ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​បង្កើត​​​​វាយ​ឪពុក​នឹង​​ដំបង​​ជ្រុង​​ស្លា.ប់​​ ម្តាយរបួស​ធ្ងន់​

9 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ បុរសជា​ឪពុក​វ័យ​៨០ឆ្នាំម្នាក់​ ត្រូវ​​បាន​កូនប្រុស​បង្កើត​វាយ​​នឹង​ដំបង​ជ្រុង​ស្លា.ប់​​ភ្លាម​នៅ​លើ​ផ្ទះ​ រី​​ឯម្តាយ​រងរបួស​ធ្ងន់​ ស្របពេល​​ដែល​​កូនប្រុស​​រូបនេះ​​ ត្រូវ​​ប្រភពឱ្យដឹង​ថា ពេល​​ខ្លះ​មានសតិ​មិនប្រក្រតី​ ។ ហេតុការណ៍​​កូន​វាយ​​ឳពុកម្តាយ​កើតឡើង​កាលពី​វេលាម៉ោង​១១និង​៣០នាទី​យប់​ថ្ងៃទី​៣០ កក្កដា នៅ​ចំណុច​ក្រុម​៨ ភូមិ​វាល​មាស ឃុំ​វាល​រេញ​ ស្រុក​​ព្រៃនប់​ ។

ខេត្តព្រះសីហនុ ៖ បុរសជា​ឪពុក​វ័យ​៨០ឆ្នាំម្នាក់​ ត្រូវ​​បាន​កូនប្រុស​បង្កើត​វាយ​​នឹង​ដំបង​ជ្រុង​ស្លាប់​​ភ្លាម​នៅ​លើ​ផ្ទះ​ រី​​ឯម្តាយ​រងរបួស​ធ្ងន់​ ស្របពេល​​ដែល​​កូនប្រុស​​រូបនេះ​​ ត្រូវ​​ប្រភពឱ្យដឹង​ថា ពេល​​ខ្លះ​មានសតិ​មិនប្រក្រតី​ ។ ហេតុការណ៍​​កូន​វាយ​​ឳពុកម្តាយ​កើតឡើង​កាលពី​វេលាម៉ោង​១១និង​៣០នាទី​យប់​ថ្ងៃទី​៣០ កក្កដា នៅ​ចំណុច​ក្រុម​៨ ភូមិ​វាល​មាស ឃុំ​វាល​រេញ​ ស្រុក​​ព្រៃនប់​ ។

ឪពុក​​​ដែល​ស្លាប់​​​នេះ​ឈ្មោះ ណុប បុល អាយុ​៨០ឆ្នាំ ត្រូវ​កូន​បង្កើត​​ឈ្មោះ ណុម ចំរើន អាយុ​៣៤ឆ្នាំ មុខរបរមិនពិត​ប្រាកដ​ បាន​ប្រើ​ដំបង​ជ្រុង​ ប្រវែង​១៤០សង់​​ទីម៉ែត្រ​ វាយឪពុក​​ចំក​ ក្បាល​ បណ្តាល​ឱ្យស្លាប់​នៅ​លើ​ផ្ទះ​ ចំណែក​ម្តាយ​របួស​ធ្ងន់​ មុននឹង​កូនប្រុស​ខាងលើ​សម្លាប់​ឪពុក ។

តាមស្ត្រីជាម្តាយ​​ប្រាប់​​កោះសន្តិភាព​ឱ្យដឹង​ថា គាត់​មានកូន២នាក់​​​នៅ​ក្នុង​បន្ទុក​ គឺ​កូនប្រុស​ខាង​លើនៅលីវ និង​កូនស្រី​ តែមាន​ប្តី​ហើយ​​ ។ ស្ត្រី​បន្តថា កូនប្រុស​គាត់ គីជាកូនត្រឹម​ត្រូវ​ណាស់ ដើរ​រក​លុយ​យក​ឱ្យពួកគាត់ មើល​​ថែ​ពួកគាត់​ ច្របាច់​ដៃ​ជើង​​ឱ្យគាត់ស្ទើរ​រាល់​​យប់ ។ ស្ត្រី​ជា​ម្តាយ​ឱ្យដឹង​ទៀត​ថា មុនពេល​កើត​ហេតុ កូនប្រុស​នៅ​ដេក​​ក្រោម​ផ្ទះ​ជាមួយ​ឪពុក​ តែមិនដឹង​ជា​យ៉ាង​ម៉េច​ ស្រាប់​តែ​​វា​ឡើង​ទៅលើ​ផ្ទះ​វាយដោយ​ដៃ​​មក​លើ​គាត់​យ៉ាង​ដំណំ​​ ។ ស្រប​ពេល​នោះ​គាត់​​ក៏ចុះ​​មក​ក្រោម​ផ្ទះ​ ហើយ​​ឪពុក​ឡើង​ទៅ​លើ​ផ្ទះ​បាន​មួយស​ន្ទុះ​ ក៏ឮសូរ​ចៅ​យំ​ ពួក​គាត់​ក៏នាំគ្នា​ឡើង​ទៅ​មើល​ ក៏​ឃើញ​​ឪពុក​ដេកស្លាប់ ដោយ​មាន​ខ្នើយ​កើយ​ត្រឹម​ត្រូវ​ ចំណែក​ឯកូនប្រុសនោះ​ក៏​ពុំបាន​ទៅ​ណា​​ដែរ​​ ដោយ​​ឱ្យសមត្ថកិច្ច​ចាប់​ខ្លួន​តាមសម្រួល ។

ប្រភព​​បញ្ជាក់បន្ថែម​ថា កូនគាត់​​មិនដែល​​មានថ្នាក់​ថ្នាំង​ ជាមួយ​គាត់​ឫឪពុក​នោះទេ តែគាត់​ថាកូនគាត់​​មាន​​ជំងឺ​សរសៃ​​ប្រសាទ​​បន្តិច​បន្តួច​​ ៕