ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឧស្ម័ន​នៅ​តៃវ៉ាន់​ស្លា.ប់​យ៉ាងតិច​20​នាក់

9 ឆ្នាំ មុន

អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១ សីហា ថា ការ​ផ្ទុះ​ឧស្ម័ន​ច្រើន​កន្លែង​នៅ​ទីក្រុង KAOHSIUNG ភាគ​ខាងត្បូង​តៃវ៉ាន់​បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​២០​នាក់ និង​ជាង​២៧០​នាក់​ត្រូវ​របួស​កាលពី​យប់​ថ្ងៃ​ទី​៣១ កក្កដា ។ តុល្យការ​ជន​រង​គ្រោះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ។

អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១ សីហា ថា ការ​ផ្ទុះ​ឧស្ម័ន​ច្រើន​កន្លែង​នៅ​ទីក្រុង KAOHSIUNG ភាគ​ខាងត្បូង​តៃវ៉ាន់​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២០​នាក់ និង​ជាង​២៧០​នាក់​ត្រូវ​របួស​កាលពី​យប់​ថ្ងៃ​ទី​៣១ កក្កដា ។ តុល្យការ​ជន​រង​គ្រោះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ។

ការ​ផ្ទុះ​ទាំងនោះ​ប្រហែលជា​ដោយសារ​ការ​ធ្លាយ​ឧស្ម័ន រាយការណ៍​នា​ពេល​ល្ងាច​ដោយ​ប្រជាជន​ជា​ច្រើន​នាក់​រស់នៅ​សង្កាត់​CIANJEN  ។ យោង​តាម​សាក្សី​ម្នាក់​ដកស្រង់​សម្ដី​ដោយ​ទូរទស្សន៍ FTV ថា ការ​ផ្ទុះ​នានា​នាំ​ឱ្យ​គេ​គិត​ស្មានថា ជា​ការ​រញ្ជួយ​ដី​មួយ ។ ក្នុង​គ្រា​ដំបូង​អាជ្ញាធរ​និយាយ​ពី​ការ​ផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន​មួយ ។ យោង​តាម​ទីភ្នាក់ងារ​ជាតិ​តស៊ូ​ប្រឆាំង​អគ្គិភ័យ​ថា អ្នក​ពន្លត់ភ្លើង​២​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ហើយ​បណ្ដា​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​មន្ទីរពេទ្យ​ទាំងឡាយ​នៃ​ទីក្រុង ៕