ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​2​នាក់​ប្លន់​យក​ថ្នាំ​វី​យ៉ា​ក្រា​នៅ​អា​មេ​រិ​ក

9 ឆ្នាំ មុន

បុរស​អា​មេ​រិ​ក​២​នាក់​ប្រដាប់​ដោយ​កាំភ្លើង​ចូល​ប្លន់​ក្នុង​គ្លីនិក «West Side» នៅ​ក្រុង​ស៊ី​កា​ហ្គោ ទាំង​កណ្ដាល​ថ្ងៃ ដោយ​ទិស​ដៅ​ចម្បង​មិនមែន​ប្លន់​យក​ប្រាក់ ឬ​ទ្រព្យសម្បត្ដិ​មាន​តម្លៃ​អ្វី​ទេ​គឺ​ប្លន់​យក​ថ្នាំ​បង្កើន​ថាមពល​ផ្លូវភេទ «​វី​យ៉ា​ក្រា​» ។ អំពើ​ប្លន់​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៦ កក្កដា ២០១៤ ។

សារព័ត៌មាន​បរទេស​ផ្សាយ​ថា ចោរ​២​នាក់​នោះ មាន​អាយុ​ប្រហែល​៥០​ឆ្នាំ បាន​ចូល​ទៅ​ក្នុង​គ្លីនិក ហើយ​យក​កាំភ្លើង​ភ្ជង់​គំរាម​បុគ្គលិក​ឱ្យ​លើកដៃ និង​លត់​ជង្គង់ ។ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ជនល្មើស​ទាំង​២​នាក់​ប្រមូល​យក​ថ្នាំ​វី​យ៉ា​ក្រា​ចំនួន​៥៦​គ្រាប់​មាន​តម្លៃ​ប្រហែល​១.៧០០​ដុល្លារ រួម​ទាំង​ឱសថ​បំបាត់​ការ​ឈឺចាប់ និង​ថ្នាំ​ក្អក​ជាដើម​ ។នៅ​ពេល​ជនល្មើស​ចាកចេញ​ពី​កន្លែង​កើ​តេ​ហ​តុ ឆ្លៀត​យក​កុំព្យូទ័រ​យួរដៃ​តម្លៃ​១.៥០០​ដុល្លារ រួម​ទាំង​ប្រាក់​៦៥​ដុល្លារ នៅ​ក្នុង​កាបូប​របស់​បុគ្គលិក​ម្នាក់ ។

ម្ចាស់​គ្លីនិក West Side បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា មិន​ប្រាកដ​ថា បុរស​ទាំង​២​នាក់​នោះ​យក​ថ្នាំ​វី​យ៉ា​ក្រា​ទៅ​ប្រើ​ផ្ទាល់ខ្លួន ឬ​យ៉ាងណា​ទេ ប៉ុន្ដែ​សង្ស័យ​ថា ពួក​គេ​យក​ទៅ​លក់​នៅ​ក្នុង​ទីផ្សារ​ខុសច្បាប់ ។ ប៉ូលិស​មិន​ទាន់​ចាប់ខ្លួន​ជនល្មើស​បាន​ទេ និង​ប្រកាស​សុំ​ជំនួយ​ពី​មហាជន​បង្ហាញ​តម្រុយ​របស់​ជនល្មើស​ទាំង​២​នាក់​នោះ ។ ចំណែក​គ្លីនិក​បាន​បង្កើត​កម្មវិធី​«​ត្រួតពិនិត្យ​សុខភាព​ដោយ​ឥត​គិតថ្លៃ​» និង​ផ្ដល់​វី​យ៉ា​ក្រា​១​ឈុត​ដល់​អ្នក​ដែល​ផ្ដល់​ព័ត៌មាន​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ជនល្មើស​ទាំង​២​នាក់​នោះ ៕