ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​តាំងចិត្ត​សម្អាត​ទន្លេ​គង្គា​តែ​អ្នកជំនាញ​ថា​ត្រូវ​ប្រើ​ពេល​ច្រើន​ជាង​៣០​ឆ្នាំ

9 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ណា​រ៉េ​ន​ត្រា ម៉ូ​ឌី នាយក​រដ្ឋមន្ត្រី​របស់​ឥណ្ឌា បាន​សន្យា​ថា​នឹង​ដំណើរការ​គម្រោង​លើក​ស្ទួយ​បរិស្ថាន​ក្នុង​ទន្លេ​គង្គា ជា​សរសៃឈាម​សម្រាប់​ចិញ្ចឹមជីវិត​ប្រជាពលរដ្ឋ​ឥណ្ឌា​ទូ​ទាំង​ប្រទេស​ឱ្យ​ខាង​តែ​បាន នៅ​ក្នុងអំឡុងពេល​នៃ​ការ​កាន់​តំណែង​របស់​លោក​រយៈពេល​៥​ឆ្នាំ ។

រដ្ឋាភិបាល​លើក​ឡើង​នៅ​សភា​កាលពី​ពេល ថ្មី​ៗ​នេះ​ថា នឹង​ចំណាយ​ប្រាក់​ទៅ​លើ​គម្រោង​លើក​ស្ទួយ​បរិស្ថាន​ក្នុង​ទន្លេ​គង្គា​បន្ថែមចំនួន​៤០០​លាន​ដុល្លារ ។

ចំណែក​អ្នកវិភាគ​ខ្លះ​បាន​សម្លឹង​ឃើញ​ថា នយោបាយ​កំណែទម្រង់​លើ​អនាម័យ​របស់​ទន្លេ​គង្គា ចាត់​ទុក​ថា​ជា​ការ​សន្យា​ដ៏​ធំ​របស់​លោក​ម៉ូ​ឌី ជាមួយ​ប្រជាជន ព្រោះ​អំឡុង​ពេល​កន្លង​មក មិន​ធ្លាប់​មាន​រដ្ឋាភិបាល​អាណត្តិ​ណាមួយ ធ្វើ​បាន​សម្រេច​លើ​រឿង​នេះ​ឡើយ ។ ដូច្នេះ​ប្រសិនបើ​គម្រោង​របស់​លោក​ម៉ូ​ឌី ជោគជ័យ មាន​ន័យ​ថា នឹង​ទទួល​បានការ​កោតសរសើរ និង​គាំទ្រ​ពី​ប្រជាពលរដ្ឋ ក្នុង​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ​ទៀត ។អ្នកជំនាញ​ជា​ច្រើន​រូប​លើក​ឡើង​ថា ទន្លេ​គង្គា​មាន​បរិមាណ​បាក់តេរី​ខ្ពស់​ជាង​បទដ្ឋាន​សុវត្ថិភាព​ដល់​ទៅ​២០០​ដង ដោយ​ការ​សម្អាត​និង​កែ​លម្អ ត្រូវ​ចំណាយពេល​យូរ​ជាង​៣០​ឆ្នាំ ៕