ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូបុក​ចំពី​មុខ​រថយន្ត​កាមរី​បាឡែន​ពេញ​ទំហឹង សុំ​សង​ការ​ខូច​ខាត​​៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ យុវជន​២​នាក់​ជិះ​ម៉ូតូ​ស្មាស​មួយ​គ្រឿង​​បើក​​យ៉ាង​លឿន​បាន​ទៅ​បុក​ចំ​ពី​មុខ​រថយន្ត​កាមរី​បាឡែន​ពេញ​ទំហឹង​បណ្តាល​ឱ្យ​រថយន្ត​បែក​ស្តុប និង​កំពិត​កាង​ចំណែក​យុវជន​ទាំង​ពីរ​នាក់​នោះ​គ្រាន់​រលាត់​ស្បែក​ដៃ​ជើង​តិច​តូច​ប៉ុណ្ណោះ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩​និង​៥០​នាទី យប់​ថ្ងៃ​ទី ៣១

រាជ​ធានី​ភ្នំ​ពេញ ៖​ យុវជន​២​នាក់​ជិះ​ម៉ូតូ​ស្មាស​មួយ​គ្រឿង​​បើក​​យ៉ាង​លឿន​បាន​ទៅ​បុក​ចំ​ពី​មុខ​រថយន្ត​កាមរី​បាឡែន​ពេញ​ទំហឹង​បណ្តាល​ឱ្យ​រថយន្ត​បែក​ស្តុប និង​កំពិត​កាង​ចំណែក​យុវជន​ទាំង​ពីរ​នាក់​នោះ​គ្រាន់​រលាត់​ស្បែក​ដៃ​ជើង​តិច​តូច​ប៉ុណ្ណោះ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩​និង​៥០​នាទី យប់​ថ្ងៃ​ទី ៣១ កក្ក​ដា ២០១៤​​ នៅ​ចំណុច​ស្តុប​សួន​បឹង​បៃ​តង  ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹក​ល្អក់​៣ ខណ្ឌ​ទួល​គោក ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​ស្មាស ពណ៌​ខ្មៅ មួយ​គ្រឿង​ ពាក់ស្លាក​លេខ​កំពង់ស្ពឺ 1A-7626 ជិះ​ដោយ​យុវជន​២​នាក់​យ៉ាង​លឿន​តាម​ផ្លូវ​១៨២ ក្នុង​ទិសដៅ​ពី​លិច​មក​កើត  មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​ទៅ​បុក​ចំពី​មុខ​រថយន្ត​កាមរី​បាឡែន មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ នគរ​បាល​ 2.8782 បើក​បរ​ដោយ​បុរស​ជា​មន្រ្តី​ក្រ​សួង​មហា​ផ្ទៃ​ម្នាក់ តាម​ផ្លូវ​២៦១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ពេញ​ទំហឹង បណ្តាល​ឱ្យ​រថយន្ត​កាមរី​បែក​ស្តុប កំពិត​កាង ចំណែក​យុវជន​ដែល​ជិះ​ម៉ូតូ​ស្មាស​ទាំង​២​នាក់​​គ្រាន់​ទេ​រលាត់​ស្បែក​ដៃ​ជើង​តែ​ប៉ុណ្ណោះ។

ក្រោយ​ពេល​កើត​ហេតុ​ភាគី​ខាង​ម៉ូតូ​បាន​សុំ​សង​ថ្លៃ​ការខូច​ខាត​ទៅ​ម្ចាស់​រថយន្ត​កាមរី​បាឡែន​ចំនួន​៥០​ដុល្លារ​ហើយ​ម្ចាស់​រថយន្ត​ក៏​ព្រម​ទទួល​យក​ដោយ​មិន​ចង់មាន​រឿង​វែង​ឆ្ងាយ​។