ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ​ឯកជន​២​នាក់​ជាប់​ពាក់​ព័ន្ធ​បង្ខាំងនិង​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ សន្តិសុខ​ឯកជន​២​នាក់ បាន​ត្រូវ​សមត្ត​កិច្ច​នគរបាល​កា​រិ​យា​ល​យ័​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នី​តិ​ជន​រាជធានី​ភ្នំពេញ ឃាត់ខ្លួនកាលពី​ថ្ងៃ​ទី​៣០​ កក្កដា ដោយ​ជាប់​ពាក់​ព័ន្ធ​ថា​បាន​បង្ខាំងនិង​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ ។

រាជធានី​ភ្នំ​ពេញ ៖ សន្តិសុខ​ឯកជន​២​នាក់ បាន​ត្រូវ​សមត្ត​កិច្ច​នគរបាល​កា​រិ​យា​ល​យ័​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នី​តិ​ជន​រាជធានី​ភ្នំពេញ ឃាត់ខ្លួនកាលពី​ថ្ងៃ​ទី​៣០​ កក្កដា ដោយ​ជាប់​ពាក់​ព័ន្ធ​ថា​បាន​បង្ខាំងនិង​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ ។

សន្តិសុខ​ឯកជន​២​នាក់​ ម្នាក់​ឈ្មោះ​ន​ង វិ​ចិត្រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤ E4Z ផ្លូ​លេខ​២១៧ សង្កាត់​ថ្មី​ទី​២ ខណ្ឌ​ដូន​ពេញ​ យាម​នៅ​ហាង​លក់​ស្រោម​ទូរ​សព្ទ័​ហេ​ឡូ​ហ្វ​រ​យួ និង​ម្នាក់​ទៀត​ឈ្មោះ​ឆ​យ ប៊ុ​ន​ធឿ​ន ហៅ ឆូ​ច ភេទ​ប្រុស អាយុ៣៦ឆ្នាំ យាម​នៅ​ហាង​លក់​ទូរ​សព្ទ័​ដៃ​ជាមួយ​គ្នា ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​សន្តិ​​​សុខ​ឯកជន​២​នាក់​ខាងលើ​នេះ ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ ​កក្កដា មាន​ស្ត្រី​ម្នាក់​រស់នៅ​ស្រុក​ស្រី​សន្ធរ ​ខេត្តកំពង់ចាម បាន​នាំ​​កូន​ស្រី​​អាយុ​​១១​​ឆ្នាំ​ថា​ម​ក​លេ​ង​កូន​​ធ្វើ​ការ​រោង​ចក្រ​នៅ​រាជធានីភ្នំពេញ ដែល​ស្នាក់​នៅ​ម្តុំ​ស្ថា​នី​យទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ម្តាយ​និង​កូន​បាន​ជិះ​រថយន្ត​តាក់ស៊ី​មក​ដល់​បេន​ផ្សា​រ​សូ​រិ​យា ស្រាប់តែ​វង្វេង​បែក​​គ្នា ពេល​នោះ​ម្តាយរ​កកូន​មិនឃើញ ក៏​ជិះ​ម៉ូតូឌុប​ទៅ​ផ្ទះ​កូន​ដែល​ធ្វើការ​រោងចក្រ ។ ចំណែក​កូនស្រី​អាយុ១១​ឆ្នាំ​ត្រូវ​បាន​សន្តិសុខ​ឯកជនយាម​កន្លែង​លក់​ស្រោម​ទូរ​សព្ទ័ ម្តុំ​ផ្សារសូ​រិ​យា​ម៉​ល​ (​ឈ្មោះ​ន​ង វិចិត្រ​) ​ប្រទះ​ឃើញនឹង​នាំ​ទៅ​ផ្ទះ​របស់​គេ​ទាំងយប់ ក្នុង​គោលបំណង​ស្រាវជ្រាវ​រក​ឪពុក​ម្តាយ​គេ ។

