ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្សារ​មាន​ជម្ងឺឈាមសស៊ីឈាមក្រហម នារី​ចិត្ដ​ស្មោះ​យក​ប្រាក់​បង់ថ្លៃ​សិក្សា​ជួយ​ព្យាបាល

9 ឆ្នាំ មុន

សារព័ត៌មាន «​ញូ​វ​១៦៣» របស់​ចិន​ផ្សាយ​ថា នាង​សៀង វ៉ា អាយុ​២៤​ឆ្នាំ ជា​និស្សិត​ផ្នែក​ស្រាវជ្រាវ រស់នៅ​ខេត្ដ​ហ៊ូ​ណា​ន របស់​ចិន បាន​សម្រេចចិត្ដ​ចំណាយ​ប្រាក់​បង់ថ្លៃ​សិក្សា​ចំនួន​១.៥០០​ដុល្លារ ដើម្បី​ព្យាបាល​លោក​លី ចើ​ន អាយុ ២៤​ឆ្នាំ ជា​គូស្នេហ៍​ដែល​មាន​ជំងឺមហារីក​ឈាមស​ស៊ី​ឈាមក្រហម ។ គូស្នេហ៍​នេះ​រៀន​នៅ​មហាវិទ្យាល័យ​ជាមួយ​គ្នា ។

ក្ដី​ប្រាថ្នា​របស់​លោក​លី ចើ​ន គឺ​ចង់​ឃើញ​នាង​សៀង វ៉ា ស្ថិត​ក្នុង​ឈុត​អាពាហ៍ពិពាហ៍ ដូច្នេះ​កាលពី​ថ្ងៃ​ទី​១៧ កក្កដា ២០១៤ នាង​បាន​ទៅ​មន្ទីរពេទ្យ​មហាវិទ្យាល័យ​សៀង​យ៉ា ក្នុង​ខេត្ដ​ហ៊ូ​ណា​ន ស្ថិត​ក្នុង​ឈុត​អាពាហ៍ពិពាហ៍​ដើម្បី​បំពេញ​បំណង​របស់​គូស្នេហ៍ ហើយ​បាន​សុំ​រៀប​ការ​ជាមួយ​គ្នា​នា​គ្រានោះ ។ លោក​លី ចើ​ន ដែល​កម្លាំងកាយ​ចុះ​ខ្សោយ​ដោយសារ​ជំងឺ​ខំប្រឹង​ញញឹម​ចំពោះ​អាពាហ៍ពិពាហ៍​ដ៏​គួរ​ឱ្យ​រំភើប​របស់​ពួក​គេ​ទាំង​ពីរ ។

នាង​សៀង វ៉ា បាន​ចំណាយ​ប្រាក់​ដែល​ខំ​សន្សំទុក និង​សម្រាប់​បង់ថ្លៃ​សិក្សា​យក​ទៅ​ព្យាបាល​គូស្នេហ៍​របស់​ខ្លួន​ដោយ​មិន​បាន​ប្រាប់​ក្រុម​គ្រួសារ​ឱ្យ​ដឹង​ទេ ។ នាង​សៀង វ៉ា និយាយ​ទាំង​ក្ដុកក្ដួល​ថា នាង​គ្មាន​ប្រាក់​សម្រាប់​បង់ថ្លៃ​ចូល​រៀន​នៅ​ឆមាស​ថ្មី​ទេ ប៉ុន្ដែ​អ្វី​ដែល​នាង​ធ្វើ​គឺ​មាន​តម្លៃ​បំផុត ព្រោះ​កាលពីមុន​លោក​លី ចើ​ន ធ្លាប់​មើលថែ​រូប​នាង​យ៉ាង​ល្អ ដូច្នេះ​ពេល​នេះ​នាង​មាន​ភារៈ​ត្រូវ​មើលថែ​គេ​វិញ​ម្ដង ។

នាង​សៀង វ៉ា សង្ឃឹមថា លោក​លី ចើ​ន នឹង​ជា​សះស្បើយ និង​អាច​ទៅ​រៀន​ជាមួយ​គ្នា​វិញ ទោះបីជា​ក្ដី​សង្ឃឹម​មាន​ភាព​មិន​ប្រាកដប្រជា ព្រោះ​ជម្ងឺ​ស្ថិត​ក្នុង​កម្រិត​ធ្ងន់​ក្ដី ៕