ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​​សន្តិសុខ​​ឯកជន​2​​នាក់ ចាប់​​បង្ខាំង​ក្មេង​​ស្រី​អាយុ​11​ឆ្នាំ សម្រាប់​​រួមរ័ក​ក្នុង​​បន្ទប់​ឡៅ​តឿ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​សន្តិសុខ​ឯកជន​២​នាក់ កាលពី​ថ្ងៃ​ទី​៣០ កក្កដា ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​ចាប់​បង្ខាំង និង​បង្ខំ​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ ។ សន្តិសុខ​ឯកជន​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​នេះ ម្នាក់​ឈ្មោះ ន​ង វិចិត្រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤E4Z ផ្លូវ​លេខ​២១៧ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ យាម​នៅ​ហាង​លក់​ស្រោម

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​សន្តិសុខ​ឯកជន​២​នាក់ កាលពី​ថ្ងៃ​ទី​៣០ កក្កដា ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​ចាប់​បង្ខាំង និង​បង្ខំ​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ ។ សន្តិសុខ​ឯកជន​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​នេះ ម្នាក់​ឈ្មោះ ន​ង វិចិត្រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤E4Z ផ្លូវ​លេខ​២១៧ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ យាម​នៅ​ហាង​លក់​ស្រោម​ទូរស័ព្ទ​ហេ​ឡូ​ហ្វ័​រ​យូ និង​ម្នាក់​ទៀត​ឈ្មោះ ឆ​យ ប៊ុ​ន​ធឿ​ន ហៅ​ចូ​ច ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ យាម​នៅ​ហាង​លក់​ស្រោម​ទូរស័ព្ទ​ដៃ​ជាមួយ​គ្នា ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​សន្តិសុខ​ឯកជន​ទាំង​២​នាក់​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ កក្កដា កន្លង​មក មាន​ស្ត្រី​ម្នាក់​រស់នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​នាំ​កូនស្រី​អាយុ​១១​ឆ្នាំ ថា​មក​លេង​កូន​ធ្វើការ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ និង​ស្នាក់​នៅ​ម្តុំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ប៉ុន្តែ ម្តាយ​និង​កូន​ជិះ​រថយន្ត​តាក់ស៊ី​មក​ដល់​ចំណតរថយន្ត​ផ្សារ​សូ​រិ​យា ស្រាប់តែ​ត្រូវ​វង្វេងគ្នា ពេល​នោះ​ម្តាយរ​កកូន​មិនឃើញ​ក៏​ជិះ​ម៉ូតូឌុប​ទៅ​ផ្ទះ​កូន​ដែល​ធ្វើការ​នៅ​រោងចក្រ​។ ចំណែក​កូនស្រី​អាយុ​១១​ឆ្នាំ ត្រូវ​បាន​សន្តិសុខ​ឯកជន​យាម​កន្លែង​លក់​ស្រោម​ទូរស័ព្ទ​ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល (​ឈ្មោះ ន​ង វិចិត្រ​) ប្រទះ​ឃើញ​ក៏​នាំ​ទៅ​ផ្ទះ​របស់​ខ្លួន​ទាំង​យប់ ក្នុង​គោលបំណង​ជួយ​ស្រាវជ្រាវ​រក​ឪពុក​ម្តាយ ។ សមត្ថកិច្ច​បន្ត​ថា ឈ្មោះ ន​ង វិចិត្រ បាន​យក​នាង​ទៅ​លាក់​ទុក​ក្នុង​បន្ទប់​ឡៅតឿ​ផ្ទះ​ជាន់​ទី​៤​បាន​១​យប់ ក្មេង​ស្រី​នោះ​ក៏​លូន​ចេញ​តាម​ប្រហោង​បង្អួច ហើយ​សម្រូត​ចុះ​ក្រោម​រត់​ចេញពីផ្ទះ​របស់​សន្តិសុខនោះ ។

