ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ចំណេញ​របស់​ធនាគារ​Bank Asia កើន​35%​ក្នុង​ឆមាស​ទី​1

9 ឆ្នាំ មុន

បង់​ក្លា​ដែ​ស ៖ ប្រាក់​ចំណេញ​របស់​ធនាគារ​Bank Asia បាន​កើន​ទ្បើ​ង​៣៤,៧៤%​នៅ​ក្នុង​អំ​ទ្បុ​ង​ពេល​៦​ខែ ដើមឆ្នាំ​២០១៤ ដែល​គាំទ្រ​ដោយ​ការ​ងើប​ទ្បើ​ង​ខ្ពស់​ជាង​មុន​នៃ​វិស័យ​ឥណទាន ។ លោក Md Mehmood Husain អគ្គនាយក​គ្រប់គ្រង​ធនាគារ​អាស៊ី បាន​ថ្លែង​ថា យើង​បាន​ព្យាយាម​ធ្វើ​ឱ្យ​ប្រសើរ​ទ្បើ​ង​វិញ នៅ​វិស័យ​ឥណទាន​របស់​យើង​រាប់​ទាំង​ឥណទាន​ក្រៅ​ប្រតិបត្តិការ ដែល​មាន

បង់​ក្លា​ដែ​ស ៖ ប្រាក់​ចំណេញ​របស់​ធនាគារ​Bank Asia បាន​កើន​ទ្បើ​ង​៣៤,៧៤%​នៅ​ក្នុង​អំ​ទ្បុ​ង​ពេល​៦​ខែ ដើមឆ្នាំ​២០១៤ ដែល​គាំទ្រ​ដោយ​ការ​ងើប​ទ្បើ​ង​ខ្ពស់​ជាង​មុន​នៃ​វិស័យ​ឥណទាន ។ លោក Md Mehmood Husain អគ្គនាយក​គ្រប់គ្រង​ធនាគារ​អាស៊ី បាន​ថ្លែង​ថា យើង​បាន​ព្យាយាម​ធ្វើ​ឱ្យ​ប្រសើរ​ទ្បើ​ង​វិញ នៅ​វិស័យ​ឥណទាន​របស់​យើង​រាប់​ទាំង​ឥណទាន​ក្រៅ​ប្រតិបត្តិការ ដែល​មាន​អត្រា​៦,០៧% ក្នុង​ខែមិថុនា ហើយ​យើង​បាន​ព្យាករ​រួច​មក​ហើយ នូវ​កំណើន​ក្នុង​ការ​វិនិយោគ ដែល​មាន​ល្បឿន​សន្សឹម​ៗ ដូច្នេះ​យើង​បាន​វិនិយោគ​ទៅ​លើ​ប័ណ្ណ​ទទួលស្គាល់​បំណុល​ខ្ពស់​ជាង​មុន ។

ក្នុង​នោះ Bank Asia ផ្តល់​នូវ​ការ​ប្រាក់​សម្រាប់​ប្រាក់​បញ្ញើ​ពី​៨,៥​ទៅ​៩% និង​មានការ​យក​ថ្លៃ​ការ​ប្រាក់​ឥណទាន​អតិបរមា​១៥% រីឯ​អត្រា​១៣%​ទៅ​១៤% សម្រាប់​ឥណទាន​សហគ្រាស​ខ្នាត​តូច និង​មធ្យម ។ លោក Husain បាន​បន្ថែម​ថា ធនាគារ​បាន​កំណត់​នូវ​ភ្នាក់ងារ​ចំនួន​៧.០០០​ទីតាំង​នៅ​ក្នុង​ប្រទេស​សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត ៕