ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នក​ទម្លាក់​គ្រាប់បែកបរមាណូ​នៅ​ក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ស្លា.ប់​ហើយ​ក្នុង​វ័យ​93​ឆ្នាំ

9 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​៣០ កក្កដា ២០១៤ ផ្សាយ​ថា លោក Theodore Van Kirk អតីត​អាកាសយានិក​របស់​កង​ទ័ព​អាកាស​អា​មេ​រិ​ក ដែល​យក​គ្រាប់បែកបរមាណូ Little Boy ទៅ​ទម្លាក់​លើ​ក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​៦ សីហា ១៩៤៥ បាន​ស្លា.ប់​ហើយ ក្នុង​វ័យ​៩៣​ឆ្នាំ នៅ​រដ្ឋ​ជ័រ​ចៀ សហរដ្ឋអាមេរិក ។

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​៣០ កក្កដា ២០១៤ ផ្សាយ​ថា លោក Theodore Van Kirk អតីត​អាកាសយានិក​របស់​កង​ទ័ព​អាកាស​អា​មេ​រិ​ក ដែល​យក​គ្រាប់បែកបរមាណូ Little Boy ទៅ​ទម្លាក់​លើ​ក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​៦ សីហា ១៩៤៥ បាន​ស្លាប់​ហើយ ក្នុង​វ័យ​៩៣​ឆ្នាំ នៅ​រដ្ឋ​ជ័រ​ចៀ សហរដ្ឋអាមេរិក ។

អតីត​អាកាសយានិក Enola Gay ជា​មនុស្ស​ចុង​ក្រោយ​ធ្លាប់​បាន​ផ្តល់​បទ​សម្ភាសន៍​ថា ក្រោយ​ពី​បានឃើញ​អានុភាព​របស់​គ្រាប់​បែកបរមាណូ​ជា​លើក​ដំបូង រូប​លោក​មិន​ចង់ឱ្យ​មាន​អាវុធ​មហា​ប្រល័យ​លោក​ប្រភេទ​នេះ ត្រូវ​យក​ទៅ​ទម្លាក់​នៅ​កន្លែង​ណា​ទៀត​ឡើយ ។

លោក Theodore Van Kirk ទទួលស្គាល់​ថា ការ​ទម្លាក់​គ្រាប់បែកបរមាណូ គឺជា​ជម្រើស​ចុង​ក្រោយ​របស់​អា​មេ​រិ​ក បើ​ប្រៀបធៀប​នឹង​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​ជា​ច្រើន​លើកដាក់​ប្រជុំ​កោះ ធំ​ៗ​របស់​ជប៉ុន ។ លោក​បញ្ជាក់​ពី​ហេតុការណ៍​ជា​ប្រវត្តិសាស្ត្រ​តាម​ស្ថានីយទូរទស្សន៍ Georgia Public Broadcasting ថា ទោះបីជា​បរមាណូ​បាន​បង្ក​ឱ្យ​មនុស្ស​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា ស្លាប់​យ៉ាងច្រើន​ក៏​ដោយ ប៉ុន្តែ​ធាតុ​ពិត​វា​ជួយ​ការពារ​ជីវិត​ជនជាតិ​ជប៉ុន​ដ៏​មហាសាល ប្រសិនបើ​មិន​ដូច្នោះ​ទេ​ជប៉ុន​អាច​ទទួល​ការ​បំផ្លិចបំផ្លាញ​ដ៏​ច្រើន​លើសលុប ។ យន្តហោះ B-29 ប្រភេទ Enola Gay របស់​អា​មេ​រិ​ក រួម​ជាមួយ​កង​នាវិក​ចំនួន​១២​នាក់ បាន​នាំ​យកគ្រាប់បែកបរមា​ណូ Little Boy ទៅ​ទម្លាក់​លើ​ក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ក្នុង​ថ្ងៃ​ចុង​ក្រោយ​មុន​សង្គ្រាមលោក​លើក​ទី​២ បាន​បញ្ចប់ ។ អានុភាព​របស់​វា​បាន​បំផ្លាញ​ជីវិត​មនុស្ស​ក្នុង​ទីក្រុង​ប្រហែល​១៤០.០០០​នាក់ ពី​ចំនួន​ប្រជាជន​សរុប​៣៥០.០០០​នាក់ នៅ​ក្នុង​ខេត្ត ។

ក្នុង​រយៈពេល​៣​ថ្ងៃក្រោយ​ពី​ហ៊ី​រ៉ូ​ស៊ី​ម៉ា ត្រូវ​បំផ្លាញ អា​មេ​រិ​ក​បញ្ជូន​យន្តហោះ​ទៅ​ទម្លាក់​គ្រាប់បែកបរមាណូ​ដាក់​ក្រុង​កំពង់​ផែ​ណា​ង៉ា​សា​គី បន្ត​ទៀត​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន ប្រកាស​ចុះចាញ់​នៅ​ថ្ងៃ​ទី​១៥ សីហា ១៩៤៥ ។លោក Van Kirk រស់នៅ​រដ្ឋ​ផេ​ន​ស៊ី​ល វេ​នៀ និង​ធ្លាប់​ធ្វើ​ជា​អាកាសយានិក​ក្នុង​តំបន់​អឺរ៉ុប​ប្រហែល​២​ទៅ​៣​លើក និង​បាន​ធ្វើ​ទស្សនកិច្ច​ក្រុង​ណា​ង៉ា​សា​គី ក្រោយ​ពី​សង្គ្រាមលោក​លើក​ទី​២​បាន​បញ្ចប់ ។ លោក​បាន​ចូល​សិក្សា​បន្ត​ក្នុង​សាលា​វិស្វកម្ម​គីមី និង​ជា​ប្រធាន​ក្រុមហ៊ុន Dupont ។

អតីត​អាកាសយានិក​រូប​នេះ​បញ្ជាក់​ថា ភារកិច្ច​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា គ្មាន​អ្វី​លំបាក​ទេ ប៉ុន្តែ​អ្វី​ដែល​រូប​លោក​បារម្ភ​បំផុត គឺ​អានុភាព​របស់​បរមាណូ អាច​ធ្វើ​ឱ្យ​យន្តហោះ​ដែល​ដឹក​ទៅ​វា​ទម្លាក់​ក្លាយជា​ផេះ​ផង់​ជាមួយ​គ្នា​ដែរ ។ ប្រហែល​៤៣​វិនាទី ក្រោយ​ពី​ទម្លាក់​បរម​ណូ​ទៅ​លើ​ដី លោក​មើលឃើញ​ផ្សែង និង​ស្នូរ​កក្រើក ធ្វើ​ឱ្យ​យន្តហោះ​ញ័រ​រញ្ជួយ ។ បន្ទាប់​ពី​សព​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ ពិធី​បុណ្យសព​របស់​លោក Van Kirk រៀបចំ​ឡើង​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​ន័​រថា​ម​ប៊ើ​លែ​ន រដ្ឋ​ជ័រ​ចៀ សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​៥ សីហា មុន​មួយ​ថ្ងៃ នៃ​ខួប​ទី​៦៩​នៃ​ការ​ទម្លាក់​គ្រាប់បែកបរមាណូ​លើ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​៦ សីហា នៃ​ឆ្នាំ​១៩៤៥ ៕