ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចូល​កោស​ជប់​ចេញ​មក​វិញ​ក្អួត​ដាក់​កាំជណ្តើរ​ហាង​ត្រូវ​បុគ្គលិក​វាយ​ឱ្យ​របួស​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​បុគ្គ​លិក​នៅ​ក្នុង​ហាងកោស​ជ​ប់ ម៉ាស្សា ​វាយ​ឱ្យ​រង​របួស​បន្ទាប់​ពី​បុរស​រូប​នេះ​ចេញ​ពី​កោស​ជប់​រួច​ក្អួត​ដាក់​កាំ​ជណ្តើរ​ហាង ។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី ៣១ កក្ក​ដា​២០១៤ នៅ​ក្នុង​ហាង​ម៉ាស្សា កោស​ជប់​ ដែល​មាន​យី​ហោ​ផ្កាចាន់ ស្ថិត​នៅ​ក្នុង​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​បុគ្គ​លិក​នៅ​ក្នុង​ហាងកោស​ជ​ប់ ម៉ាស្សា  ​វាយ​ឱ្យ​រង​របួស​បន្ទាប់​ពី​បុរស​រូប​នេះ​ចេញ​ពី​កោស​ជប់​រួច​ក្អួត​ដាក់​កាំ​ជណ្តើរ​ហាង ។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី ៣១ កក្ក​ដា​២០១៤ នៅ​ក្នុង​ហាង​ម៉ាស្សា កោស​ជប់​ ដែល​មាន​យី​ហោ​ផ្កាចាន់ ស្ថិត​នៅ​ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោ​ធិ៍សែន​ជ័យ ។​ ​បុរស​រង​គ្រោះ​មាន​ឈ្មោះ ស​ សុផា​ន់នី អាយុ​២៤​ឆ្នាំ ជាសិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យា​ល័យ​អង្គ​ស្នួល​។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ជនរង​គ្រោះ​បាន​ផឹក​ស៊ីស្រវឹង ហើយ​ក៏​បានចូល​ទៅ​កោស​ជប់ នៅ​ហាង​កោស ជប់​ម៉ាស្សា ខាង​លើ។ បន្ទាប់​ពី​កោស​ជប់​ហើយ​បុរស​រង​គ្រោះ​បាន​ចុះ​មក​ក្រោម​វិញ​ដើម្បី​ត្រ​ឡប់​ទៅ​ផ្ទះ​ស្រាប់​តែ​ចុះមក​ដល់​កាំ​ជណ្តើរ​ក៏​បាន​ក្អួត​ដាក់​ជណ្តើរ ពេល​នោះ​បុគ្គលិក​ប្រុស​ក្នុង​ហាង​កោស​ ជប់​ម៉ាស្សា​ ខាង​លើ​ឃើញ​ក៏​បាន​ហៅ​ទៅ​សួរ​នាំ​មួយ​សន្ទុះ​ក្រោយ​មក​ ក៏​នាំ​គ្នា​វាយ​ទៅ​លើ​បុរស​រង​គ្រោះ​ដោយ​មិន​ដឹង​មូល​ហេតុ និង​បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច​ ចុះ​មក​អន្តរា​គមន៍​។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​កន្ទោក​ដើម្បី​សួរ​នាំ​ពី​មូល​ហេតុ ។