ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​លក់រាយ​សាំង​នៅ​វៀតណាម​ធ្លាក់​ថ្លៃ

9 ឆ្នាំ មុន

ហូ​ជី​មិ​ញ ៖ កាលពី​ថ្ងៃ​ទី​២៨ កក្កដា ក្រុមហ៊ុន​ប្រេង​ជាតិ​របស់​វៀតណាម​(Petrolimex)​បាន​បញ្ចុះតម្លៃ​សាំង​១,៦​សេន​ដុល្លារ​ស្មើនឹង​១,២១​ដុល្លារ​ក្នុង​មួយ​លី​ត្រ ។ នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​តម្លៃ​លក់រាយ​សាំង​បាន​ចុះថ្លៃ​នៅ​ឆ្នាំ​២០១៤ បន្ទាប់​ពី​ការ​បន្ត​កើន​ឡើង​​៥​លើក ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​បញ្ចុះតម្លៃ​នេះ​គឺ​សម​ហេតុ​ផលធៀប​នឹង​ការ​កើនឡើង​សរុប​៧​សេន ។

យ៉ាងណាមិញ​តម្លៃ​លក់​ប្រេងម៉ាស៊ូត​ក៏​មាន​កម្រិត​ទាប​ជាង​មុន​ដែរ​គឺ​១.០៥​ដុល្លារ​ក្នុង​មួ​ួ​យ​លី​ត្រ​ដែល​បាន​ប្រែ​ក្លាយទៅជា​ការ​បញ្ចុះ​តម្លៃ​លើក​ទី​២​នៅ​ក្នុងអំឡុងពេល​១០​ថ្ងៃ នេះ ។ រីឯ​តម្លៃ​ប្រេងកាត​ក៏​ចុះថ្លៃ​មក​ត្រឹម​១.០៧​ដុល្លារ​ក្នុង​មួយ​លី​ត្រដែរ​។ តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួង​ឧស្សាហកម្ម​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថយ​ចុះ​១,៣​សេន ធៀប​នឹង​តម្លៃ​មូលដ្ឋាន​ដែល​គេ​បាន​ទូទាត់​នឹង​តម្លៃ​នាំ​ចូល​បូក​នឹង​ពន្ធ​ថ្លៃដើម និង​ភាគ​ចំណេញ​សម្រាប់​អាជីវកម្ម ។ ជាមួយនឹង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​សាំង​នៅ​លើ​ពិភពលោក​ក្រសួង​បាន​កាត់​បន្ថយ​នូវ​ការ​រក្សា​លំនឹង​នៃ​កម្រិត​មូលនិធិ​ទំនុកបម្រុង​ជា​ប្រាក់​២,៩​សេន​ក្នុង​មួយ​លី​ត្រ ។

ទោះជា​យ៉ាងណា តម្លៃ​លក់រាយ​ប្រេងម៉ាស៊ូត​និង​ប្រេងកាត​នៅ​តែ​មាន​អត្រា​ខ្ពស់​ជាង​តម្លៃ​មូលដ្ឋាន​គោល​១,៦​សេន ។ ម្យ៉ាងទៀត​តាម​ស្ថិតិ​របស់​សមាគម​ប្រេង​វៀតណាម​កាលពី​ថ្ងៃ​ទី​២៨ កក្កដា បាន​បង្ហាញ​ថា តម្លៃ​ប្រេងឥន្ធនៈ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​សិង្ហ​បុរី​ដែល​ជាទី​តាំង​នៃ​ប្រភព​ប្រេង​វៀតណាម​ក៏​បាន​បញ្ចុះតម្លៃ​ជាង​ដែរ ៕