ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ពីរ​នាក់​ត្រូវ​បាន​ក្រុម​ជន​អន្ធ​ពាល​ស្ទាក់​ផ្លូវ​ព្រួត​គ្នា​វាយ​របួស​ធ្ងន់ម្នាក់ ស្រាល​ម្នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ចេញ​ពី​ហាង​ផឹក​ស៊ី ត្រូវ​ក្រុម​ជន​អន្ធពាល​មួយ​ក្រុម​ប្រ​ដាប់​ដោយ​ដំបង​ឈើ​ជ្រុង​និង​ដុំ​ថ្ម​ ជិះ​ម៉ូតូ​ស្ទាក់​តាម​ផ្លូវ​ ព្រួត​គ្នា​វាយ​បណ្តាល​ឱ្យ​របួស​ធ្ងន់ម្នាក់ ស្រាល​ម្នាក់ ។ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១និង​៣០​នាទី​រំលង​អាធ្រាត្រឈាន​ចូល​ថ្ងៃ ទី ០១ សី​ហា ២០១៤ នៅ​ចំណុច​ផ្លូវ​

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ចេញ​ពី​ហាង​ផឹក​ស៊ី ត្រូវ​ក្រុម​ជន​អន្ធពាល​មួយ​ក្រុម​ប្រ​ដាប់​ដោយ​ដំបង​ឈើ​ជ្រុង​និង​ដុំ​ថ្ម​ ជិះ​ម៉ូតូ​ស្ទាក់​តាម​ផ្លូវ​ ព្រួត​គ្នា​វាយ​បណ្តាល​ឱ្យ​របួស​ធ្ងន់ម្នាក់ ស្រាល​ម្នាក់ ។ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១និង​៣០​នាទី​រំលង​អាធ្រាត្រឈាន​ចូល​ថ្ងៃ ទី ០១ សី​ហា ២០១៤ នៅ​ចំណុច​ផ្លូវ​២៧១ កែង​និង​ផ្លូវ​១៨២ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់៣ ខណ្ឌ​ទួល​គោក ។

ជនរង​គ្រោះ​ទី​១. ឈ្មោះ ចាន់ ទ្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ចម្ការ​ដូង​ ខណ្ឌ​ដង្កោ រង​របួស​ធ្ងន់ និង​ទី​២. ឈ្មោះ ហុក ម៉េង ភេទ​ប្រុស អាយុ​២០ឆ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ យុវជន​រង​គ្រោះ​បាន​ចេញ​ពី​ផឹក​ស៊ី​ក្នុង​ហាង​មួយ​ម្តុំ​ផ្លូវ​២៧១ ហើយ​ក៏​បាន​ជិះ​ម៉ូតូ​ស្មាស ពណ៌ខ្មៅ​មួយ​គ្រឿង​ត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ​វិញ ស្រាប់តែ​មក​ដល់​ចំណុច​កើត​ហេតុ ក៏មាន​ក្រុម​ជន​អន្ធ​ពាល​មួយ​ក្រុម​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​បី​គ្រឿង ក្នុង​ដៃ​ប្រ​ដាប់ដោយ​ដំបង​ឈើ​ជ្រុង និង​ដុំ​ថ្ម បាន​ធ្វើ​ការ​ស្ទាក់​ផ្លូវ​ជន​រង​គ្រោះ និង​នាំ​គ្នា​ព្រូត​គ្នា​វាយ​សំពង​ទៅ​លើ​យុវជន​ទាំង​ពី​រ​នាក់ ។ ភ្លាម​ៗ​យុវជន​រង​គ្រោះ​ម្នាក់បាន​រត់​រួច​ពី​ក្រញាំ​ដៃ​ជន​អន្ធ​ពាល​ទាំង​នេះ  នៅ​ឡើយ​តែ​យុវជន​រង​គ្រោះ​ម្នាក់​ទៀត​ដែល​ជា​អ្នក​បើក​ម៉ូតូ ត្រូវ​ក្រុម​ជន​អន្ធ​ពាល​ទាំង​នេះ​ព្រួត​គ្នា​វាយ​មិន​សំចៃ​ដៃនោះ​ទេ​រហូត​ធ្វើ​ឱ្យ យុវជន​រង​គ្រោះ​​បែក​ក្បាល​ហូរ​ឈាម​កក្លាក់  បន្ទាប់ពី​វាយ​ជន​រង​គ្រោះ​ឱ្យ​របួស​ហើយ​ក្រុម​ជន​អន្ធ​ពាល​ទាំង​នោះ​​បាន​លើក​ម៉ូតូ​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​។

ក្រោយ​ពេល​កើត​ហេតុ​យុវជនរង​គ្រោះ​ត្រូវ​បាន​ប្រ​ជា​ពលរដ្ឋ​ជួយ​ហៅ​រថយន្ត​សង្រ្គោះ​មក​ដឹក​យក​ទៅ​សង្រ្គោះ​បន្ទាន់នៅ​មន្ទីរ​ពេទ្យ​។