ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ មាន​ពេញ​បន្ទុក​ខណៈ​មន្ត្រី​ជំនាញ និង​កម្លាំង​សមត្ថ​កិច្ច​ដេក​លក់

9 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គីរី ៖ ប្រជាព​លរដ្ឋ​រស់​នៅ​ស្រុក​កែវ​សីមា​បានរា​យកា​រណ៏​ថា ​ រថយន្ត​ប្រភេទ​កាម​រីគូទ​ស្វិត​នឹង​ហើម​ចំនួន​១៥​គ្រឿង បានដឹក​ឈើ​ប្រណី​តចេញ​ពីតំ​បន់​ព្រៃ​ការ​ពារអ​ភិរក្ស​ជីវ​ចម្រុះ​សីមា ​កាល​ពីវេ​លាយប់​ថ្ងៃទី​៣០​ ឈាន​ចូល​៣១ ​កក្កដា ​២០១៤ តាម​ផ្លូវជាតិ​លេ​ខ៧៦ ។ ការ​ចរាចរ​ឈើ​ប្រណី​តបែប​អនា​ធិបតេ​យ្យនេះ​ ពុំ​ត្រូវ​បាន​សមត្ថ​កិច្ច​នឹង​មន្រ្តី​ជំនាញ​អើ​ពើ

ខេត្ត​មណ្ឌល​គីរី ៖ ប្រជាព​លរដ្ឋ​រស់​នៅ​ស្រុក​កែវ​សីមា​បានរា​យកា​រណ៏​ថា ​ រថយន្ត​ប្រភេទ​កាម​រីគូទ​ស្វិត​នឹង​ហើម​ចំនួន​១៥​គ្រឿង បានដឹក​ឈើ​ប្រណី​តចេញ​ពីតំ​បន់​ព្រៃ​ការ​ពារអ​ភិរក្ស​ជីវ​ចម្រុះ​សីមា ​កាល​ពីវេ​លាយប់​ថ្ងៃទី​៣០​ ឈាន​ចូល​៣១ ​កក្កដា ​២០១៤ តាម​ផ្លូវជាតិ​លេ​ខ៧៦ ។ ការ​ចរាចរ​ឈើ​ប្រណី​តបែប​អនា​ធិបតេ​យ្យនេះ​ ពុំ​ត្រូវ​បាន​សមត្ថ​កិច្ច​នឹង​មន្រ្តី​ជំនាញ​អើ​ពើ​នោះ​ទេ​។

ប្រភ​ពព័ត៌​មាន​បាន​ឲ្យ​ដឹងថា​ តាំង​ពីវេលា​ម៉ោង​៩យប់​ ​ថ្ងៃទី​៣០​ ​គេ​បាន​ឃើញរថយន្ត​ដឹក​ឈើ​ជា​ច្រើន​គ្រឿង​បាន​បើក​បន្ត​កន្ទុយ​គ្នា​ សម្រុក​ដឹក​ឈើ​ប្រណី​តចេញ​ពីស្រុក​អូររាំង​ នឹង​ផ្លូវ​សាលា​ស្រុក​ចាស់​។ដោយ​ក្នុង​ឡាន​មួយ​គ្រឿងៗ​ផ្ទុក​ឈើ​ប្រ​ណី​ត​ ពេញ​ប្រៀប​ស្ទើរ​បាក់​ឡាន​ជា​ពីរ​ទៅ​ហើយ ។ ​សកម្ម​ភាព​ដឹក​ជញ្ជូ​នបទ​ល្មើស​ព្រៃ​ឈើ​ខា​ងលើ​នេះ បាន​បន្ត​ដឹក​ជញ្ជូន​រហូត​ដល់​ម៉ោង​ប្រមាណ​ជាង​៣ទៀ​ប​ភ្លឺ​ថ្ងៃ​ទី៣១ កក្ក​ដា​។ ​ចំណែ​កការ​ដឹក​ជញ្ជូន​នោះ​គឺស្ថិត​ក្រោម​ក្រសែ​ភ្នែក​របស់​មន្រ្តី​ជំនាញ ព្រោះ​ថារថយន្តដឹកឈើទាំងនោះបានបើកឆ្លងកាត់ទីស្នាក់ការកណ្តាលអភិរក្សជីវចម្រុះសីមា ផ្នែករដ្ឋបាលព្រៃឈើកែវសីមា និ​ង​​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រែ​ព្រះ ។ ​ ឈើ​ប្រណី​តទាំង​នោះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដឹក យក​ទៅ​លក់​ឲ្យ​ថៅ​កែ​នៅ​ទឹក​ដី​ខេត្ត​ក្រចេះ​ នឹង​លក់​បន្ត​ឲ្យ​ថៅ​កែវៀ​តណា​មនៅ​ច្រក​របៀង តាម​បន្ទាត់​ព្រំដែន​នានា​របស់​ស្រុក​ស្នូល​ដែល​ជាប់​ជា​មួយ​ខេត្ត​មណ្ឌ​លគិរី​។ ​មជ្ឈដ្ឋា​នមហាជ​នបាន​លើក​ឡើង​ថា ​ប្រសិន​បើ​មន្រ្តី​ជំនាញ​នឹង​មន្រ្តី​ដែល​មាន​ការ​ពាក់​ព័ន្ឋ​នៅ​តែ​បណ្តែត​បណ្តោ​យ ឲ្យសកម្មភាពកាប់បំផ្លាញ នឹងសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ មានជារៀងរាល់ថ្ងៃបែបនេះ ព្រៃ​ឈើ​នៅ​ខេត្ត​មណ្ឌល​គិរី​ ច្បាស់​​ជារ​លាយ​ ហិន​ហោច​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ជាក់ជា​មិន​ខាន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ផ្លូវ​ថ្នល់​មួយ​ចំនួន​ក៏បាន​រងនូវ​ការ​ខូតខាត​ធ្ងន់ធ្ងរ​ ដោយ ​សារតែ​ក្រុម​ឈ្មួញ​បា​នប្រើប្រាស់​រថយន្ត​ធុន​ធំ ប្រ​ភេទ​ដំរីទឹ​កនឹង​ប្រភេទ​បង្កុក ជា​ដើមក្នុង​ការ​ដឹក​ជញ្ជូន​ប​ទល្មើស​ព្រៃឈើ​ ទាំង​នេះ​ហើយ​ជា​ផល​លំ​បាក​របស់​ប្រ​ជា​ពល​រដ្ឋ ត្បិត​អី​ស្ថាន​ភាព​ដី​នៅ​ខេត្ត​មណ្ឌគិរី​ជា​ប្រ​ភេទ​ដី​ក្រហម​ ងាយ​នឹង​ជាប់​ផុង​។

