ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ទៅ​រាយមង​​ក្នុង​ទឹក​ព្រែក​ វ័ណ្ឌមង​​រុំស្លា.ប់​

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរសម្នាក់​បានទៅរាយមង​យកត្រី​នៅ​ក្នុង​ទឹក​ព្រែក​ក្បែរ​ផ្ទះ​ ហើយ​បាន​វ័ណ្ឌ​ជាមួយ​មង​​លង់ស្លា.ប់​ កាល​ពី​វេលាល្ងាច​ថ្ងៃទី​៣០ កក្កដា ដោយ​​មិនមាន​អ្នក​ដឹង​ឡើយ លុះ​ដល់​ព្រឹក​ថ្ងៃទី​៣១ ទើប​​ក្មួយ​ជន​រងគ្រោះ​ប្រទះ​ឃើញ​ ។

ខេត្តកណ្តាល ៖ បុរសម្នាក់​បានទៅរាយមង​យកត្រី​នៅ​ក្នុង​ទឹក​ព្រែក​ក្បែរ​ផ្ទះ​ ហើយ​បាន​វ័ណ្ឌ​ជាមួយ​មង​​លង់ស្លាប់​ កាល​ពី​វេលាល្ងាច​ថ្ងៃទី​៣០ កក្កដា ដោយ​​មិនមាន​អ្នក​ដឹង​ឡើយ លុះ​ដល់​ព្រឹក​ថ្ងៃទី​៣១ ទើប​​ក្មួយ​ជន​រងគ្រោះ​ប្រទះ​ឃើញ​ ។

នគរបាល​​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ខ្ពប​ដែល​ចុះ​ទៅសាកសួរ​និង​ធ្វើកំណត់​ហេតុ ប្រាប់​ឱ្យដឹង​ថា ជនរងគ្រោះ​ដោយសារលង់ទឹក​ឈ្មោះ សួង សឿង​ ភេទប្រុស អាយុ​៦៣ឆ្នាំ មាន​ទីលំនៅ​ភូមិ​រកាលើ​ ឃុំ​ខ្ពប ស្រុក​ស្អាង​ មុខរបរ​កសិករ ។

នគរបាល​បានដកស្រង់​សម្តី​សាច់​ញាតិ​ជន​​រងគ្រោះ​ថា​ នៅ​ល្ងាចថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ផឹកស្រា មាន​សភាព​ស្រវឹង​ផងដែរ ហើយ​បាន​យក​មង​ទៅរាយ​នៅ​ក្នុង​ទឹក​ព្រែក​ ខាងក្រោយ​​ផ្ទះ​ ពេល​នោះ​មិនមានអ្នកណាបាន​ឃើញ​ជន​រងគ្រោះ​រាយមងនោះទេ ហើយគេសង្ស័យ​ថា ពេល​ដែល​កំពុង​រាយមង​​ក្នុង​ព្រែក​មាន​ទឹក​ជ្រៅនោះ ជន​រងគ្រោះ​​ក៏បាន​វ័ណ្ឌ​ជាមួយ​មង​​លង់ស្លាប់​តែម្តង​ ដោយ​មិន​មាន​អ្នកណាបាន​ឃើញ​ឡើយ​ ។ ចំណែក​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ បាត់​មិនឃើញ​ជនរងគ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ​ ពេលយប់​ជ្រៅ​ក៏បាន​ដើរ​សួរ​រក​តាម​ផ្ទះ​អ្នកជិត​ខាង​ ដែល​ជនរងគ្រោះ​ធ្លាប់​ទៅលេង​ តែមិនមាន​អ្នក​ណា​បា​ន​​ឃើញ​ ៕