ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​ករ​​ខ្មែរ​នៅតែ​សម្រុក​ទៅ​ធ្វើការ​​នៅ​ថៃ​ដោយ​ខុសច្បាប់ ទោះ​ជា​មាន​ការ​ប្រកាស​ធ្វើ​លិខិត​ឆ្លង​ដែន​មិន​យក​​លុយក៏ដោយ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​​ច្បាស់ការ​​មួយ​ដែល​ផ្តល់​​ជូន​ដោយ​ក្រុម​ពលករ​​ខ្មែរ ​ដែល​​​ធ្វើ​ចំណាកស្រុក​ទៅ​រក​​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃបាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មាន​​ពលករ​ជា​ច្រើន​​រយ​ពាន់​នាក់​កំពុង​នាំ​គ្នា​ទៅ​ធ្វើការ​​នៅ​ស្រុក​ថៃ​ដោយ​ខុសច្បាប់ ទោះបី​រាជ​រដ្ឋាភិបាល​កម្ពុជាបាន​​ប្រកាស​ធ្វើ​លិខិតឆ្លងដែ​ន​ជូន​ពួក​គាត់​​ដោយ​មិន​យក​លុយ​​ក៏​ដោយ ​។

​រាជ​ធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​​ច្បាស់ការ​​មួយ​ដែល​ផ្តល់​​ជូន​ដោយ​ក្រុម​ពលករ​​ខ្មែរ ​ដែល​​​ធ្វើ​ចំណាកស្រុក​ទៅ​រក​​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃបាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មាន​​ពលករ​ជា​ច្រើន​​រយ​ពាន់​នាក់​កំពុង​នាំ​គ្នា​ទៅ​ធ្វើការ​​នៅ​ស្រុក​ថៃ​ដោយ​ខុសច្បាប់ ទោះបី​រាជ​រដ្ឋាភិបាល​កម្ពុជាបាន​​ប្រកាស​ធ្វើ​លិខិតឆ្លងដែ​ន​ជូន​ពួក​គាត់​​ដោយ​មិន​យក​លុយ​​ក៏​ដោយ ​។

ប្រភព​​ដដែល​​បន្ត​ថា ការ​ចាក​ចេញពី​​ស្រុក​ខ្មែរទៅ​រស់នៅ​ស្រុក​ថៃ​​ដោយ​ខុសច្បាប់ គឺពួក​គេ​ត្រូវ​ចំណាយ​លុយ​​ថ្លៃ​ស្នាក់​នៅ​ក្នុង​​ម្នាក់​ពី ២​ពាន់​បាត ​ទៅ​៦ពាន់​បាត សម្រាប់​រយៈពេល​នៃ​ការ​​រស់នៅ​២ខែ​តែ​ប៉ុណ្ណោះ ។ ដោយឡែក​ក្នុង​នោះ​ដែរ អ្នក​ដែល​​មិន​ចាញ់បោក​មេខ្យល់ គឺ​ទៅ​សុំ​ស្នាក់​នៅ​តាម​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ក្រុង​បាងកក ក៏​ដូច​ជា​តាម​មន្ទីរ​គ្រប់​ខេត្ត-​ក្រុង​នៅ​ស្រុក​ថៃ​នោះចំណាយ​ត្រឹមតែ​១៥០បាត​​ប៉ុណ្ណោះ សម្រាប់​ការ​ស្នាក់​នៅ​ក្នុង​រយៈពេល​២​​ខែ​ដូច​គ្នា​ ។ 

ដោយឡែក​ ចំពោះ​អ្នក​ដែល​ចំណាយ​២​ពាន់​បាត ដល់​៦ពាន់​បាត​នោះ គឺជា​បុគ្គល​ដែល​ចាញ់បោក​មេខ្យល់​ដែល​នាំ​ធ្វើ​តាម​បែបបទ​ផ្សេង​ៗ​​នៅ​ទីក្រុង​បាងកក ជា​ហេតុ​ធ្វើ​ឱ្យក្រុម​កម្មករ​ខាតបង់​ប្រាក់​ផ្ទាល់ខ្លួន​ច្រើន ខណៈ​ដែល​ពួក​គេ​កំពុង​ស្វែងរក​ការងារ​ធ្វើ​នៅ​ស្រុក​ថៃ​នោះ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព