ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​នាំ​ខ្លួន​អ្នក​ស្រី រ័​ត្ន សុភាព ​ថៅកែ​​ផ្សារ​ព្រែក​​ព្នៅ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកស្រី រ័​ត្ន សុភាព ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​ផ្សារ​ព្រែក​ព្នៅ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ និង​ជា​អ្នកម៉ៅការ​យក​ភាស៊ី​ផ្សារ​ក្នុង​ខណ្ឌដូនពេញ​ផង​ដែរ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១ សីហា ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន ខណៈ​អ្នកស្រី​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត ។

សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​ឃាត់ខ្លួន​អ្នកស្រី រ័​ត្ន សុភាព នេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជាវ វិបុល នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​បាន​ឃាត់ខ្លួន​នៅ​ម្តុំ​ស្តា​ត​ចាស់ ខណ្ឌទួលគោក ពេល​អ្នកស្រី រ័​ត្ន សុភាព កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅ​ផ្សារ​ព្រែក​ព្នៅ ដែល​ជា​ផ្សារ​របស់​គាត់​ម៉ៅ​ការ​ភាស៊ី ។ លោក​វរសេនីយ៍ទោ ជាវ វិបុល ដែល​ចុះ​ទៅ​ឃាត់ខ្លួន​មិន​បាន​ធ្វើ​អត្ថា​ធិ​ប្បាយ​ទាក់ទង​ទៅ​នឹង​ការ​ឃាត់ខ្លួន​ថៅកែ​ផ្សារ​ព្រែក​ព្នៅ​នេះ​ទេ ដោយ​លោក​គ្រាន់តែ​បង្ហើប​ថា ជា​ការ​អនុវត្ត​តាម​ដីកា​ឱ្យ​នាំ​ខ្លួន​របស់​លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ ។

ទោះបីជា​បែប​ណា ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​អ្នកស្រី រ័​ត្ន សុភាព នោះ គឺ​ជាប់ចោទ​ក្នុង​រឿង​រំលោភ​លើ​ទំនុកចិត្ត ពាក់ព័ន្ធ​នឹង​លុយកាក់​ច្រើន​ម៉ឺន​ដុល្លារ​ទៅ​លើ​ភាគី​ម្ខាង​ទៀត​ដែល​ជាដើម​បណ្តឹង ។ នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល អ្នកស្រី រ័​ត្ន សុភាព ត្រូវ​បាន​នគរបាល​នាំ​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​លោកស្រី​ចៅក្រម​សាកសួរ​តាម​ដំណើររឿង ៕