ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Everton ទិញ​កីឡាករ​ខ្សែប្រយុទ្ធ​បែ​ល​ហ្ស៊ិ​ក​ពី​ក្លិប Chelsea តម្លៃ​ជាង​47​លាន​ដុល្លារ

9 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្លិប Everton ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ កក្កដា ឆ្នាំ​២០១៤ បានឱ្យ​ដឹង​ថា ក្លិប​ទិញ​បាន​កីឡាករ​ខ្សែប្រយុទ្ធ Romelu Lukaku ក្នុង​តម្លៃ​ជាង​៤៧​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយនឹង​កុងត្រា​រយៈពេល​៥​ឆ្នាំ ។ កីឡាករ​ខ្សែប្រយុទ្ធ​បែ​ល​ហ្ស៊ិ​ក​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ស​ប្តា​ហ៍​ចំនួន​១១​ម៉ឺន​ដុល្លារ ។

តម្លៃ​ដោះ​ដូរ​របស់​កីឡាករ Lukaku បាន​បំបែក​កំណត់​ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​សម្រាប់​ក្លិប Everton ក្នុង​រដូវ​កាល​ដោះ​ដូរ ២០១៤-២០១៥ ។ រហូត​មក​ដល់​ពេល​នេះ ក្លិប Everton ទិញ​បាន​កីឡាករ​ចំនួន​៣​រូប​ហើយ គឺ​កីឡាករ Muhamed Besic, កីឡាករ Gareth Bary និង Lukaku ។

កីឡាករ​វ័យ​២១​រូប​នេះ​បាន​ចូល​មក​លេង​ឱ្យ​ក្លិប Chelsea ក្នុង​ឆ្នាំ​២០១១-២០១៤ ។ ក្នុង​ឆ្នាំ​២០១២-២០១៣ ក្លិប Chealsea ឱ្យ​ក្លិប West Brom ខ្លី​ជើង និង​ឆ្នាំ​២០១៣-២០១៤ កីឡាករ​រូប​នេះ​ត្រូវ​បាន​ក្លិប Chelsea ឱ្យ​ក្លិប Everton ខ្លី​ជើង​បន្ត​ទៀត ។ នៅ​ជាមួយ​ក្លិប Everton មួយ​រដូវ​កាល​ស៊ុត​បាល់​បាន 15 គ្រាប់​ក្នុង​ចំណោម​៣១​ប្រកួត ៕