ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពស់ទឹកទន្លេមេគង្គ​ខេត្តស្ទឹងត្រែងឡើង​ជិតដល់កម្រិត​ដែលត្រូវប្រកាស​ឲ្យប្រុងប្រយ័ត្នហើយ

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង​ ៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សំដីមន្រ្តីមន្ទីរធនធាន​ទឹកនិងឧតុនិយមខេត្តឲ្យដឹងថា​ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ​គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០១ ​សីហា ​២០១៤ ​មានកម្ពស់១០,៣៤ម៉ែត្រ ខណៈ​កម្ពស់​​​ទឹកដែលត្រូវប្រកាស​ឲ្យមានការប្រុងប្រយ័ត្ន​ស្ថិតនៅកម្ពស់១០,៧០ ម៉ែត្រ ​។ សេចក្តីរាយការណ៏​បានបន្តថា ​កម្ពស់ទឹកទន្លេក្នុង​ខេត្តស្ទឹងត្រែងអាចនឹង​ឡើងបន្តទៀត ។

គួរបញ្ជាក់ថា ​បើតាមសេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក​និងឧតុនិយមរបស់​ប្រទេសកម្ពុជា​ចេញផ្សាយជាសាធារណៈ​នៅថ្ងៃទី០១សីហានេះ​បានបង្ហាញថា ​កម្ពុជានឹងទទួលរងនូវឥទ្ឋិពល​សម្ពាធទាបចាប់ពីថ្ងៃទី​០២សីហាស្អែក​នេះ​រហូតដល់ថ្ងៃទី០៧​ សីហា ២០១៤​ លក្ខណៈបែបនេះ​នឹងធ្វើឲ្យតំបន់ខ្ពង់រាបដូចជា ​ខេត្តឧត្តរមានជ័យ ​ព្រះវិហារ​ រតនគិរី ​មណ្ឌលគិរី​ ស្ទឹងត្រែង​ ក្រចេះ ​កំពង់ចាម​និងខេត្តត្បូងឃ្មុំ ​នឹងបន្តមានភ្លៀងធ្លាក់ច្រើន ​។ តំបន់មាត់​សមុទ្ររួមមាន​នៅខេត្ត​ព្រះសីហនុ ​កោះកុង ​កែប ​និង ​ខេត្តកំពត ​នឹងមានភ្លៀងបន្តធ្លាក់​ច្រើនជោកជំានិង​ខ្យល់បោកបកខ្លំាង ​ផ្ទៃសមុទ្រខ្យល់បោកបក់​ខ្លំាងបង្កើតជារលកក្នុង​កម្ពស់ពី០១ម៉ែត្រ​ទៅ២,៥ម៉ែត្រ ​។

សេចក្តីជូនដំណឹង​ដដែលក៏បានបញ្ជាក់បន្ថែម​ទៀតថា ​ការបន្តធ្លាក់ភ្លៀង​ច្រើននៅតាមបណ្តាខេត្តខាងលើ​ អាចបង្កឲ្យមាន​ជំនន់ទឹកភ្លៀង​នៅតំបន់មួយចំនួន ​ពិសេសតំបន់ទំនាប​នៅក្នុងខេត្ត​ តំបន់ដែលនៅជាប់នឹង​ផ្លូវទឹកនិង​កំណាត់ផ្លូវ​ជាតិ​លេខ៤ ស្ថិតក្នុងភូមិសាស្រ្ត​ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ ។

ក្រសួងធនធានទឹកនិងឧតុនិយមក៍​បានប្រកាសឲ្យក្រសួង-​ស្ថាប័នពាក់ព័ន្ឋ ​អាជ្ញាធរដែនដី​ និង ​សាធារណជន​ ពិសេសប្រជានេសាទ​និងអ្នកដើរតាមសមុទ្រ​ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ​ដើម្បីចៀសវាងនូវ​គ្រោះថ្នាក់ផ្សេងៗ​ ដែលអាចកើត​មានឡើង​ជាយថាហេតុ ៕