ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លិច​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​បង្គោល​លេខ​១៥៤ និង​១៥៥ នៅ​ក្នុង​ស្រុក​កំពង់សិលា​

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សី​ហនុ ៖ នៅ​វេលា​ម៉ោង​ជាង​៤​ល្ងាច ថ្ងៃ​ទី ៣១ កក្ក​ដា ២០១៤​នេះ​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គី​ឡូ​ម៉ែត្រ​លេខ​១៥៤ និង​១៥៥ ស្ថិត​ក្នុង​ភូមិ​ស្ទឹង​ឆាយ ឃុំ​ស្ទឹង​ឆាយ​ ស្រុក​កំពង់សិលា ខេត្ត​ព្រះ​សី​ហនុ ត្រូវ​បាន​ភ្លៀង​លិច​ផ្លួវ​ជាតិ​ចម្ងាយ ប្រ​មាណ​១០០​ម៉េត្រ តែ​ការ​លិច​ផ្លូវ​នេះ​​មិន​មាន​ការ​កក​ស្ទះ​ចរាចរ​​នោះ​ទេ​

ខេត្ត​ព្រះ​សី​ហនុ ៖ នៅ​វេលា​ម៉ោង​ជាង​៤​ល្ងាច ថ្ងៃ​ទី ៣១ កក្ក​ដា ២០១៤​នេះ​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គី​ឡូ​ម៉ែត្រ​លេខ​១៥៤ និង​១៥៥ ស្ថិត​ក្នុង​ភូមិ​ស្ទឹង​ឆាយ ឃុំ​ស្ទឹង​ឆាយ​ ស្រុក​កំពង់សិលា ខេត្ត​ព្រះ​សី​ហនុ ត្រូវ​បាន​ភ្លៀង​លិច​ផ្លួវ​ជាតិ​ចម្ងាយ ប្រ​មាណ​១០០​ម៉េត្រ តែ​ការ​លិច​ផ្លូវ​នេះ​​មិន​មាន​ការ​កក​ស្ទះ​ចរាចរ​​នោះ​ទេ​ដោយ​សារ​ទឹក​មាន​កំរិត​ទៀប ហើយ​មេឃ​ក៏​ចាប់​ផ្តើម​រាំង​ភ្លៀង​ ជា​ពិសេស​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ស្នាក់​ការ​លេខ​៤០១​ ជួយ​សម្រួល​ចរាចរ​ ដោយ​សហ​ការ​ជា​មួយ​ប៉ូលិស ។

បន្ទាប់​ពី​ភ្លៀង​រាំង ហើយ​ទឹក​ចាប់​ផ្តើម​ស្រក​ ការ​ធ្វើ​ចរាចរ​ជា​ធម្ម​តា​ប៉ុន្តែ​កម្លាំង​ប៉េ​អឹម​ស្នាក់​ការ​លេខ​៤០១ ​នៅ​ប្រ​ចាំ​ការ​ជៀស​វៀង​ភ្លៀង​ម្តង​ទៀត​ទឹកនឹង​អាច​លិច​បន្ត​ទៀត​។ ត្រង់​ចំណុច​ស្ពាន​ស្ទឹង​សំរោង​ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​ខែ​សីហា នឹង​មាន​ការ​ជន​លិច​ដោយ​ទឹក​ភ្លៀង​តែ​ទោះ​បី​ជា​យ៉ាង​ណា​សមត្ថ​កិច្ច​ស្រុក​កំពង់សិលា និង​កម្លាំង​ប៉េអឹម​ ស្នាក់​ការ​លេខ​៤០១ និង​ ៤០២ និង​ប៉េអឹម​ស្រុក​កំពង់សិលា​បាន​សហ​ការ​គ្នា​ជួយ​សម្រួល​មិន​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរ​ឡើយ​។ ចំពោះ​ករណី​នេះ​យើង​នៅ​បន្ត​តាម​ដា​ន​ថ្ងៃ​ស្អែក​ជា​បន្ត​ទៀត​លុះ​ត្រា​ណា​មេឃ​ឈប់ភ្លៀង​តែ​ពេល​នេះ​អាកាស​ធាតុ នៅ​គ្រប​ទៅ​ដោយ​ពពក និង រលឹម​។