ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​​ក្រុម U-21 ​កម្ពុជា​ប៉ះ​​ក្រុម U-21​​ឡាវ​កម្តៅ​​សាច់ដុំ​​មុន​ចេញ​​ទៅ​ប្រកួត​​ដណ្តើម​​ពាន​ស្តេច​​ព្រុយ​​ណេ

9 ឆ្នាំ មុន

វៀងចន្ទន៍ ៖ នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៤​នេះ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ (U-21) កម្ពុជា​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជន​ជាតិ​កូរ៉េ​គឺ​លោក Lee Tae Hoon ចាប់ផ្តើម​ប្រកួត​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម U-21 របស់​ឡាវ ហើយ​នៅ​លើ​ទីលាន Lao National Stadium ដែល​ជា​ការ​ត្រៀមខ្លួន​មុន​ចូលរួម​ប្រកួត​ដណ្តើម​ពាន Hassanal Bolkiah Trophy 2014 របស់​ព្រះមហាក្សត្រ​ព្រុយ​ណេ នៅ​ថ្ងៃ​ទី​៨ ខែសីហា ។

សម្រាប់​ប្រវត្តិ​ប្រកួត​កន្លង​មក ក្រុម U-21 កម្ពុជា និង​ឡាវ ធ្លាប់​ជួប​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ដោយ​ទទួលលទ្ធផល​ចាញ់​-​ឈ្នះ​គ្នា​ទៅ​វិញ​ទៅ​មក ។ ប៉ុន្តែ​សម្រាប់​ជំនួប​មិត្តភាព​ត្រៀម​ចូលរួម​ប្រកួត​ពាន Hassanal Bolkiah Trophy 2014 ដូច​គ្នា​នេះ មិនដឹង​ថា​ក្រុម U-21 កម្ពុជា អាច​ទប់ទល់​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​បាន​ឬ​ក៏​មិន​បាន​នោះ​ទេ ព្រោះ​កីឡាករ​ដែល​លោក Lee Tae Hoon ជ្រើសរើស​ចេញពី​ក្លិប​អាជីព​ក្នុងស្រុក សុទ្ធតែ​ទើប​បញ្ចប់​បេសកកម្ម​ប្រកួត​ពាន Metfone Cambodia League ដូច​គ្នា ។

ប្រភព​ព័ត៌មាន​ពី​អ្នកដឹកនាំ​ក្រុម U-21 កម្ពុជា​ដែល​បាន​ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ ឆ្ពោះទៅ​ទីក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​កក្កដា នោះ បានឱ្យ​ដឹង​ថា ប្រតិភូ និង​កីឡាករ U-21 កម្ពុជា នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា គឺ​ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​ជាមួយ​ក្រុម U-21 ឡាវ ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​ឱ្យ​បាន​ល្អ មុន​នឹង​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​របស់​ព្រះមហាក្សត្រ​ព្រុយ​ណេ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៨ សីហា ដែល​ជា​ពេលវេលា​ខ្លី​បំផុត​សម្រាប់​ពួក​គេ ៕