ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ដាល់​​ដកខ្លួន​ពី​ព្រឹត្តិ​ការណ៍​នៅ Toronto និង Cincinnati

9 ឆ្នាំ មុន

កីឡាករ​លំដាប់​ទី​២ ពិភពលោក​រ៉ា​ហ្វា​អែ​ល ណា​ដាល់ ត្រូវ​បាន​បង្ខំ​ឱ្យ​ដកខ្លួន​ចេញពី​ព្រឹត្តិការណ៍​ប្រកួត​វាយ​កូន​បាល់ Toronto Masters និង Cincinnati Masters បន្ទាប់​ពី​មាន​របួស​កដៃ​អំឡុង​ពេល​ហ្វឹកហាត់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា រូបគេ​មាន​របួស​កដៃ​ស្តាំ​នៅ​ក្នុង​ពេល​ហ្វឹកហាត់ ហើយ​ថា រូបគេ​ត្រូវការ​ការ​សម្រាក​ព្យាបាល​ពី​២​ទៅ​៣​ស​ប្តា​

កីឡាករ​លំដាប់​ទី​២ ពិភពលោក​រ៉ា​ហ្វា​អែ​ល ណា​ដាល់ ត្រូវ​បាន​បង្ខំ​ឱ្យ​ដកខ្លួន​ចេញពី​ព្រឹត្តិការណ៍​ប្រកួត​វាយ​កូន​បាល់ Toronto Masters និង Cincinnati Masters បន្ទាប់​ពី​មាន​របួស​កដៃ​អំឡុង​ពេល​ហ្វឹកហាត់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ។  កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា រូបគេ​មាន​របួស​កដៃ​ស្តាំ​នៅ​ក្នុង​ពេល​ហ្វឹកហាត់ ហើយ​ថា រូបគេ​ត្រូវការ​ការ​សម្រាក​ព្យាបាល​ពី​២​ទៅ​៣​ស​ប្តា​ហ៍។

យ៉ាងណា​ក៏​ដោយ គេ​ពុំ​ទាន់​ដឹង​ច្បាស់​ថា តើ​ណា​ដាល់ អាច​ជា​សះស្បើយ​ទាន់​ការ​ប្រកួត​ក្របខ័ណ្ឌ​ធំ US Open ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ញូ​វ​យ៉​ក ថ្ងៃ​ទី​២៥ ខែសីហា​ដែរ​ឬ​យ៉ាងណា​ទេ ។ គេ​បាន​ថ្លែង​ថា ៖ «​ជា​អកុសល កាលពី​ម្សិលមិញ​ខ្ញុំ​បាន​ធ្វើ​ឱ្យ​របួស​កដៃ​អំឡុង​ពេល​ហ្វឹកហាត់ ហើយ​បន្ទាប់​ពី​ការ​ពិនិត្យ គ្រូពេទ្យ​តម្រូវ​ឱ្យ​ខ្ញុំ​ធ្វើការ​វះកាត់​ភ្លាម​ៗ​នៅ​អេ​ស្ប៉ា​ញ ។ ខ្ញុំ​នឹង​ត្រូវ​ផ្អាក​ការ​ប្រកួត​យ៉ាង​ហោច​ណាស់​២-៣​ស​ប្តា​ហ៍​»​។

កីឡាករ​អេ​ស្ប៉ា​ញ​រូប​នេះ​បាន​បន្ត​ថ​៖ «​ខ្ញុំ​មានការ​សោកស្តាយ និង​សូម​ជូនពរ​ដល់​ព្រឹត្តិការណ៍​ប្រកួត​ទាំង​២ ជា​ពិសេស​គឺ​បណ្តា​អ្នកគាំទ្រ​ទាំងអស់ ។ ខ្ញុំ​ពិតជា​អស់សង្ឃឹម​យ៉ាង​ខ្លាំង​ដែល​មិន​អាច​ការពារ​ជើងឯក​ក្នុង​ព្រឹត្តិការណ៍ Toronto Masters និង Cincinnati Masters ឆ្នាំ​នេះ ។

បន្ទាប់​ពី​ដណ្តើម​បាន​លទ្ធផល​ដ៏​ល្អ​កាល​ឆ្នាំទៅ​មិ​ញ ខ្ញុំ​តែងតែ​ទន្ទឹងរង់ចាំ​ដើម្បី​ចូលរួម​ម្តងទៀត​នៅ​ឆ្នាំ​នេះ​» ។ សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រកួត Toronto Masters នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​ក្រោយ​ខណៈ Cincinnati Masters ធ្វើ​នៅ​ស​ប្តា​ហ៍​បន្ទាប់​ទៀត ៕