ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អា​មេ​រិ​ក​អនុម័ត​នីតិវិធី​ប្តឹង​លោក អូ​បា​ម៉ា ពី​បទ​រំលោ.ភ​បំពាន​អំណាច

9 ឆ្នាំ មុន

សភា​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​៣០ កក្កដា បាន​អនុម័ត​នីតិវិធី​ប្តឹង​ប្រធានាធិបតី លោក បា​រ៉ា​ក់ អូ​បា​ម៉ា ពី​បទ​រំលោ.ភ​បំពាន​អំណាច​ជ្រុល​ហួសហេតុ ។ វិធានការ​នោះ​ត្រូវ​បាន​អនុម័ត​ដោយ​២២៥​សំឡេង​ទល់​នឹង​២០១​សំឡេង​ប្រឆាំង ។ សមាជិក​សភា​គណបក្ស​សាធា​រណរដ្ឋ​៥​រូប បាន​បោះ​ឆ្នោត​ប្រឆាំង ហើយ​ពុំ​មាន​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​ណា​ម្នាក់​បោះ​ឆ្នោត​គាំទ្រ​ឡើយ​។

សភា​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​៣០ កក្កដា បាន​អនុម័ត​នីតិវិធី​ប្តឹង​ប្រធានាធិបតី លោក បា​រ៉ា​ក់ អូ​បា​ម៉ា ពី​បទ​រំលោភ​បំពាន​អំណាច​ជ្រុល​ហួសហេតុ ។ វិធានការ​នោះ​ត្រូវ​បាន​អនុម័ត​ដោយ​២២៥​សំឡេង​ទល់​នឹង​២០១​សំឡេង​ប្រឆាំង ។ សមាជិក​សភា​គណបក្ស​សាធា​រណរដ្ឋ​៥​រូប បាន​បោះ​ឆ្នោត​ប្រឆាំង ហើយ​ពុំ​មាន​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​ណា​ម្នាក់​បោះ​ឆ្នោត​គាំទ្រ​ឡើយ​។

កាលពី​ថ្ងៃ​ទី​២៤ កក្កដា កន្លង​មកនេះ គណៈកម្មាធិការ​បទបញ្ជាផ្ទៃក្នុង​របស់​សភា​អា​មេ​រិ​ក បាន​អនុម័ត​ដោយ​៧​សំឡេង​គាំទ្រ និង​៤​សំឡេង​ប្រឆាំង​ការ​សម្រេចចិត្ត​មួយ ដែល​អនុញ្ញាត​ឱ្យ​មានការ​បោះ​ឆ្នោត​អនុម័ត​នីតិវិធី​ប្តឹង​ចោទប្រកាន់​លោក អូ​បា​ម៉ា ពី​បទ​រំលោភ​បំពាន​អំណាច​ជ្រុល​ហួសហេតុ ។ នេះ​ជា​នីតិវិធី​មួយ​ខុស​ពី​ទម្លាប់ ដែល​ពួក​អ្នក​ប្រជាធិបតេយ្យ​បាន​បរិហារ ។ លោក អូ​បា​ម៉ា ត្រូវ​គេ​ចោទ​ថា​ពុំ​បំពេញ​ការ​ទទួលខុសត្រូវ​របស់​លោក ចំពោះ​រដ្ឋធម្មនុញ្ញ ដោយ​ពុំ​អនុវត្ត​ដោយ​ស្មោះស នូវ​ច្បាប់​កែទម្រង់​ប្រព័ន្ធ​សុខាភិ​បាល​​ឆ្នាំ​២០១០ ។

ការ​ផ្តួចផ្តើម​គំនិត​ប្តឹង​លោក អូ​បា​ម៉ា នោះ​ត្រូវ​បាន​ពួក​ប្រជាធិបតេយ្យ​ចាត់​ទុក​ថា​មាន​ចរិត​នយោបាយ​ដែល​ពួក​សាធារណរដ្ឋ​លើក​ឡើង​មុន​ការ​បោះ​ឆ្នោត​សភា នា​ខែវិច្ឆិកា ខាង​មុន​នេះ ។ លោក John Boehner ប្រធាន​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​ចំនួន​ភាគច្រើន​អះអាង​ថា លោក​ប្រធានាធិបតី​អូ​បា​ម៉ា ប្រែក្លាយ​ខ្លួន​លោក​ទៅ​ជា​អធិរាជ ដោយ​ដឹកនាំ​ប្រទេស​តាម​រយៈ​ក្រិ​ត្យ ហើយ​ធ្វើការ​បកស្រាយ​ដោយ​សេរី បណ្តា​ច្បាប់​ទាំងឡាយ​ដែល​សភាជាតិ​អនុម័ត ។ លោក​ប្រធានាធិបតី​ដើរ​ហួស​ពី​អំណាច​ដែល​រដ្ឋធម្មនុញ្ញ​ប្រគល់​ឱ្យ ហើយ​វា​ជា​ការ​ទទួលខុសត្រូវ​របស់​សភា​ដែល​ត្រូវ​ការពារ​រដ្ឋធម្មនុញ្ញ ៕