ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យជាចោរ​២នាក់​ ត្រូវ​កម្លាំងសមត្ថកិច្ចក្របួច​បានជាបន្ត​បន្ទាប់​​

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​​ម្នាក់​ឈ្មោះ​លី ស៊ី​ជុង ​អាយុ​​៣៦​​ឆ្នាំ ​មាន​​ទីលំនៅ​ម្តុំ​ខាងក្រោយ​​អតីត​រោងកុន​គី​រី​រម្យ ខណៈ​​កំពុង​​ធ្វើ​សកម្មភាព​លួច​​ម៉ូតូ​មួយ​គ្រឿងម៉ាក​ហ៊្វីណូ ពណ៌ផ្កាឈូក ពាក់​ស្លាក​​លេខ​ភ្នំពេញ ​AM-៥៨៣៩ នៅពីមុខ​ផ្ទះ​លេខ​៤៤ ផ្លូវ​លេខ​១៩៩ ត្រូវ​សមត្ថ​កិច្ចចាប់ខ្លួន​បាន​ កាលពី​វេលា​ម៉ោង​១០ ​និង​២៥​នាទី​ព្រឹក​ថ្ងៃទី​៣១ កក្កដា ២០១៤ និង​ជនសង្ស័យ​​ម្នាក់​ទៀត​​ ផ្លោះ​

 រាជ​ធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​​ម្នាក់​ឈ្មោះ​លី ស៊ី​ជុង ​អាយុ​​៣៦​​ឆ្នាំ ​មាន​​ទីលំនៅ​ម្តុំ​ខាងក្រោយ​​អតីត​រោងកុន​គី​រី​រម្យ ខណៈ​​កំពុង​​ធ្វើ​សកម្មភាព​លួច​​ម៉ូតូ​មួយ​គ្រឿងម៉ាក​ហ៊្វីណូ ពណ៌ផ្កាឈូក ពាក់​ស្លាក​​លេខ​ភ្នំពេញ ​AM-៥៨៣៩ នៅពីមុខ​ផ្ទះ​លេខ​៤៤ ផ្លូវ​លេខ​១៩៩ ត្រូវ​សមត្ថ​កិច្ចចាប់ខ្លួន​បាន​ កាលពី​វេលា​ម៉ោង​១០ ​និង​២៥​នាទី​ព្រឹក​ថ្ងៃទី​៣១ កក្កដា ២០១៤ និង​ជនសង្ស័យ​​ម្នាក់​ទៀត​​ ផ្លោះ​របង​ចូល​លួច​​ព្រ​ទ្យ​សម្បត្តិ​ក្នុងផ្ទះ​​ ​ឈ្មោះ​យ៉ យ៉ាំ​ង​ហ៊ី​វ ​អាយុ​២៥​ឆ្នាំ ជនជាតិ​​វៀតណាម មាន​ទីលំនៅ​ក្នុង​ក្រុង​បា​​វិត ខេត្តស្វាយរៀង ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​បាន​ដែរ កាលពី​វេលា​ម៉ោង​១០ ​និង​១០​នាទី​ព្រឹក ថ្ងៃដដែល ស្ថិតនៅផ្ទះ​លេខ​២៤ ផ្លូវ​លេខ​៤៣០ ​។​​

ប្រភពបានឱ្យ​ដឹងថា ជនសង្ស័យ​ជា​ចោរលួច​ទាំង​ពីរ​នាក់​នេះ​ ក្រោយ​ពី​បាន​ធ្វើការ​​សាកសួរ​ និងធ្វើ​កំណត់ហេតុ​នៅ​ប៉ុស្តិ៍​ទំនប់​ទឹក​រួច​​​ក៏​បាន​បញ្ជូន​ជា​បន្ត​ទៅ​កាន់​អធិការដ្ឋាន​​នគរបាល​ខណ្ឌចំការ​មន​ ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​នៃ​ច្បាប់​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព