ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ប្រុស​មាន​សតិ​​មិន​ប្រក្រតី វាយ​​សម្លា.ប់​ឪពុក​​អាយុ​80​ឆ្នាំ ​និង​ម្តាយ​​អាយុ​70​​ឆ្នាំ​រង​​របួស

9 ឆ្នាំ មុន

ខេត្ដ​ព្រះ​សីហ​នុ ៖ បុរស​ជា​ឪពុក​អាយុ​៨០​ឆ្នាំ បាន​ត្រូវ​កូនប្រុស​បង្កើត​ដែល​មាន​សតិ​មិន​ប្រក្រតី​វាយ​នឹង​ដំបង​ឈើ​ជ្រុង​ស្លា.ប់​ភ្លាម​ៗ ចំណែក​ម្ដាយ​អាយុ​៧០​ឆ្នាំ រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ កក្កដា នៅ​ក្រុម​៨ ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ។

ខេត្ដ​ព្រះ​សីហ​នុ ៖ បុរស​ជា​ឪពុក​អាយុ​៨០​ឆ្នាំ បាន​ត្រូវ​កូនប្រុស​បង្កើត​ដែល​មាន​សតិ​មិន​ប្រក្រតី​វាយ​នឹង​ដំបង​ឈើ​ជ្រុង​ស្លាប់​ភ្លាម​ៗ ចំណែក​ម្ដាយ​អាយុ​៧០​ឆ្នាំ រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ កក្កដា នៅ​ក្រុម​៨ ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ។

បុរស​ជា​ឪពុក​ដែល​ត្រូវ​ស្លាប់​ក្រោម​កណ្ដាប់ដៃ​កូនប្រុស​របស់​ខ្លួន​ឈ្មោះ ណុ​ប បុល ចំណែក​កូនប្រុស​ដៃដល់​ឈ្មោះ ណុ​ប ចំរើន អាយុ​៣៤​ឆ្នាំ មិន​មានមុខ​របរ​ពិតប្រាកដ ម្ដង​ហៅ​ម៉ូយ​ឡើង​រថយន្ដ ម្ដង​ស៊ីឈ្នួល​គេ បាន​ប្រើ​ដំបង​៤​ជ្រុង​ប្រវែង​ជិត​១,៥០​ម៉ែត្រ វាយ​ឪពុក​ចំ​ក និង​ក្បាល​បណ្ដាល​ឱ្យ​ស្លាប់​នៅ​លើ​ផ្ទះ ចំណែក​ម្ដាយ​ត្រូវ​បាន​វាយ​ឱ្យ​របួសធ្ងន់​មុន​ពេល​កូនប្រុស​រូប​នេះ​សម្លាប់​ឪពុក ។ តាម​ស្ដ្រី​ជា​ម្ដាយ​បាន​ប្រាប់​កោះសន្ដិភាព​ទាំង​ហើម​មុខ​ពោរ ថា សព្វថ្ងៃ​គាត់​មានកូន​២​នាក់​នៅ​ជាមួយ គឺ​កូនប្រុស​ជា​ជន​ដៃដល់ គ្មាន​ប្រពន្ធ​ទេ និង​កូនស្រី​មានគ្រួសារ​ហើយ ។ កូនប្រុស​នេះ ជា​កូន​ត្រឹមត្រូវ​ណាស់ ដើរ​រកស៊ី​យក​លុយ​មក​ចិញ្ចឹម​ពួក​គាត់ មើលថែ​ពួក​គាត់ ច្របាច់​ដៃជើង​ឱ្យ​គាត់​ស្ទើរ​រាល់​យប់ ។

នៅ​មុន​ពេល​កើ​តេ​ហ​តុ កូនប្រុស​បាន​ដេក​ជាមួយ​ឪពុក​ខាងក្រោម​ផ្ទះ តែ​មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ឡើង​ទៅ​លើ​ផ្ទះ ហើយ​វាយ​គាត់​យ៉ាងដំណំ រួច​គាត់​ក៏​ចុះ​មក​ក្រោមផ្ទះ ។ ក្រោយមក ឪពុក​ក៏​ឡើង​ទៅ​លើ​ផ្ទះ​លុះ​បាន​មួយសន្ទុះ ក៏​ឮ​សូរ​ចៅ​ស្រែកយំ គាត់​ក៏​ឡើង​ទៅ​មើលឃើញ​ឪពុក​ស្លាប់​ដោយ​សារ​​ត្រូវ​កូនប្រុស​វាយ​នឹង​ដំបង​ឈើ​ជ្រុង ប៉ុន្ដែ​កូនប្រុស​គាត់​ក៏​មិន​ទៅ​ណា​ដែរ ហើយ​មួយសន្ទុះ​ក្រោយមក​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។ ចំពោះ​​បញ្ហា​នេះ​ស្ដ្រី​ជា​ម្ដាយ​បានឱ្យ​ដឹង​បន្ថែម​ថា កូន​គាត់​មិន​ដែល​មានការ​ថ្នាំងថ្នាក់​ជាមួយ​គាត់​ជា​ម្ដាយ ឬ​ឪពុក​ទេ តែ​បញ្ហា​នេះ​អាច​បណ្ដាល​មក​ពី​ជំងឺសរសៃប្រសាទ​រើ​ឡើង​វិញ ព្រោះ​កន្លង​មក​មាន​ពេល​ខ្លះ​៤-៥​ថ្ងៃ​រោគ​សរសៃប្រសាទ​រើ​ឡើង​ធ្វើទុក្ខ​យ៉ាង​ខ្លាំង ។

ទោះបីជា​បែប​ណា ជន​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ដើម្បី​ចាត់ការ​តាម​នីតិវិធី ពី​បទ​មនុស្សឃាត​ដោយ​ចេតនា ៕