ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពស់​ទឹក​​ទន្លេមេគង្គ​ខេត្តក្រចេះ​​មានកម្ពស់​២១ម៉ែត្រ​ ដែលជិតឈានដល់ការ​ប្រកាស​អាសន្ន​ហើយ​

9 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖​ បើ​តាម​​របាយ​ការ​ណ៍​របស់​អាជ្ញាធរ​ខេត្ត​ក្រចេះបាន​ឱ្យ​​ដឹង​ថា ស្ថានភាព​កម្ពស់​​​ទឹក​ទន្លេ​​មេគង្គ​ខេត្តក្រចេះ​នៅ​ថ្ងៃ​ទី​១ សីហា ២០១៤ នេះ ​គឺ​មាន​កម្ពស់​​ជាង​២​១​​ម៉ែ​ត្រ ដែល​កំពស់​នេះកាន់តែ​ខ្ពស់​ជា​ងថ្ងៃ​ម្សិលមិញ និង​ក៏​ជិត​ឈាន​ទៅ​​ដល់​កម្ពស់​កម្រិត​ទឹក​​ដែល​ត្រូវ​ប្រកាស​​អាសន្ន​ផងដែរ ​។

របាយ​ការ​ណ៍​របស់​អាជ្ញាធរ​បាន​​បញ្ជាក់​ទៀត​ថា ក្នុងអំឡុងពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ គឺ​ស្ថានភាព​ទឹកជំនន់​បាន​​បង្ក​ការ​ជន់​លិច​នៅ​ស្រុក-ក្រុង-ចំនួន​២​ និង​ក្រុង​១​នៅ​ទូ​ទាំង​ខេត្តក្រចេះ​ ។ ក្នុង​នោះ​ស្រុក​ព្រែក​ប្រសព្វ​មាន​ឃុំ​ចំនួន​៣ ដែល​មាន​ទីតាំងនៅ​ជាប់មាត់​ទន្លេមេគង្គ​ បាន​រង​នូវ​ការ​ជន់​លិច​ និង​ក្រុង​ក្រចេះមាន​សង្កាត់​ចំនួន​៤ បាននិង​កំពុង​តែ​រង​នូវ​ការ​ជន់​លិច​។

ជាមួយ​គ្នា​នេះ ​ទឹកជំនន់​បាន​ជន់​លិច​ និង​ហូរ​កាត់​លំនៅ​ឋានប្រជា​ពលរដ្ឋ​មាន​ចំនួន​ជាង​​៥០០​ខ្នង និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចំនួន​ជាង​៦​​ពាន់​ម៉ែត្រ ដំណាំ កសិក​កម្ម រួម​មាន​ស្រូវពង្រោះ សន្ទូង និង​ពោតជា​ច្រើន​ហិ​កតា​ ក៏​ទទួល​រង​នូវ​ការ​ជន់​លិច​ ។ អាជ្ញារ​ធរ​ក្រុង​​ក្រចេះ​បាន​ឱ្យដឹង​ថា នៅ​ថ្ងៃ​ទី​១ សីហា នេះ  គឺ​មាន​ប្រជាពលរដ្ឋ​ចំនួន​៤៥​គ្រួសារ នៅ​ក្នុង​ក្រុង​ក្រចេះ​ និង​សត្វពាហនៈ​មួយ​ចំនួន​ទៀត គឺ​ត្រូវ​បានជម្លៀសទៅ​កាន់ទីទួល​សុវត្ថិភាព​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព