ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម​ត្ថកិ​ច្ច​ចម្រុះ​បង្ក្រា​ប​របាំង​ល​ប​ខុស​ច្បាប់​​១២០​០​ម៉ែត្រ ​និង​​រំដោះ​កូន​ត្រី​ជាង​៤​លាន​ក្បាល

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​៖ របាំង​ក្រឡា​ញឹក​និងរ​បាំងសាច់​អួន​៧​កន្លែង​មាន​ប្រវែង​១២០០​ម៉ែត្រ លប​ចំនួន​៣៥​គ្រឿង និង​លប​លូ​សាច់​អូន​ចំនួន​៣​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាបនិង​រុះរើ​ដុត​កម្ទេច​ចោល​​នៅ​នឹងកន្លែង ក្នុង​នោះ​ក៏​បាន​ចាក់​លែង​កូន​ត្រី​ចំរុះ​ជាង​៤​លាន​ក្បាល​ចេញពី​លូ​ស្បៃ​មុង​ចូល​ទៅ​ទន្លេរ​ធម្មជាតិ​វិញ​។

ខេត្តកំពង់ឆ្នាំង​៖ របាំង​ក្រឡា​ញឹក​និងរ​បាំងសាច់​អួន​៧​កន្លែង​មាន​ប្រវែង​១២០០​ម៉ែត្រ លប​ចំនួន​៣៥​គ្រឿង និង​លប​លូ​សាច់​អូន​ចំនួន​៣​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាបនិង​រុះរើ​ដុត​កម្ទេច​ចោល​​នៅ​នឹងកន្លែង ក្នុង​នោះ​ក៏​បាន​ចាក់​លែង​កូន​ត្រី​ចំរុះ​ជាង​៤​លាន​ក្បាល​ចេញពី​លូ​ស្បៃ​មុង​ចូល​ទៅ​ទន្លេរ​ធម្មជាតិ​វិញ​។

កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ខាងលើ​នេះ​សមត្ថកិច្ច​ចម្រុះ​ស​ហ​កា​រ​​គ្នា​​បង្ក្រាប​ចំនួន​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៩ និងថ្ងៃ​ទី​៣០ កក្កដា នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​រលារ​ប្អៀ​រ ស្រុក​កំពង់ត្រឡាច និង​ស្រុកជល​គី​រី​។ ​

លោក សោម ភិ​រុណ នាយ​រង​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​​​ដែល​ជា​អ្នកដឹកនាំ​ករណី​បង្ក្រាប​បទល្មើស​ជលផល​ឱ្យ​ដឹង​ថា​ សមត្ថកិច្ច​ចម្រុះ​​ចូលរួម​ក្នុង​ការ​បង្ក្រាប​ខាងលើ​នេះ​រួម​មាន គ​ណៈ​បញ្ជា​រការ​ឯកភាព​រដ្ឋបាល ស្រុក​ជល​គី​រី កំពង់ត្រឡាច រលារ​ប្អៀ​រ សហ​គម​ន៏​នេសាទ​ សមត្ថកិច្ច ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ និង​សមត្ថកិច្ច​រដ្ឋបាល​សង្កាត់​ជលផល​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ទាំង​៣​ខាងលើ​។ លោក​បន្ត​ថា ក្នុង​រយៈ​ពេល​២​ថ្ងៃ​កន្លង​មកនេះ ដោយសារ​មាន​សេចក្តី​រាយ​ការ​ពី​ប្រជាពលរដ្ឋដែល​ប្រាប់​ពី​កន្លែង​បទល្មើស​ទាំង​៣​ស្រុក លោក​បាន​សហការ​​គ្នា​ចុះ​បង្ក្រាបគ្រប់​ទីកន្លែង ​ទទួល​បានល​ទ្ឋ​ផល​ដូច​ខាងលើ ។ ​លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់​នៅ​ក្នុង​ខេត្ត សូមកុំ​ប្រើប្រាស់ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​ដែល​រដ្ឋ​ហាមឃាត់ អ្នក​ប្រព្រឹត្ត​បទល្មើស​នេសាទ​ទាំងអស់​សមត្ថកិច្ច​នឹង​មិនលើកលែង​ឡើយ​ ព្រោះថា​ក្នុង​រដូវ​នេះ​​ជា​រដូវ​ត្រី​ពង​កូន​និង​ជា​រដូវ​បិទ​កា​រ​នេសាទ​។ ​ដើម្បី​រួមចំណែក​ក្នុង​ការ​អភិរក្ស​ពូជពង្ស​មច្ឆ​ជាតិ​ឱ្យ​មាន​និរន្តរភាព បាន​យូរអង្វែង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ សមត្ថកិច្ច សូម​អំពាវនាវ​ដល់​ប្រ​ជា​ពល​រដ្ឋ​នៅ​គ្រប់​មូលដ្ឋាន ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ដោយ​ចង្អុលបង្ហាញ​ទីតាំង​បទល្មើស​នេសាទ​ឱ្យ​បានជា​ក់លាក់​​និង​ច្បាស់លាស់ ដើម្បី​រួម​សាមគ្គី​និង​សហការ​គ្នាប​ង្រា្ក​ប  បទ​ល្មើស​​នេសា​ទ​ឱ្យ​បាន​​ជោគជ័យ​។ ​

សមត្ថកិច្ច​ចម្រុះ​ឱ្យ​ដឹង​ទៀត​ថា​ ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​និង​បន្ត​បង្ក្រាប​នៅ​គ្រប់​មូលដ្ឋាន​ដូច​ភ្លៀងរលឹម​ដោយ​មិន​រា​ថយ​ឡើយ និង​មិន​អនុញ្ញាតិ ឱ្យ​ជនល្មើស​ប្រព្រឹត្ត​បទល្មើស នេសាទតាម​ទំនើងចិត្ត​នោះ​ឡើយ​។

​បើ​ទោះបី​បែប​នេះ​ក្តី មាន​សេចក្តី​រាយ​ការ​ណ៏​ថា នៅ​ចំណុច​ផ្លូវ​ទូក ស្រុក​កំពង់លែង និង​ចំណុចសេះស្លាប់​ ស្រុក​បរិបូ​ណ៏ បទ​ល្មើស​​នេសាទ ដា​ក់រ​បាំ​ងសាច់​អួន​ក្រឡា​ញឹក  និង​របាំង​ស្បៃ​មុង​កំពុង​កើតមាន​ស្អេកស្កះ ដែល​មន្ត្រី​ជំនាញ​គួរ​ចុះ​បង្ក្រាប​ផង​ដែរ ៕