ក្នុងនោះ​ផង​ដែ​រ បទ​ល្មើស​ព្រៃ​ឈើ​នៅ​ស្រុក​អូររាំ​ងក៏​មាន​សេចក្តី​រាយកា​រណ៏ម​កថា ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​ធុន​​តូច​កាមរីគូទ​ហើម ​កាម​រីគូទ​ស្វិត ​នឹង​ឡង់គ្រី​ស័រ នៅ​ស្រុក​អូររាំង ត្រូវ​បាន​ប្រជា​ពលរដ្ឋនឹងមន្ត្រី​អាជ្ញាធរ​មួយ​ចំនួន​រាយ​ការ​ណ៏ថា ក្នុង​មួយថ្ងៃ​មាន​មិនតិច​ជា២០​ទៅ៣០​គ្រឿង​ឡើយ ។ ហើយ​ភាគ​ច្រើន​ឈើប្រ​ណិត​ទាំង​នោះ​គេបាន​ ដឹក​ចេញពី ដីព្រៃ​តំបន់​ការពារភិរក្សជីវ​ចម្រុះ​អូររាំង​ ដូច​ជាភូមិ​អណ្តូង​ក្រឡឹ​ង ភូមិពូ​ជូ ភូមិ​ពូឡា ​ភូមិរកា​នឹងភូមិ​ពូព្យាម ដែល​កាត់តាម​ផ្លូវ​ជិតវត្ត​អូររាំង​ ស្ថិត​នៅក្នុង​ឃុំសែនម​នោរម្យ ស្រុកអូររាំ​ង។ ​សេចក្យកា​រណ៏​បាន​ឲ្យដឹ​ងថា ឈើ​ប្រណីត​ដែលក្រុម​ឈ្មួញ​កំពុង​ដឹក​គគ្រឹង​គគ្រេង​ទាំងយប់​ថ្ងៃនោះ​ ភាគ​ច្រើន​ជា​ប្រភេទ​ឈើធ្នង់​ បេង ​នឹង​នាងនួន​ គឺដឹក​បន្តក​ន្ទុយ​គ្នា​តែម្តង ។ ការចរាចរ​ឈើ​​ប្រណីត​តាមផ្លូវជាតិ​ដ៏រលោង​ស្រិល​យ៉ាងរលូន​បែបនេះ ពុំ​មែនមន្រ្តី​ជំនាញ​មិនដឹង​នោះទេ​។ ត្បិត​អីស្នាក់​ការដែល​ក្រុម​មេព្រៃស្នាក់​នៅ​នឹងធ្វើការ ​ សុទ្ឋសឹង​នៅតាម​បណ្តោយផ្លូវជា​តិលេខ៧៦​ទាំង​អស់ ហើយ​ផ្លូវដែល​គេអាច​ដឹកឈើ​បាន​មាន​តែផ្លូវ​មួយ​ខ្សែនេះ​។ប្រជា​ពល​រដ្ឋបាលើក​ឡើងថា​ ប្រសិបើ​មន្រ្តីជំនាញ​ទាំងនោះ​មានឆន្ទៈ​ក្នុងការ​បង្ក្រាប​នឹង​ទប់ស្តាត់​ពិត​មែន​នោះ​ កុំថា​ឡើយ​២០​ទៅ៣០​ គ្រឿ​ង សូម្បី​រថយន្ត​ដឹកឈើ​មួយគ្រឿ​ងក៏ឈ្មួញ​មិនអាច​ដឹក​ឈើ​ឆ្លងកាត់​មុខ​បាន​ឡើយ​។ តែធាតុ​ពិតអស់​លោក​រាប់​បាន​តែក្បាល​ឡាន​ចេញ​នឹងចូល​ ដឹក​ឈើ​ដើម្បីយ​កលុយ​សំនូក​ប៉ុណ្ណោះ។ ក្នុង​នោះ​ដែរ​ប្រភព​ដាច់ដោយឡែក​មួយទៀត​បាននិយា​យថា បើ​មេព្រៃ​ត្រូ​វថ្នាំ​សណ្តំ​ទៅហើយ ចុះ​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​ដែល​បាន​ដាក់​ឡាន​តា​មដង​ផ្លូវ ​ម្តេច​មិ​នជួយ​ទប់ស្តាត់​​បទល្មើស​ព្រៃ​ឈើគ្នា​ខ្លះផង​ ឬត្រូ​វថ្នាំ​ទាំង​អស់គ្នា​។ គេតែង​ឃើញ​រថយន្ត​ជាច្រើន​ប្រភេទ​បាន​ឈប់​តា​មផ្លូវ​ដូច​ជា​វាលម្រិច​ កែង​ផ្លូវច្រក​ចូល​ភូមិអណ្តូ​ងក្រឡឹង​ កែង​ផ្លូវច្រក​ចូល​ភូមិរកា ជាដើម​។ចំណែក​កម្ចាស់​រថយន្ត​ដែល​ដេក​ចាំផ្លូវ​ទាំង​អស់នោះ​ ត្រូវ​បាន​អ្នក​រកស៊ី​ដឹក​ឈើល​ប​ប្រាប់​ថា មាន​មន្រ្តី​ខិល​ខូចមួយ​ចំនួន​ដូចជា​ ប៉ូលិ​ស​សេដ្ឋ​កិច្ច​ក្រសួង​ ប៉ូលិស​សេដ្ឋកិ​ច្ចខេត្ត​ ប៉េអឹម​ផ្ទៃប្រ​ទេស ប៉េអឹមខេ​ត្ត ទារ​ហាន​ដឺបេ​ មេព្រៃ​ ។

