ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​SLពន្លះ​គ្នា​ជា​មួយ​ម៉ូ​តូ​វ៉េវ​ពេញ​ទំហឹង​រ​បួស​ធ្ងន់​ស្រាល​៤​នាក់​នៅ​លើ​ផ្លូវ​២៧១​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បែក​ក្បាល​ហូរ​ឈាម​​រង​របួស​ធ្ងន់​ធ្ងរ​ និង​យុវជន​បី​នាក់​រង​របួស​ស្រាល​ដោយ​រលាត់​ដៃ​ជើង​តិច​តួច បន្ទាប់​ពី​ជួប​និង​គ្រោះ​ថ្នាក់​ចរាចរ​ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​ ម៉ាក​SL បើក​ទៅ​បុក​ម៉ូតូ​វ៉េវចំពី​មុខ​ពេញ​ទំហឹង ។ ហេតុ​ការណ៍​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩ និង​២០​នាទី យប់​ថ្ងៃ​ទី ៣១ កក្ក​ដា ២០១៤

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បែក​ក្បាល​ហូរ​ឈាម​​រង​របួស​ធ្ងន់​ធ្ងរ​ និង​យុវជន​បី​នាក់​រង​របួស​ស្រាល​ដោយ​រលាត់​ដៃ​ជើង​តិច​តួច បន្ទាប់​ពី​ជួប​និង​គ្រោះ​ថ្នាក់​ចរាចរ​ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​ ម៉ាក​SL បើក​ទៅ​បុក​ម៉ូតូ​វ៉េវចំពី​មុខ​ពេញ​ទំហឹង ។ ហេតុ​ការណ៍​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩ និង​២០​នាទី យប់​ថ្ងៃ​ទី ៣១ កក្ក​ដា ២០១៤ នៅ​ចំណុច​ខាង​ត្បូង​មន្ទីរ​ពេទ្យ​ព្រះ​កុសមះ ចម្ងាយ​ប្រ​ហែល​១០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង ម៉ាកSL ពណ៌​ស មិន​ស្គាល់​ស្លាក​លេខ ​ជិះ​ដោយ​យុវជន​៣​នាក់​ដោយ​ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​ទៅ​បុក​ជាមួយ​និង​ ម៉ូតូ​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​2Q-0133 ជិះ​ដោយ​បុរស​ម្នាក់​ ដោយធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្រ្ចាសគ្នា​ពេញ​ទំហឹង បណ្តាល​ឱ្យ​បុរស​ជិះ​ម៉ូតូ​វ៉េវ​ដួល​ម៉ូតូ​បោក​ក្បាល​ទៅ​និង​ថ្នល់ រង​របួស​ធ្ងន់ធ្ងរ​ ចំណែក​យុវជន​ជិះ​ម៉ូ​តូ​ SL គ្រាន់​តែ​រលាត់​ស្បេក​ដៃ​ជើង​តិច​តួច​តែ​ប៉ុណ្ណោះ​។បន្ទាប់ពី​ឃើញ​បុរស​ម្នាក់​របួសធ្ងន់ធ្ងរ​នោះ​ យុវជន​ទាំង​បី​នាក់​បាន​លើក​ម៉ូ​តូ​ជិះ​គេច​ខ្លួ​ន​បាត់​ស្រ​មោល។

ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​សាមុយ​របស់​មន្ទីរ​ពេទ្យ​ព្រះ​កុសមះ​មក​ទទួល​​យក​ជនរង​គ្រោះ​ទៅ​សង្រ្គោះ​បន្ទាន់​ ចំណែក​ម៉ូ​តូ​ររបស់​ជ​នរង​គ្រោះ​ត្រូវ​សមត្ថ​កិច្ច​យទៅ​​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន សុខ ។