ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​លើ​ពិភពលោក​ចំពោះ​ជំងឺ​អេ​បូ​ឡា

9 ឆ្នាំ មុន

ការ​ព្រួយបារម្ភ​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អេ​បូ​ឡា នៅ​អាហ្វ្រិក​ខាងលិច​ចាប់ផ្តើម​កើត​មាន​ដល់​ពិភពលោក​ទាំងមូល ដោយ​អាជ្ញាធរ​អង់គ្លេស បាន​ប្រកាស​អាសន្ន​កាលពី​ថ្ងៃ​ទី​៣០ កក្កដា ចំពោះ​ការ​គំរាមកំហែង​នោះ ចំណែក​ក្រុង​ហុងកុង​ប្រកាស​ពី​លទ្ធភាព​ចាត់វិធានការ​ច​ត្តា​ឡី​សកៈ ។

អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​ព្រមាន​ថា វីរុស​អេ​បូ​ឡា ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៦៧០​នាក់​ហើយ នៅ​អាហ្វ្រិក​ខាងលិច តាំងពី​ដើមឆ្នាំ​នេះ​មក ឥឡូវ​លែង​ត្រួតត្រា​បាន​ហើយ​វា​នាំ​ឱ្យ​មាន​គ្រោះថ្នាក់ ដ៏​ពិតប្រាកដ​អាច​ប៉ះពាល់​ដល់​ប្រទេស​ថ្មី​ៗ​ទៀត ។
ជំងឺ​នោះ​ប៉ះពាល់​ដល់​ប្រទេស​ហ្គី​ណេ លី​បេ​រី​យ៉ា ស៊ី​រ៉ា​ឡេ​អូន ហើយ​នាំ​ឱ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​នៅ​នី​ហ្សេ​រី​យ៉ា ដែល​មនុស្ស​នោះ​ជា​អ្នកដំណើរ​មក​កាន់​ទីក្រុង​ឡា​ហ្គោ​ស តាម​យន្តហោះ​១​គ្រឿង​មក​ពី​ទីក្រុង​ម៉ុ​ន​រ៉ូ វី​យ៉ា កាត់​តាម​ទីក្រុង​ឡូ​មេ ដែល​បែប​នេះ​ញុ​ាំ​ង​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​អាហ្វ្រិក​២ គឺ​ក្រុមហ៊ុន Arik និង​ក្រុមហ៊ុន Asky ផ្អាក​ការ​ហោះហើរ​មក​កាន់​លី​បេ​រី​យ៉ា និង​ស៊ី​រ៉ា​ឡេ​អូន ។

សភាពការណ៍​នេះ នាំ​ឱ្យ​អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ OACI ពិគ្រោះ​ពិភាក្សា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ឱកាស​នៃ​តេ​ឡេ​ខេន​ហ្វេ​រេ​ន​មួយ កាលពី​ថ្ងៃ​ទី​២៩ កក្កដា តែ​ពុំ​បាន​បង្ហាញ​ពី​វិធានការ​នានា​ជា​បន្ទាន់​ឡើយ ។ លោក Philip Hammond រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​និយាយ​ថា នៅ​ទីក្រុង​ឡុ​ង​ដ៍ កិច្ចប្រជុំ​អន្តរជាតិ​មួយ​ស្តី​ពី​វិបត្តិ​នោះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ដោយ​នាយក​រដ្ឋមន្ត្រី លោក ដា​វី​ដ កា​មឺ​រ៉ូ​ន ចាត់ទុកជា​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​មួយ ៕