ទាក់ទិន​ព័ត៌មា​នខាង​លើមន្រ្តី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌល​គិរីម្នាក់ ​ បានអះ​អាង​ប្រាប់កោះ​សន្តិភា​ពថា ពុំមាន​បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​ប្រណី​តណា​មួយឆ្លង​កាត់​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​កែវសីមា ​ សូម្បី​មួយ​គ្រឿង​ឡើយ​។ចំណែក​លោក ​រឿង សុផាត ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​កែវ​សីមា ​ កោះ​សន្តិភាព​បា​នព្យា​យា​មទាក់​ទងសុំ​ការ​បំភ្លឺពី​លោក តាមរយៈ​ប្រព័ន្ឋ​ទូរស័ព្ទ​នៅព្រឹក​ថ្ងៃទី៣១​ កក្កដា​ ២០១​៤ តែ​ពុំអា​ចភ្ជា​ប់ប្រព័ន្ឋ​បាន​ឡើយ​។ ប្រជាពល​រដ្ឋបាន​អំពាវ​នាវ​សុំកា​រអន្តរាគ​មន៏ពី​លោក​ កែប កត់ ​ នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌល​គីរី ជួយដាស់​តឿន ដល់​មន្រ្តីក្រោម​ឱវាទ​របស់​ខ្លួនខ្លះ​ផង ដែលកំ​ពុងដើរ​ចោល​កន្លែង​​ធ្វើការ​រហូត មិន​ដែល​ឃើញវត្ត​មាន​នៅស្នា​ក់ការ សង្កាត់​ រដ្ឋបាល​ព្រៃ​ឈើ​អូររាំង​ឡើយ។​ ការ​សំនូមព​របែបនេះ​ព្រោះ​ពួកគាត់​ពិបាក​ក្នុងការ​ផ្តល់​ព័ត៌​មានដ​ល់មន្រ្តី​ជំនាញ ​ ដោយ​សារ ​ពុំមានអ្នកប្រចាំ​កាតនៅកន្លែង​មេព្រៃ​។