ពេល​រំដោះខ្លួន​ចេញពី​ក្រញាំ​បិសាច​ភ្លាម នាង​បាន​រក​ម៉ូតូឌុប​ឱ្យ​ជូន​ទៅ​ផ្សារ​ទឹកថ្លា​ជា​ផ្ទះរ​បស់បង ដែល​ពេល​នោះ​នាង​នៅ​ចំណាំបាន​ខ្លះ ព្រោះ​ធ្លាប់​មក​លេង​ជាមួយ​ម្តាយ​ម្តង​ហើយ ។ ពេល​បាន​ជួប​ម្តាយ​ហើយ ក្មេង​ស្រី​អាយុ​១១​ឆ្នាំ បាន​រៀបរាប់​ដំណើររឿង​ដូច​ខាងលើ និង​បាន​បញ្ជាក់​បន្ថែម​ថា ពេញ​១​យប់​ស្នាក់​នៅផ្ទះ​ពូ​សន្តិសុខ​នោះ គាត់​បាន​ដេក​ជាមួយ​នាង និង​បាន​បៀតបៀន​កេរ្តិ៍ខ្មាស ។ ដោយសារ​ការ​ទ្រាំទ្រ និង​ការ​យាយី​ពី​សំណាក់​ពូ​សន្តិសុខ​នោះ​មិន​បាន នាង​ក៏​សម្រេចចិត្ត​លូន​តាម​ប្រឡោះ​បង្អួច​ឡៅតឿ​រត់គេច​ខ្លួន ។ ពេល​ឮ​កូនស្រី​រៀបរាប់​ប្រាប់​ដូច្នេះ ស្ត្រី​ជា​ម្តាយ​ក៏​ដឹក​ដៃ​កូន​នាំ​ទៅ​ប្តឹង​អង្គការក្រៅរដ្ឋាភិបាល​មួយ​ឱ្យ​ជួយ​វែកមុខ​ជន​កំហូច​នោះ ។ ក្រោយ​ពី​ពាក្យបណ្តឹង​បាន​ដាក់​ជូន​ហើយ អង្គការ​នេះ​បាន​យក​សំណុំរឿង​ទៅ​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រាជធានី​ភ្នំពេញ ភ្លាម​ៗ​ដែរ ។ បន្ទាប់​មក​ការិយាល័យ​ជំនាញ​មួយ​នេះ​បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​ស្ថាប័ន​អយ្យការ​សុំ​បើក​ការ​សើ​ុ​ប​អង្កេត​បឋម ដើម្បី​ស្រាវជ្រាវ​និង​ចាប់ខ្លួន​ជនសង្ស័យ​តាម​ពាក្យបណ្តឹង ។

មក​ដល់​ថ្ងៃ​ទី​៣០ កក្កដា សមត្ថកិច្ច​បាន​ទៅ​នាំ​ខ្លួន​សន្តិសុខ​២​នាក់​នោះ​មក​សាកសួរ ហើយ​លទ្ធផល គឺ​ពួក​គេ​សារភាព​ថា ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​នោះ​មែន ដែល​នេះ​គឺជា​ចម្លើយ​របស់​ឈ្មោះ ន​ង វិចិត្រ ។ ដោយឡែក​ឈ្មោះ ឆ​យ ប៊ុ​ន​ធឿ​ន បាន​បដិសេធ តែ​បាន​និយាយ​ថា បានដឹង​រឿង​នេះ​ដែរ ។ បន្ទាប់​ពី​មាន​ចម្លើយ​គ្រប់គ្រាន់ សមត្ថកិច្ច​បាន​នាំ​ក្មេង​ស្រី​ទៅ​ឱ្យធ្វើ​ត្រាប់​ពេល​នាង​លូន​ចេញ​តាម​បង្អួច​ដើម្បី​បញ្ជាក់​ពី​ការ​ពិត ក្នុង​ការ​ដាក់បន្ទុក​លើ​ជនសង្ស័យ ។

សន្តិសុខ​២​នាក់​នោះ​រង​នូវ​បណ្តឹង​ចោទប្រកាន់​៣​ចំណុច​គឺ ១-​បង្ខាំង ២-​រួម​ភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ និង​៣-​នាំ​អនីតិជន​ចេញ​ដោយ​មិន​ស្របច្បាប់ និង​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