ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​បរិហារ​ទណ្ឌកម្ម​ថ្មី​ៗ​ហើយ​គំរាម​អា​មេ​រិ​ក និង​សហភាព​អឺ​រុ​៉​ប

9 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​របស់​អា​មេ​រិ​ក និង​របស់​សហភាព​អឺ​រុ​៉​បម​ក​ពី​ការ​ចូលរួម​របស់​ខ្លួន​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះ​បាន​បរិហារ​វិធានការ​ប្រឆាំង​រុ​ស្ស៊ី​ទាំងនោះ ហើយ​គំរាម​ក្រុង​វ៉ា​ស៊ី​ន​តោន និង​សហភាព​អឺ​រុ​៉​ប​ពី​ការ​ឡើងថ្លៃ​ថាមពល​នៅ​អឺ​រុ​៉​ប។បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺ​រុ​៉​ប ក្រុម​ប្រទេស G.7 ក៏​គំរាម​ដាក់​ទណ្ឌកម្ម​រុ​ស្ស៊ី​ដែរ​។ ម៉ឺងម៉ាត់​ខ្លាំង​ជាង​ពេល​ណា​ៗ​

ប្រទេស​រុ​ស្ស៊ី​ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​របស់​អា​មេ​រិ​ក និង​របស់​សហភាព​អឺ​រុ​៉​បម​ក​ពី​ការ​ចូលរួម​របស់​ខ្លួន​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះ​បាន​បរិហារ​វិធានការ​ប្រឆាំង​រុ​ស្ស៊ី​ទាំងនោះ ហើយ​គំរាម​ក្រុង​វ៉ា​ស៊ី​ន​តោន និង​សហភាព​អឺ​រុ​៉​ប​ពី​ការ​ឡើងថ្លៃ​ថាមពល​នៅ​អឺ​រុ​៉​ប។បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺ​រុ​៉​ប ក្រុម​ប្រទេស G.7 ក៏​គំរាម​ដាក់​ទណ្ឌកម្ម​រុ​ស្ស៊ី​ដែរ​។ ម៉ឺងម៉ាត់​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំងអស់ ទណ្ឌកម្ម​របស់​អា​មេ​រិ​ក និង​របស់​អឺ​រុ​៉​ប​ត្រូវ​បាន​ប្រកាស ខណៈ​ពេល​កងទ័ព​អ៊ុយ​ក្រែ​ន​បង្កើន​ការ​វាយលុក​ប្រឆាំង​ពួក​បះបោរ ។

កាលពី​យប់​ថ្ងៃ​ទី​៣០ កក្កដា កាសែត​ផ្លូវការ​របស់​សហភាព​អឺ​រុ​៉​ប​បាន​ចេញផ្សាយ​ឈ្មោះ​របស់​បណ្តា​មនុស្ស​ជំនិត​របស់​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន និង​បណ្តា​ក្រុមហ៊ុន​ដែល​ត្រូវ​ផ្អឹប​ទុកទ្រព្យ​សម្បត្តិ ហើយ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ពិសេស​សម្រាប់​សាខា​ពីរ​របស់​ធនាគារ ROSSIA ដែល​ចាត់​ទុក​ថា ជា​ធនាគារ​របស់​វិមាន​ក្រឹម​ឡាំង ។

ទោះបីជា​ក្រុង​មូ​ស្គូ​ខិតខំ​និយាយ​សម្រាល​ពី​ផល​ប៉ះពាល់​នៃ​ទណ្ឌកម្ម​ទាំងនេះ​របស់​ពួក​លោក​ខាងលិច​លើ​សេដ្ឋកិច្ច​រុ​ស្ស៊ី​ក្តី តែ​វា​ញ៉ាំ​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជករ​ដែល​ខ្លាច​ចំពោះ​ការ​ស្រុត​ចុះ និង​ការ​នៅ​ឯកោ​យូរអង្វែង​សម្រាប់​រុ​ស្ស៊ី ។
ក្រសួងការបរទេស​រុ​ស្ស៊ី​ថ្លែង​ថា បណ្តា​ផលវិបាក​សម្រាប់​ក្រុង​វ៉ា​ស៊ី​ន​តោន​ចំពោះ​នយោបាយ​បំផ្លិចបំផ្លាញ​នោះ​នឹង​ឃើញជាក់ស្តែង​បំផុត ។ ចំណែក​ទណ្ឌកម្ម​របស់​សហភាព​អឺ​រុ​៉​ប​ផ្តល់​លទ្ធផល គឺ​ការ​ឡើងថ្លៃ​ថាមពល​នៅ​ទីផ្សារ​អឺ​រុ​៉​ប ។

ក្រុង​មូ​ស្គូ​រិះគន់​សហភាព​អឺ​រុ​៉​ប​ខ្លាំង​ៗ​ថា ពុំ​គិត​ពី​រឿងហេតុ​ជាក់ស្តែង​ទេ តែ​ដើរ​តត្រុក​តាម​នយោបាយ​របស់​អា​មេ​រិ​ក ។ ទណ្ឌកម្ម​របស់​សហភាព​អឺ​រុ​៉​ប​បង្ហាញ​ពី​អសមត្ថភាព​របស់​សហភាព​អឺ​រុ​៉​ប​ក្នុង​ការ​ដើរតួ​នាទី​ស្វយ័ត​ក្នុង​កិច្ចការ​ពិភពលោក ។ចំពោះ​ទណ្ឌកម្ម​ទាំងនេះ​ក្រសួងការបរទេស​រុ​ស្ស៊ី​និយាយ​សម្រាល​ពី​ផល​ប៉ះពាល់​ដោយ​អះអាង​ថា ការ​លំបាក​ទាំងឡាយ​អាច​កើត​មាន​ក្នុង​ផ្នែក​មួយ​ចំនួន​នៃ​សេដ្ឋកិច្ច​រុ​ស្ស៊ី តែ​ពិត​ណាស់​នឹង​អាច​ជម្នះ​បាន ។រុ​ស្ស៊ី​ប្រកាស​កាលពី​ថ្ងៃ​ទី​៣០ កក្កដា ពី​ការ​ហាមឃាត់​នាំ​ចូល​ផ្លែ​ឈើ និង​បន្លែ​របស់​ប៉ូ​ឡូញ​ចាត់ទុកជា​ការ​តបត​វិញ​មួយ ។ រុ​ស្ស៊ី ក៏​អាច​ឆ្លើយ​តប​ចំពោះ​ទណ្ឌកម្ម​ទាំងនេះ​តាម​រយៈ​បញ្ឈប់​ការ​ផ្តល់​ឧស្ម័ន និង​ប្រេងកាត ៕