ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​​ចម្រៀង​ពីរោះ និង​ល្បី​​លំដាប់​ពិភពលោក​​ចំនួន​10​បទ​ប្រចាំឆ្នាំ​2014

9 ឆ្នាំ មុន

១-​បទ Stay With Me
បទ «Stay With Me» បកស្រាយ​ដោយ​តារាចម្រៀង​អង់គ្លេស​វ័យ​២២​ឆ្នាំ គឺ​លោក Sam Smith បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤ មេ​សា ឆ្នាំ​២០១៤ ។ អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ​បរិយាយ​ពី​ការ​សូមទោស​របស់​បុរស​ម្នាក់​ដែល​បាន​ធ្វើ​ខុស​លើ​នារី​ដែល​ខ្លួន​ស្រឡាញ់ ហើយ​ព្យាយាម​ធ្វើ អ្វី​ៗ​គ្រប់យ៉ាង​ឱ្យ​នាង​លើកលែងទោស​ឱ្យ ។

១-​បទ Stay With Me
បទ «Stay With Me» បកស្រាយ​ដោយ​តារាចម្រៀង​អង់គ្លេស​វ័យ​២២​ឆ្នាំ គឺ​លោក Sam Smith បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤ មេ​សា ឆ្នាំ​២០១៤ ។ អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ​បរិយាយ​ពី​ការ​សូមទោស​របស់​បុរស​ម្នាក់​ដែល​បាន​ធ្វើ​ខុស​លើ​នារី​ដែល​ខ្លួន​ស្រឡាញ់ ហើយ​ព្យាយាម​ធ្វើ អ្វី​ៗ​គ្រប់យ៉ាង​ឱ្យ​នាង​លើកលែងទោស​ឱ្យ ។ 

២-​បទ I Will Let You Down
បទ «I Will Let You Down» បកស្រាយ​ដោយ​តារាចម្រៀង​អង់គ្លេស​វ័យ​២៣​ឆ្នាំ នាង Rita Ora​។ បទ​ចម្រៀង I Will Let You Down ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៤ ។ បទ​ចម្រៀង​នេះ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១ ក្នុង​តារាង​ចំណាត់ថ្នាក់​បទ​ចម្រៀង​របស់​អង់គ្លេស ។ អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ​សំដៅលើ​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​រវាង​គូស្នេហ៍​មួយគូ​ដែល​ស្រឡាញ់​គ្នា​យ៉ាង​ផ្អែមល្ហែម ។

៣-​បទ 0 To ១០០បទ «0 To ១០០» បកស្រាយ​ដោយ​តារាចម្រៀង​អា​មេ​រិ​ក Drank ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ។ បទ​ចម្រៀង​ដែល​មាន​លក្ខណៈ​ញាក់​កន្ត្រាក់​អារម្មណ៍ ដោយ​រួម​បញ្ចូល​ជាមួយ​ចង្វាក់ភ្លេង Hip Hop នេះ​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន ជា​ពិសេស​យុវវ័យ ។ អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ គឺ​បរិយាយ​ពី​ការ​តស៊ូ​របស់​អ្នកចម្រៀង​ឆ្លងកាត់​ឧបសគ្គ​រហូត​ដល់​ជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួន ។

៤-​បទ Chandelier
បទ «Chandelier» បកស្រាយ​ដោយ​តារាង​ចម្រៀង​អូស្ត្រាលី នាង Sia ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៤ ។ Chandelier មាន​អត្ថន័យ​អបអរសាទរ​ចំពោះ​ការ​ព្យាយាម​ក្នុង​រឿងរ៉ាវ​ណាមួយ ហើយ​សម្រេច​គោលបំណង​របស់​គេ ។

៥-​បទ Season (Waiting For You)
បទ «Season (Waiting For You)» ក​ស្រាយ​ដោយ​ក្រុម​ចម្រៀង​បុរស Future Island បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣ ខែ មីនា ឆ្នាំ​២០១៤ ។ អត្ថន័យ​បទ​ចម្រៀង​នេះ​គឺ​សំដៅលើ​បុរស​ដែល​មាន​ទឹកចិត្ត​ស្មោះស្ម័គ្រ​ចំណាយ​ពេលវេលា​ជា​ច្រើន​ឆ្នាំ រង់ចាំ​នារី​ដែល​ខ្លួន​ស្រឡាញ់ ។

៦-​បទ Problem
បទ «Problem» បកស្រាយ​ដោយ​តារាចម្រៀង​អា​មេ​រិ​ក​វ័យ​២១​ឆ្នាំ នាង Arina Grande បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៤ ។ អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ​បរិយាយ​ពី​ជម្លោះ​រវាង​គូស្នេហ៍​មួយគូ​ដែល​ពួក​គេ​មិន​យល់ចិត្ត​គ្នា ជា​ពិសេស​គឺ​ការ​ប្រចណ្ឌ​របស់​ភាគី​ម្ខាង​ៗ ។

៧-​បទ Parade
បទ «Parade» បកស្រាយ​ដោយ​ក្រុម​ចម្រៀង​បុរស The Antlers ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៤ ។ អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ គឺ​បរិយាយ​ពី​ការ​ជួបជុំ​ប្រកបដោយ​ក្តី​សប្បាយ​រីករាយ ។

៨-​បទ F For You
បទ «F For You» បកស្រាយ​ដោយ​ក្រុម​ចម្រៀង​អង់គ្លេស Disclosure ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៤ ។ អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ គឺ​បរិយាយ​ពី​ឥទ្ធិពល​ស្នេហ៍​ដែល​ធ្វើ​ឱ្យ​បុរស​ព្រម​លះបង់ អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ឱ្យ​នារី​ម្នាក់​ព្រម​ស្រឡាញ់​ខ្លួន ។

៩-​បទ My Silver Living
បទ «My Silver Living» បកស្រាយ​ដោយ​ក្រុម​ចម្រៀង​នារី First Aid Kit ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៤​។ អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ គឺ​បរិយាយ​ពី​ការ​រស់នៅ​ប្រកបដោយ​សុភមង្គល​ស្ថិត​ក្រោម​បរិយាកាស​សែន​មនោ​រម្យ ។

១០-​បទ Good Kisser
បទ «Good Kisser» បកស្រាយ​ដោយ​តារាចម្រៀង​អា​មេ​រិ​ក​វ័យ​២៥​ឆ្នាំ លោក Usher បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៤ ។ អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ គឺ​បរិយាយ​ពី​អត្ថន័យ​ស្នាម​ថើប​លើក​ដំបូង​របស់​គូស្នេហ៍​មួយគូ ៕