ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះមានសន្ទុះ​ជន់​ឡើងខ្លាំង​ អាជ្ញាធរ​កំពុងត្រៀម​លក្ខណៈ​ទប់ស្កាត់​

9 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ អនុប្រធាន​​អចិ​ន្ត្រៃ​យ៍​គ​ណៈ​ក​ម្មា​ធិ​ការ​​គ្រប់គ្រង​គ្រោះ​មហន្តរាយ​​ខេត្ត និង​ជា​អភិបាល​រង​ខេត្ត លោក​ខណ្ឌ ចំណាន បាន​​បញ្ជាក់​ឱ្យ​ដឹង ​នៅថ្ងៃ​ទី​៣១ កក្កដា ២០១៤ នេះ​ថា អាជ្ញាធរ​ខេត្ត​​តាម​បណ្តា​​មន្ទីរ​អង្គភាព​​ពាក់​ព័​ន្ធ​នានា​​ក្នុង​ខេត្ត បាន​ត្រៀម​
លក្ខ​ណៈ​​រួច​ជា​ស្រេច ទាំង​​មធ្យោ​​បាយ​ឯក​ជន និង​មធ្យោ​បាយ​រដ្ឋ ដើម្បី​ចុះ​ជួយ​​អន្តរា​គម​ន៍ ​និងជម្លៀស​​ពលរដ្ឋ តាម​​បណ្តា​​ស្រុក​

ខេត្ត​ក្រចេះ ៖ អនុប្រធាន​​អចិ​ន្ត្រៃ​យ៍​គ​ណៈ​ក​ម្មា​ធិ​ការ​​គ្រប់គ្រង​គ្រោះ​មហន្តរាយ​​ខេត្ត និង​ជា​អភិបាល​រង​ខេត្ត លោក​ខណ្ឌ ចំណាន បាន​​បញ្ជាក់​ឱ្យ​ដឹង ​នៅថ្ងៃ​ទី​៣១ កក្កដា ២០១៤ នេះ​ថា អាជ្ញាធរ​ខេត្ត​​តាម​បណ្តា​​មន្ទីរ​អង្គភាព​​ពាក់​ព័​ន្ធ​នានា​​ក្នុង​ខេត្ត បាន​ត្រៀម​
លក្ខ​ណៈ​​រួច​ជា​ស្រេច ទាំង​​មធ្យោ​​បាយ​ឯក​ជន និង​មធ្យោ​បាយ​រដ្ឋ ដើម្បី​ចុះ​ជួយ​​អន្តរា​គម​ន៍ ​និងជម្លៀស​​ពលរដ្ឋ តាម​​បណ្តា​​ស្រុក​គោល​ដៅ​ដែល​ងាយ​ប្រឈម និង​​រង​គ្រោះ​ដោយ​សារ​ទឹកជំនន់នៅ​ទូ​ទាំង​ខេត្ត ​។

បើ​តាម​ការ​អះអាង​របស់​លោក​អភិបាលរ​ង​ខេត្ត​នេះ គឺ​​​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ស្ថានភាព​​ទឹកជំនន់ កំពុង​តែ​មាន​សភាព​​ជន់​ឡើង​យ៉ាង​​គំហុក​​ជា​លើក​​ទី​២ នៅ​​ដើមខែកក្កដា បង្កឱ្យ​ដំណាំ​កសិ​ផល​មួយ​ចំនួន​ធំ​​របស់​ពលរដ្ឋ​ត្រូវ​បាន​​ជន់​លិច ។ គឺ​ពួក​គាត់​​មួយ​ចំនួន​ដែល​​កំពុង​តែ​​ប្រឈម ក៏​បាន​សម្រេច​ជម្លៀស​​សត្វពាហនៈមួយ​ចំនួន​ឡើង​​មក​ទីទួល​សុវត្ថិភាព រីឯ​ដំណាំ​កសិផល​​ដែល​ប្រឈម​និង​ការ​លិច​លង់​ចំនួន​រាប់​សិប​ហិ​កតា ​គឺ​ត្រូវ​ពួកគាត់​សម្រេច​ប្រមូល​ផល​ទាំង​មិន​ទាន់​ផ្តល់​​ផល​ពេញ​លេច​យ៉ាងណា​ក៏​ដោយ​។

បើ​តាម​ការ​ឱ្យ​ដឹង​បន្ថែម​ពី​អាជ្ញាធរ​ខេត្ត​បាន​ឱ្យដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣១ កក្កដា នេះ​ ស្ថានភាព​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ គឺ​បាន​ហក់​ឡើង​​មានកំ​ពស់​២០​,៤៣ម៉ែត្រ ដែល​ស្ថាន​ភាព​នេះ​ ត្រូវ​អាជ្ញាធរ​ចាត់​ទុក​ថា មានការ​ឡើង​​ខ្ពស់​ជាង​ឆ្នាំ​មុន ​នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ​ ។ ហើយ​ស្ថានភាព​ជន់​ឡើង​សារ​ជា​ថ្មី​នេះ គឺ​ត្រូវ​អាជ្ញាធរ​ចាត់​ទុក​ថា ជា​ការ​ជន់ឡើងជា​លើក​ទី​២ បន្ទាប់​ពី​បាន​ស្រកចុះ​បន្តិច​ក្នុងអំឡុងពេល​ប៉ុន្មាន​​ថ្ងៃ​រួច​មក​នោះ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព