ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ឃុំ​សំបួរ​រឹប​អូស​បាន​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ច្រើន​ប្រភេទ

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា ២០១៤ បាន​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​តាម​អូរ​ និង​ដង​ស្ទឹង​ឃុំ​សំបួរ ស្រុក​មង្គល​បូរី​រឹប​អូស​បាន​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ជា​ច្រើន​ប្រភេទ​។

លោក​ហ៊ី សេង​គ្រី នាយ​សង្កាត់​រដ្ឋ​បាល​ជល​ផល​មង្គល​បូរី​បាន​ឱ្យ​ដឹង​ថា ដោយ​មានការ​ណែ​នាំ​ពី​លោក​គោស៊ុំ សារឿត អភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​​លោក​បាន​ដឹក​នាំ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ឃុំ​សំបួរ និង​សហ​គមន៍​នេសាទ​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ចំណុច​អូររហាល​សន្ទូង និង​ចំណុច​អូរ​ជីក និង​អតីត​ឡូត៍​នេសាទ​លេខ​២​ និង​បាន​ចុះ​រុះ​រើ​របាំង​ព្រួល​ដាក់​កាត់​អូរ​ចំនួន​២​កន្លែង​មាន​ប្រវែង​១០០​ម៉ែត្រ​ និង​លប​ចំនួន​១១​ស្បៃ​មុង​ប្រវែង​៥០​ម៉ែត្រ​ លូ​ស្បៃ​មុង​​ប្រវែង​៥០​ម៉ែត្រ​ លូ​ស្បៃ​មុង​រី​អ៊ុយ​១​បង្គោលចម្រឹង​ចំនួន​៥០​ដើម​។

លោក​នាយ​សង្កាត់​បន្ត​ថា ការ​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​នេះ គឺ​បង្ក្រាប​​បាន​តែ​ឧប​ករណ៍​នេសាទ​ខុស​ច្បាប់ តែ​ជន​ល្មើស​បាន​គេច​ខ្លួន​អស់​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព