ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ការងារ​ថ្នាក់​ជាតិ​​ផ្សព្វផ្សាយ​សេចក្តីសម្រេច​រ​បស់​រាជរដ្ឋាភិបាល​​ទាក់ទង​បញ្ហា​តំបន់​៣នៅ​​ជុំវិញ​បឹង​​ទន្លេ​សាប

9 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ៖ ក្រោម​​វត្តមាន​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ បាន​​ធ្វើការ​ផ្សព្វផ្សាយ​​សេចក្តីជូនដំណឹង​​លេខ​១០៤៤ ស​.​ផ​.​ណ របស់​រាជ​រដ្ឋាភិបាល​ស្តី​ពី​​លទ្ធផល​នៃ​​កិ​ច្ចប្រជុំ​ទាក់ទ​ង​​បញ្ហា​ តំបន់​៣​ជុំវិញ​បឹង​ទន្លេសាប​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​ និង​បើក​កិច្ចប្រជុំ​បូក​​សរុប​លទ្ធផល​ការងារ​​រយៈ​ពេល​​៦​ខែ ​របស់​ក្រុមការងារ​ថ្នាក់​ជាតិ​

​រាជ​ធានីភ្នំពេញ ៖ ក្រោម​​វត្តមាន​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ បាន​​ធ្វើការ​ផ្សព្វផ្សាយ​​សេចក្តីជូនដំណឹង​​លេខ​១០៤៤ ស​.​ផ​.​ណ របស់​រាជ​រដ្ឋាភិបាល​ស្តី​ពី​​លទ្ធផល​នៃ​​កិ​ច្ចប្រជុំ​ទាក់ទ​ង​​បញ្ហា​ តំបន់​៣​ជុំវិញ​បឹង​ទន្លេសាប​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​ និង​បើក​កិច្ចប្រជុំ​បូក​​សរុប​លទ្ធផល​ការងារ​​រយៈ​ពេល​​៦​ខែ ​របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​កំពង់ធំ  ​កាល​ពី​​ថ្ងៃ​ទី​៣០​ កក្កដា ​​២០១៤ ​នេះ នៅ​សាលាខេត្ត​កំពង់ធំ​ ដោយ​មានការអញ្ជើញ​ចូល​រួម​ពី​ក្រុម​ប្រឹក្សា​​ខេត្ត​ អាជ្ញាធរ​ខេត្ត​ រួម​ទាំង​មន្ត្រី​នៃ​​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើនរូប​​ទៀត ។ 

លោក​ឡោ សុខា​រម្ម អគ្គលេខាធិការ​ក្រុមប្រឹក្សា​ស្តារ​​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ​និង​ជនបទ មាន​ប្រ​សាសន៍​ថា ​យោង​តាម ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល​ គឺ​មាន​គោលបំណង​២ ជា​សំខាន់​នោះ គឺ​ការ​ឆ្ពោះ​ទៅ​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ ដើម្បី​បង្កបង្កើន​ផល​ដោះ​ស្រាយ​ជី​វភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​ការ​ការ​ពារ​ឱ្យ​​បាន​នូវ​តំបន់​បឹង​ទន្លេសាប​​សំខាន់​បរិស្ថាន​ ដែល​ការពារ​ឱ្យ​បាន​ព្រៃ​លិច​ទឹក​ផ្តល់​ជម្រក​ត្រី​ពង​កូន ។

លោក​បញ្ជាក់​ថា ស​.​ជ​.​ណ បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​​រប​ស់​រាជរ​ដ្ឋា​ភិ​បាល​ចំពោះជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​យើង​ រួម​ទាំង​ការ​ប្តេជ្ញា​ការពារ​ឱ្យ​បាន​នូវ​ធនធានធម្មជាតិ​នៃ​បឹង​ទន្លេសាប ​ដែល​ជា​ជម្រក​ត្រី​ទឹកសាប​ដ៏​ធំ​នៅ​កម្ពុជា ។ យ៉ាងណា​ក៏​ដោយ​លោក​បាន​បញ្ជាក់​ថា ​សេចក្តីសម្រេច ​ឬ ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សំណើរបស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ខេត្តកំពង់ធំ ក្រោយ​ពេល​ដែល​សិក្សា​ស្រាវជ្រាវ​ និង​ទទួល​បាន​សំណូមពរ​ប្រជាពលរដ្ឋ​មូលដ្ឋាន​តាម​រយៈនៃ​វេទិកាសាធារណ​កន្លង​ទៅ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព