ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាំ​ចេញ​សាច់​គោ​លើ​ពិភពលោក​ងាក​មក​រក​ទីផ្សារ​ឥណ្ឌា

9 ឆ្នាំ មុន

ញូ​វ​ដេ​លី ៖ បច្ចុប្បន្ន​ឧស្សាហកម្ម​នាំ​ចេញ​សាច់​គោ​របស់​ប្រទេស​ឥណ្ឌា ជាប់​ចំណាត់ថ្នាក់​ធំ​ជាងគេ​បំផុត​ទី​២​លើ​ពិភពលោក បន្ទាប់​ពី​ប្រទេស​ប្រេ​ស៊ី​ល កំពុង​មានការ​ជឿជាក់​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​ពេល​ដែល​មានការ​ងើបឡើង​វិញ នៃ​តម្រូវការ​នៅ​ទូ​ទាំង​ពិភពលោក ។

អ្នក​នាំ​ចេញ​ធំ​ៗ​នៅ​ក្នុង​ឧស្សាហកម្ម​សាច់​គោ ភាគច្រើន​គឺជា​ជន​កាន់សាសនា​អ៊ិ​ស្លា​ម (​មូ​ស្លី​ម​) ជា​អ្នក​កាន់សាសនា​ធំ​បំផុត​របស់​ប្រទេស​ដែល​មាន​១៣%​នៃ​ប្រជាជន​១,២៥​ពាន់​លាន​នាក់​របស់​ឥណ្ឌា ។ ក្រសួងកសិកម្ម​បាន​លើក​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ប្រមូល​ពន្ធ​២០១៣ គិត​ត្រឹមតែ​ខែមីនា ការ​នាំ​ចេញ​សាច់​គោ​របស់​ឥណ្ឌា បាន​ឡើង​ស្រឺ​ត​ៗ៣១% ស្មើនឹង​១,៥​លាន​តោន​ធៀប​នឹង​ឆ្នាំ​២០១២ ក្នុង​នោះ​គិត​ជា​ទឹកប្រាក់​ស្មើនឹង​៤,៣​ពាន់​លាន​ដុល្លារ ។ដោយឡែក​ឆ្នាំ​២០១៤​នេះ ការ​នាំ​ចេញ គេ​ឃើញ​ថា​នឹង​សម្រេច​បាន​១,៩​លាន​តោន សម្រេច​បាន​២០%​នៅ​លើ​ទីផ្សារ​សាច់​គោ​នាំ​ចេញ​លើ​ពិភពលោក ៕