១០%, បត់​ឆ្វេង​ស្តាំ​មិន​ប្រយ័ត្ន​១៥៨​លើក​ស្មើ​៦%, ស្រវឹង​៣៧១​លើក ស្មើ​១៤%, សុខភាព និង​ងងុយដេក​២៥​លើក ស្មើ​១%, ផ្សេង​ៗ៥០​លើក ស្មើ​២%, កត្តា​ផ្លូវ​១៥​លើក ស្មើ​១%, កត្តា​យានយន្ត​៧១​លើក ស្មើ​៣% ៕