សមត្ថ​កិច្ច​បន្ត​ថា ឈ្មោះ​ន​ង វិចិត្រ បាន​យក​នាង​ទៅ​លាក់​ទុក​ក្នុង​បន្ទប់​ឡៅតឿ​ផ្ទះ​ជាន់​​ទី៤បាន​១​យប់​ ក្មេង​ស្រី​នោះ​ក៏​លូន​​ចេញ​តាម​ប្រ​ហោង​បង្អួច ហើយ​សម្រូតចុះ​​ក្រោម​រ​ត់​ចេញពីផ្ទះ​រប​ស់​សន្តិ​សុខ​​នោះ​ ។ ពេល​គេ​រំ​ដោះខ្លួន​ចេញពី​ក្រ​ញាំ​បិសាច​ភ្លាម ​គេ​បាន​រ​ក​ម៉ូតូ​ឌុប​ឲ្យ​ជួន​​ទៅ​ផ្សា​រ​ទឹក​ថ្លា​ផ្ទះរ​បស់​បង​  ដែល​ពេល​នោះ​​នាង​​នៅ​ចំ​ណាំបាន​ខ្លះ ​ព្រោះ​ធ្លាប់​ម​ក​លេង​ជាមួយ​ម្តាយ​ ។ ពេល​បាន​ជួប​ម្តាយ​ហើយ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ បាន​រៀបរាប់​ដំណើររឿង​ដូច​ខាងលើ ក្នុងនោះ​​នាង​បាន​បញ្ជាក់​បន្ថែម​ថា​ ពេញ​១​យប់​ស្នាក់​នៅផ្ទះពូ​សន្តិសុខ គាត់​បាន​ដេក​ជាមួយ​នាង និង​បាន​លេង​ប្រដាប់​ប្រដា​​គ្រប់ទីកន្លែង ។ ដោយសារ​ការ​ទ្រាំទ្រ​នឹង​ការ​យាយី​ពេញ​សព្វ​រាង​កាយ​ពី​សំណា​ក់ពូ​សន្តិសុខ​នោះ​មិន​បាន នាង​ក៏​សម្រេចចិត្ត​លូន​តាម​ប្រលោះបង្អួច​ឡៅតឿ​ចុះ​ក្រោម​រត់គេច​ខ្លួន ។ ពេល​ម្តាយ​បានឮ​កូនស្រី​រៀបរាប់​ដូច្នេះ ក៏​កើត​គំនិត​ដឹក​ដៃ​កូន​នាំ​ទៅ​ប្តឹង​អង្គការក្រៅរដ្ឋាភិបាល​មួយ​ឲ្យជួយ​វែកមុខ​ជន​កំហូច​នោះ ។

រោយ​ពី​ពាក្យបណ្តឹង​បាន​ដាក់​ចូល​ទៅ​អង្គការ អង្គការ​បាន​យក​សំណុំរឿង​នោះ​ទៅ​សហការ​ជាមួយ​សមត្ត​កិច្ច នគរបាល​កា​រិ​យា​ល​យ័​ប្រឆាំង​ការ​ជួញដូ​រ​មនុស្ស ​និង​ការពារ​អ​និ​តិ​ជន​រាជ​ធានី​ភ្នំពេញ បន្ទាប់​មក​កា​រិ​យា​ល​យ័​ជំនាញ​មួយ​នេះ​បាន​ធ្វើ​របាយ​ការណ៍​ ជួន​ទៅ​ស្ថា​ប​ន័​អយ្យការ សុំ​បើក​ការ​ស៊ើបអង្កេត​បឋម ដើម្បី​ស្រាវជ្រាវ នឹង​ចាប់ខ្លួន​ជន​ស​ង្ស័យ​តាមពាក្យបណ្តឹង​នោះ ។ លុះ​មក​ដល់​ថ្ងៃ​ទី៣០ កក្កដា សមត្ថកិច្ច​បាន​ទៅ​នាំ​ខ្លួន​សន្តិសុខ​២​នាក់​មក​សាកសួរ លទ្ធផលត្រូវ​បាន​ពួក​គេ​សារភាព​ថា​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់របស់​ក្មេង​​ស្រី​​ អាយុ​​១១​ឆ្នាំ​នោះ​​មែន ដែ​ល​នេះ​​គឺជា​​ចម្លើយ​របស់​ឈ្មោះន​ង វិចិត្រ ដោយឡែក​ឈ្មោះ​ឆ​យ ប៊ុ​ន​ធឿ​ន បា​នប​ដិ​សេធតែ​បានដឹង​រឿង​នេះ​ដែរ ។

បន្ទាប់​ពី​មាន​ចម្លើយ​គ្រប់​គ្រប់​សមត្ថកិច្ច​បាន​នាំ​​ក្មេង​ស្រី ​ទៅ​ឲ្យ​ធ្វើ​ត្រាប់ ពេល​នាង​លូន​ចេញ​តាម​បង្អួច​ដើម្បី​បញ្ជាក់​ពី​ការ​ពិត ក្នុង​ការ​ដាក់បន្ទុក​លើ​ជន​ស​ង្ស័យ។ សន្តិសុខ​២​នាក់​នោះ​រង​នូវ​បណ្តឹងចោទប្រកាន់​៣​ចំណុច ១​-បង្ខាំង ២​-រួម​ភេទ​ជាមួយ​អ​និ​តិ​ជន​ក្រោម​អាយុ​១៥​ឆ្នាំ និង​៣​-នាំ​អ​នីតិ​ជន​ចេញ​ដោយ​មិន​ស្រប​ច្បាប់ នឹង​បានប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​និ​តិ​វិធី ៕