ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យកក្រណាត់​បោះទាក់​ខ្សែកាប​ឆ្លងចរន្ត​ឆក់របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់នៅ​សង្កាត់​បាក់ខែង

9 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ ​៖ ​អ្នក​បើក​បរ​គ្រឿង​ចក្រ​ម្នាក់​បាន រង​របួស​ធ្ងន់​និង​អ្នក​យាម​ដីបាន​រង​របួស​ស្រាល​ដោយ​សារ​យក​ក្រ​ណាត់​បោះ​ចង​ខ្សែ​ភ្លើង​ ភ្ជាប់​ទៅ​ខ្សែ​កា​បបណ្តាល​ឱ្យ​ឆ្ល​ងចរន្ត​អគ្គិ​សនី​ធ្លាក់​ពី​លើ​គ្រឿង​ចក្រ​។

គ្រោះ​ថ្នាក់​នោះ​បាន​ធ្វើ​អោយ​មានកា​រភ្ញាក់ផ្អើល​ កាល​ពីវេលា​ម៉ោង​​១និង២០​នាទី​រសៀល​ថ្ងៃ​ទី៣១ ​ខែកក្កដា

រាជ​ធានីភ្នំ​ពេញ ​៖ ​អ្នក​បើក​បរ​គ្រឿង​ចក្រ​ម្នាក់​បាន រង​របួស​ធ្ងន់​និង​អ្នក​យាម​ដីបាន​រង​របួស​ស្រាល​ដោយ​សារ​យក​ក្រ​ណាត់​បោះ​ចង​ខ្សែ​ភ្លើង​ ភ្ជាប់​ទៅ​ខ្សែ​កា​បបណ្តាល​ឱ្យ​ឆ្ល​ងចរន្ត​អគ្គិ​សនី​ធ្លាក់​ពី​លើ​គ្រឿង​ចក្រ​។

គ្រោះ​ថ្នាក់​នោះ​បាន​ធ្វើ​អោយ​មានកា​រភ្ញាក់ផ្អើល​ កាល​ពីវេលា​ម៉ោង​​១និង២០​នាទី​រសៀល​ថ្ងៃ​ទី៣១ ​ខែកក្កដា ឆ្នាំ​២០១៤ នៅ​ក្នុង​ដីឡូតិ៍​របស់​ក្រុម​ហ៊ុន​ថៃហ្គើរ​ ស្ថិត​នៅតា​មផ្លូវ​ជាតិ​លេខ៦​ ក្នុង​ភូមិបាក់​ខែលើ សង្កាត់​បាក់​ខែង​ ខណ្ឌ​ជ្រោយ​ចង្វា​ ។

ជន​រងគ្រោះ​ដែល​ត្រូវ​ចរន្ត​អគ្គិនិ​ឆក់​១.ឈ្មោះ​ម៉ាប់ ​ឌី ភេទ​ប្រុស​ ​អាយុ​១៩ឆ្នាំ ​ជា​​អ្នកបើក​បរ​គ្រឿង​ចក្រ មាន​លំ​នៅ​ខេត្ត​កំពត​ រង​របួស​ធ្ង​ន់ត្រូវ​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យកា​លម៉ែត​​ ​,២.ឈ្មោះ​យឿន​ វាសនា ភេទប្រុស​អាយុ​៣៤ឆ្នាំ​ ជា​អ្នក​យាម​ដីមាន​លំនៅ​ភូមិ​កើត​ហេតុ​ខាងលើ ​។