ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ីយ៉ាន់ដាយ​ពន្លះ​ជាមួយ​រថយន្តបាឡែន​ពេញទំហឹង ស្លា.ប់១ របួសធ្ងន់-ស្រាល៤

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ មនុស្ស​​ម្នាក់​​ស្លា.ប់ ខណៈ​​ពេល​​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ ​និង​​៤​នាក់​​ទៀត​រង​របួសធ្ងន់​-​ស្រាល ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយដែល​បង្ក​ឡើង​ដោយ​​រថយន្ត​២​គ្រឿងបើក​​បុក​គ្នា​​យ៉ាង​ពេញ​ទំហឹង កាល​​ពី​​វេលា​​ម៉ោង​​​០២ ​និង​៥៥​​នាទី​រសៀល​​ថ្ងៃ​ទី​៣០ កក្កដា ២០១៤ ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​​៥ ​ត្រង់​ចំណុច​​ខាង​មុខ​ផ្សារ​ក្បាល​ត្រាច ក្នុងភូមិ​កំពង់​​លើ ​ឃុំ​

ខេត្តពោធិ៍សាត់ ៖ មនុស្ស​​ម្នាក់​​ស្លាប់ ខណៈ​​ពេល​​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ ​និង​​៤​នាក់​​ទៀត​រង​របួសធ្ងន់​-​ស្រាល ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយដែល​បង្ក​ឡើង​ដោយ​​រថយន្ត​២​គ្រឿងបើក​​បុក​គ្នា​​យ៉ាង​ពេញ​ទំហឹង កាល​​ពី​​វេលា​​ម៉ោង​​​០២ ​និង​៥៥​​នាទី​រសៀល​​ថ្ងៃ​ទី​៣០ កក្កដា ២០១៤ ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​​៥ ​ត្រង់​ចំណុច​​ខាង​មុខ​ផ្សារ​ក្បាល​ត្រាច ក្នុងភូមិ​កំពង់​​លើ ​ឃុំ​ក្បាល​​ត្រាច​ស្រុក​​ក្រគរ ​ខេត្តពោធិ៍​សាត់ ​។

ប្រភពបាន​ឱ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​អេម ណា ភេទស្រី​ អាយុ​៥២​ឆ្នាំ និង​៤នាក់ទៀត​រងរបួស​ ១-​ឈ្មោះ​ខៀវ មួន អាយុ​៥៣​ឆ្នាំ (របួសស្រាល) ២-​ឈ្មោះខាត់ ស្រីកា អាយុ​២៣​ឆ្នាំ (របួសធ្ងន់) ទាំង៣នាក់​ជាប្តីប្រពន្ធ​និង​កូន មានទីលំនៅ​ក្នុង​ភូមិ​ស្រែ​ព្រៃ ឃុំស្រែ​ព្រៃ ស្រុក​ទូក​មាស ខេត្ត​កំពត ៣-ឈ្មោះ​ឈឹម ​សាវុធ អាយុ​៤២​ឆ្នាំ ជាអ្នកបើករថយន្ត​ហ៊ី​យ៉ាន់ដាយ​របស់​សហ​គ្រាស​​ផលិត​ឱសថ​ប៊ីអេហ្វ (របួស​ស្រាល) និង​៤-​ឈ្មោះ​ពេញ ជា​ទៀង ភេទស្រី អាយុ​៣២​ឆ្នាំ (របួស​ធ្ងន់) ទាំង២នាក់ប្តីប្រពន្ធ​ មាន​ទី​លំនៅ​ក្នុង​ភូមិ​ព្រែក​ព្នៅ សង្កាត់ព្រែក​ព្នៅ ខណ្ឌ​ប្ញស្សីកែវ រាជធានីភ្នំពេញ ។

តាម​ប្រភព​ពី​​​នគរបាល​ស្រុក​ក្រគរឱ្យ​​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បង្ក​ឡើង​​ដោយ​​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ​ពណ៌.​ស ​ពាក់​ស្លាក​លេខ​​ភ្នំពេញ 3C4216 របស់​សហគ្រាស​ផលិត​ឧិ​ស​ថ ប៊ី​អេ​ហ្វ ជិះ​គ្នា​២​នាក់​ (ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា) និង​មួយ​គ្រឿង​ទៀត ​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌.ស ​ពាក់​ស្លាក​​លេខ​​បាត់ដំបង 2A8861 ជិះ​គ្នា​​៣​នាក់​ប្ដី​ប្រពន្ធ​ និង​កូនស្រី​ ។ ​តាម​ការ​សាកសួរ​​ពី​ប្រជាពល​រដ្ឋ​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា ​នៅ​​រសៀល​នោះ​ ពេល​មេឃ​កំពុង​ភ្លៀង​ គេ​ឃើញ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​របស់​​សហគ្រាស​ផលិត​ឧិ​ស​ថ​ប៊ី​អេ​ហ្វ ​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ឯ​រថយន្ត​កាម​រី​បា​ឡែ​ន​​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​បញ្ច្រាសទិស​គ្នា​ ដែល​រថយន្ត​ទាំង​២​គ្រឿង​​សុទ្ធតែ​បើក​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​ ។

លុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​ក្បាល​ត្រាច​មិនដឹង​ជា​យ៉ាងម៉េច​ ស្រាប់តែ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​​ទៅ​បុក​រថយន្ត​បា​ឡែ​ន​យ៉ាង​ពេញ​ទំ​ហឹង ​បណ្ដាល​ឱ្យ​រថយន្ត​ទាំង​២គ្រឿង​ខ្ទេច​មុខ​ដូច​គ្នា​។ ​រីឯ​អ្នក​ជិះ​ក្នុង​រថយន្ត​របួសធ្ងន់​៣​នាក់ ​ស្រាល​២​នាក់ ​ក្រោយមក​បាន​ស្លាប់​ម្នាក់​​នៅ​មន្ទីរ​ពេទ្យ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព