ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ-កម្មការិនី​ «វ៉ានធិច រីវើរ ថេកស្តាយ» ក្រុងព្រះសីហនុជាង៥០នាក់ នាំគ្នា​តវ៉ា​ទាមទារ​លក្ខខណ្ឌ​៨ចំណុច​

9 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ កម្មករ​​រោងចក្រ​​កាត់ដេរ​​សម្លៀក​បំពាក់ «វ៉ា​ន ធិ​ច រី​វើ​រ ថេ​ក​ស្តាយ» ប្រមាណជាង​៥០​នាក់ ​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា ទាមទារ​​លក្ខខណ្ឌ​​ការងារ​មួយ​ចំនួន​ជាមួយ​ក្រុមហ៊ុន កាល​ពី​វេលា​ព្រឹក​ថ្ងៃ​ទី៣១​ កក្កដា ​នេះ ដែល​មា​នទី​តាំងនៅ​​អូរ​ទី​១ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះ​សីហនុ ​។​ ​

ខេត្ត​ព្រះសីហនុ ៖ កម្មករ​​រោងចក្រ​​កាត់ដេរ​​សម្លៀក​បំពាក់ «វ៉ា​ន ធិ​ច រី​វើ​រ ថេ​ក​ស្តាយ» ប្រមាណជាង​៥០​នាក់ ​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា  ទាមទារ​​លក្ខខណ្ឌ​​ការងារ​មួយ​ចំនួន​ជាមួយ​ក្រុមហ៊ុន កាល​ពី​វេលា​ព្រឹក​ថ្ងៃ​ទី៣១​ កក្កដា ​នេះ ដែល​មា​នទី​តាំងនៅ​​អូរ​ទី​១ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះ​សីហនុ ​។​  ​

​ប្រភពបានឱ្យ​ដឹង​​ថា ការ​តវ៉ា​​នេះ​ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​សុំឱ្យថៅកែ​រោង​ចក្រ​អនុវត្ត​​នូវ​​ល​ក្ខខណ្ឌ​មួយ​ចំនួន ព្រោះតែ​កន្លង​មក​ខាង​​រោងចក្រ​ពុំ​បាន​អនុវត្ត​តាម​ច្បាប់​​ការងារ និង​គោរព​​តាមការងារ​របស់​កម្មករ​នោះ​ទេ ។ ហេតុនេះ​ ទើប​ពួ​ក​ក្រុម​កម្ម​ករ​ចង់​បង្កើត​តំណាង​​កម្មករ​នៅ​ក្នុង​​រោងចក្រ ប៉ុន្តែ​បែ​រជា​ថៅកែ​​រោងចក្រ​បញ្ឈប់​​អស់​​ចំនួន​១០​នាក់ទៅ​វិញ ​ដោយ​ពុំ​មាន​មូលហេតុ​ច្បាស់​លា​ស់
ឡើ​យ​ ។

​ប្រភពបន្តថា ​លក្ខខ​ណ្ឌ​​ដែល​ក្រុម​កម្មករ​ទាម​ទារ​នោះ​មាន​​ចំនួន​៨ចំណុច ​​១-​សុំ​ឱ្យ​ក្រុមហ៊ុន​ទទួលយ​ក​កម្ម​ការិ​នី​ទាំង​១០​រូប ​ដែល​ក្រុមហ៊ុន​បាន​​បញ្ឈប់​ឱ្យចូល​ធ្វើការ​ជា​ធម្មតា​​វិញ ​។ ​​២-​ក្រុមហ៊ុន​ត្រូវ​តែ​​ណែនាំប្រធាន​ក្រុម ប្រធាន​ផ្នែក​​ឱ្យចេះ​ប្រើ​ពាក្យ​សម្តី​សមរម្យ​មក​​លើ​កម្មករ កម្ម​ការ​នី ​។ ​​៣-​ក្រុមហ៊ុន​មិន​ត្រូវ​ប​ញ្ឈប់កម្មករ និ​យោ​ជិ​ក​តាម​អំពើ​ចិត្ត​​ឡើយ​ ។​​ ​៤-​ពេល​ក្រុមហ៊ុន​ធ្វើការ​​បន្ថែម​ម៉ោង​ត្រូវ​​ឈរ​លើ​គោល​ការ​ណ៍​ស្ម័គ្រចិត្ត ​។​ ​​៥-នៅ​ពេល​ក្រុមហ៊ុន​ធ្វើការ​​បន្ថែម​ថ្ងៃ​បុណ្យ ថ្ងៃអាទិត្យ មិន​ត្រូវ​បង្ខិត​បង្ខំ​និ​យោ​ជិ​ក​ឡើយ​ ។​ ​​៦-​​ពេល​កម្ម​ករនិ​យោ​ជិ​ក​ធ្វើការ​បន្ថែម​ថ្ងៃ​​បុណ្យ ថ្ងៃអាទិត្យ សុំ​ឱ្យ​​ក្រុមហ៊ុន​គុណ​​លុយ​ជា​២​ដង​​មក​កម្ម​ករ ​។  ​៧-​សុំឱ្យ​ក្រុមហ៊ុន​សម្រួល​ច្បាប់​កម្មករ និ​យោ​ជក​នៅ​ពេល​មានធុរៈ​ចាំបាច់​ ។​ និង​៨-ក្រុមហ៊ុន​មិន​ត្រូវ​រើសអើង​សហជីព​តាម​គ្រប់​រូបភាព​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព