ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​បង្ខំ​​ឱ្យ​ទៅរួម​រស់​ជាមួយ​ប្តី​អត់​ច្បាប់​ជនជាតិ​ចិន នាង​រត់រក​​អង្គការ​អាដហុក​ជួយ​អន្តរាគមន៍​

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ នារី​រូបស្រស់​សោភា​វ័យ​១៩ឆ្នាំម្នាក់ ក្រោយ​ពី​​រួមរស់​ជាមួយ​ប្តី​អត់​ច្បាប់​អាយុ​ជាង​៦០ឆ្នាំ ជាជនជាតិចិន​ អស់​រយៈ​ពេល​ជាងមួយ​ឆ្នាំ​ ​រងនូវការ​ធ្វើ​​ទារុណកម្ម​ផ្លូវ​​ចិត្ត ផ្លូវកាយ​ ក៏​​បាន​សុំ​ចែក​​ផ្លូវ​គ្នា​មួយ​រយៈ ​​ហើយ​​ពេល​​​នេះ​​​នាង​​​​​​ត្រូវ​​ម្តាយ​បង្កើត​បង្ខំ​​ឱ្យ​​​​ទៅរួមរស់​ជាមួយ​ប្តី​អត់​ច្បាប់​នោះ​វិញ​ ប៉ុន្តែនាង​មិនព្រម ។

ខេត្តកណ្តាល ៖ នារី​រូបស្រស់​សោភា​វ័យ​១៩ឆ្នាំម្នាក់ ក្រោយ​ពី​​រួមរស់​ជាមួយ​ប្តី​អត់​ច្បាប់​អាយុ​ជាង​៦០ឆ្នាំ ជាជនជាតិចិន​ អស់​រយៈ​ពេល​ជាងមួយ​ឆ្នាំ​ ​រងនូវការ​ធ្វើ​​ទារុណកម្ម​ផ្លូវ​​ចិត្ត ផ្លូវកាយ​ ក៏​​បាន​សុំ​ចែក​​ផ្លូវ​គ្នា​មួយ​រយៈ ​​ហើយ​​ពេល​​​នេះ​​​នាង​​​​​​ត្រូវ​​ម្តាយ​បង្កើត​បង្ខំ​​ឱ្យ​​​​ទៅរួមរស់​ជាមួយ​ប្តី​អត់​ច្បាប់​នោះ​វិញ​ ប៉ុន្តែនាង​មិនព្រម ។

ដោយ​សារ​តែការ​​បង្ខំ​ពីម្តាយ​ នាង​ក៏​​បានដាច់​ចិត្តមករកការ​អន្តរាគមន៍​ ពី​អង្គការ​​អាដហុក​ប្រចាំនៅ​ខេត្ត​កណ្តាល កាល​ពីវេលា​រសៀល​​ថ្ងៃទី​៣០ កក្កដា ដើម្បី​ផ្តល់​ជាគំនិត​ដល់​រូបនាង​​ តើត្រូវ​​ធ្វើ​យ៉ាង​ណា ចំពោះ​ជីវិត​របស់នាង​​ដែល​​ជួបប្រទះ​រឿង​បែបនេះ ។

នារី​ឈ្មោះ ស.ច.ថ​​ អាយុ​១៩ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​​ បាន​រៀបរាប់ពី​ដំណើរ​ឆាក​​ជីវិត​របស់នាង​​ឱ្យដឹង​ថា ម្តាយ​របស់នាង​ជាកម្មករ​រោងចក្រ ឪពុក​ជាកម្មករសំណង់​ ស្នាក់​នៅ​ក្រុង​តាខ្មៅ​​ ។ កាល​ពី​ជាង២ឆ្នាំ​មុន​ ដោយ​សារ​តែជី​វភាព​ទី​ទ័លក្រ​ ឪពុកម្តាយ​​របស់​នាង​​ បាន​ណែនាំ​​ឱ្យនាង​យក​ប្តី​ជាជនជាតិ​ចិន​​ម្នាក់ អាយុ​ជាង​៦០​ឆ្នាំ ។ បុរស​នេះ​ស្គាល់​​ឪពុក​ម្តាយ​នាង​​តាមរយៈ​​អ្នក​ភូមិ​ណែនាំ ។ ដោយ​សារ​​តែចង់​​ឱ្យ​ជីវភាព​គ្រួសារ​​ធូរធា​ នាង​ក៏បានសម្រេច​ចិត្ត​​យក​បុរស​ចំណាស់​​ជនជាតិចិន​​នោះ ហើយបុរសនោះ​ក៏បាន​ផ្តល់​ជាលុយ​កាក់​ដល់​ក្រុម​គ្រួសារ​នាង​ជាបន្តបន្ទាប់​ សរុប​​ប្រហែល​​៦ពាន់​​ដុល្លារ​ ហើយ​ការ​​រស់នៅ​ជាមួយ​គ្នា​នេះ​​ មិនបាន​រៀប​​ការ​​តាមប្រពៃណីនិង​ស្របច្បាប់​​ទេ ។ ក្រោយពីមានការ​​ព្រមព្រាង​គ្នាហើយ​នោះ រូប​នាង​​​បាន​​ទៅរស់នៅជាមួយ​បុរសជនជាតិ​ចិន​ ដោយ​​ជួ​ល​ផ្ទះស្នាក់​នៅ​ម្តុំ​ផ្លូវ​កម្ពុជា​ក្រោម​ រាជធានី​ភ្នំ​ពេញ ។

នាង​​ឱ្យដឹង​ទៀតថា ការ​រស់នៅ​ជាមួយ​ជនជាតិ​ចិននោះ នាង​មិនបានដឹង​ថាគេ​​​​រកស៊ី​អ្វីទេ ហើយ​សួម្បី​តែ​ឈ្មោះ​​ក៏នាង​មិនបានស្គាល់​ដែរ​​ ។ ការ​រស់នៅ​ជាមួយ​គ្នា ជាប្តី​ប្រពន្ធ​អត់​ច្បាប់​​នេះ​ មុនដំបូង​ជនជាតិ​ចិននោះមិនបាន​ធ្វើបាប​ផ្លូវ​ចិត្ត​ ផ្លូវកាយ​នាង​ទេ ។ តែ​ក្រោយ​មក​ទៀត​ ជន​ជាតិចិននោះ​​ បាន​ធ្វើបាប​ផ្លូវកាយនាង​ មាន​វាយ​ដំ​ជាដើម​ នៅ​ពេល​គេ​មិនសប្បាយ​ចិត្ត​ម្តងម្កាល ។ ចំណែក​​ផ្លូវ​ចិត្ត​វិញ​ ជន​ជាតិចិននេះ​ បាន​ធ្វើ​បាប​ខ្លាំង​ណាស់​ សូម្បី​តែចេញ​ទៅខាង​ក្រៅ​ផ្ទះ​ ដោយគ្មានការ​អនុញ្ញាត​​ ក៏មិនបាន​ផង និង​មិនអាច​មានការ​ទាក់ទង​​ជាមួយមិត្តភក្តិ ដែល​ធ្លាប់​ស្គាល់​ រាប់អាន​គ្នា​បានទេ បើមិនធ្វើតាមគេ​ទេ កេវាយ​ដំប្រើអំពើ​​ហិង្សា​លើ​រូប​រាង​កាយនាង ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយជូននៅលើទំព័រ​កាសែតកោះសន្តិភាព