ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​លើ​ពិភពលោក

9 ឆ្នាំ មុន

១-​គ្រោងឆ្អឹង​សត្វ Kiwi
គ្រោងឆ្អឹង​សត្វ Kiwi​មាឌធំ ស្ថិត​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ត្រូវ​គេ​ដាក់​តាំង​ប្រៀបធៀប​នឹង​ស៊ុត​បក្សី​បុរាណ​ក្នុង​សារមន្ទីរ​ឃែត​ទ័​រ​ប៊័រ​រី ក្រុង​ក្រៃ​ឈើ​ច ។ អ្នក​វិទ្យាសាស្ដ្រ​មហាវិទ្យាល័យ​ដេ​លេ​ត​និយាយ​ថា ពួក​វា​ទាំង​២​ជា​បងប្អូន​ដ៏​ជិតដិត​នឹង​គ្នា ។

១-​គ្រោងឆ្អឹង​សត្វ Kiwi
គ្រោងឆ្អឹង​សត្វ Kiwi​មាឌធំ ស្ថិត​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ត្រូវ​គេ​ដាក់​តាំង​ប្រៀបធៀប​នឹង​ស៊ុត​បក្សី​បុរាណ​ក្នុង​សារមន្ទីរ​ឃែត​ទ័​រ​ប៊័រ​រី ក្រុង​ក្រៃ​ឈើ​ច ។ អ្នក​វិទ្យាសាស្ដ្រ​មហាវិទ្យាល័យ​ដេ​លេ​ត​និយាយ​ថា ពួក​វា​ទាំង​២​ជា​បងប្អូន​ដ៏​ជិតដិត​នឹង​គ្នា ។

២-​មនុស្ស​និង​ដំរី
ស្ដ្រី​ជប៉ុន​ម្នាក់​មើលទៅ​ហាក់ដូចជា​តូច​ល្អិត​នៅ​ពេល​ដើរ​កាត់​រូបគំនូរ​ជើងដំរី ដើរ​ជាន់​វែ​នតា​នៅ​ខាង​មុខ​ហាង​វែ​នតា​មួយ​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។

៣-​កន្លែង​ចត​រថយន្ដ​សម្រាប់​ស្ដ្រី
ក្រុង​សេ​អ៊ូ​ល កូរ៉េ​ខាងត្បូង បាន​ចំណាយ​ប្រាក់​ជាង​១០០​លាន​ដុល្លារ​សម្រាប់​កែ​លម្អ​ចំណតរថយន្ដ​ដោយ​ទុក​គម្លាត​ធំ​ជាង​ប្រក្រតី​សម្រាប់​ស្ដ្រី​ងាយស្រួល​ចូល​ចត ។

៤-​នាវា​ស្រឡាញ់​បរិស្ថាន
នាវា AIDA Luma របស់​ក្រុមហ៊ុន​«​កា​នី​វ៉ាល​ខុប​» បាន​ចត​នៅ​កំពង់​ផែ​ក្នុង​ក្រុង​ហាម​បើក ប្រទេស​អា​ល្លឺ​ម៉​ង់ ជា​ផ្នែក​មួយ​ក្នុង​ចំណោម​នាវា​ទាំង​៧០​គ្រឿង​ដោយ​ក្រុមហ៊ុន​បាន​ចំណាយ​ប្រាក់​ប្រហែល​៣០០​ដុល្លារ​ដើម្បី​ភ្ជាប់​ប្រព័ន្ធ​បច្ចេកវិទ្យា​កាត់​បន្ថយ​ជាតិពុល​ដោយ​ប្រើ​ប្រព័ន្ធ​គ្រប់គ្រង​ផ្សែង​ពុល ។

៥-​សិល្បៈ​អា​មេ​រិ​ក​ខាងត្បូង
នាយ​ផ្នែក​វិចិត្រសិល្បៈ​អា​មេ​រិ​ក​ខាងត្បូង របស់​ក្រុមហ៊ុន​សូ​ធើ​ប៊ី​ពិនិត្យ​មើលរូប​គំនូរ​«​ក្រា​ហ្វ៊ី​ស្មូ អី​ុ​ន​ហ្វ៊ី​នី​តូ​» របស់​លោក​វ៉ា​ឃី​ន ទ័​រ​រ៉េ​ស​ហ្គា​សៀ វិចិត្រករ​ជនជាតិ​អ៊ុយ​រូ​ហ្គា​យ ដែល​តាំង​បង្ហាញ​នៅ​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក នៅ​មុន​ពេល​ដាក់​ដេញថ្លៃ​នៅ​អា​មេ​រិ​កឡា​ទី​ន នា​ពេល ឆាប់​ៗ​ខាង​មុខ ។

៦-​ក្ងោក​ស
២​នាក់​ឪពុក​និង​កូន​ជនជាតិ​ជប៉ុន ឈរ​មើល​ក្ងោក​ពណ៌​ស​មួយ​ក្បាល ដែល​ត្រដាងស្លាប​ក្នុង​រដូវ​បង្កាត់​ពូជ​នៅ​ឧទ្យាន​សត្វ​ណូ​ង៉េ​យ៉ា​ម៉ា ក្រុង​យ៉ូ​កូ​ហា​ម៉ា ប្រទេស​ជប៉ុន ។

៧-​ទិញ​ទំនិញ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា
បុគ្គលិក​ប្រចាំ​ហាង​សម្លៀក​បំពាក់​អនុវត្ដ​គំរូ​ពី​បច្ចេកវិទ្យា​ទិញ​ទំនិញ​ដោយ​ប្រព័ន្ធ​ទំនើប ជួយ​ឱ្យ​អតិថិជន​ទិញ​ទំនិញ​ដែល​ត្រូវការ​បាន​ឆាប់រហ័ស និង​ងាយស្រួល​គ្រាន់តែ​ស្គែ​ន​លេខ​កូដ​ទំនិញ​ជ្រើស​ពណ៌ និង​ទំហំ​ជា​ការ​ស្រេច ។

៨-​ចៃ​ទឹក​ពណ៌​ក្រហម
ចៃ​ទឹក​ពូជ «​វែ​ស ខូ​ស ស៊ី នេ​ត​ថើ​ល​» ត្រូវ​គេ​ដាក់​តាំង​បង្ហាញ​នៅ​ឧទ្យាន​សត្វ​«​ហេ​ន​រី​ដឺ​លី​» រដ្ឋ​នេ​ប្រា​ស្កា សហរដ្ឋ​អា​េ​ម​រិ​ក ។ នោះ​ជា​ចៃ​ទឹក​ដ៏​ស្រស់​ស្អាត​មាន​រូបរាង​ដូច​ពុកមាត់​ពណ៌​ក្រហម ឬ​ទឹកក្រូច ។

៩-​មនុស្ស​យន្ដ​ដូច​មនុស្ស
ក្រុមហ៊ុន​អី​ុ​តា​ស៊ី​របស់​ជប៉ុន​បាន​ផលិត​មនុស្ស​យន្ដ​រាង​ដូច​មនុស្ស​ឈ្មោះ​អី​ុ​មី​ញូ​វ​២ និង​អាច​និយាយ​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​បាន។

១០-​បក្សី​យក្ស
រូបគំនូរ​បក្សី​យក្ស​ក្នុង​សម័យ​បុរាណ​មាន​កម្ពស់​៣​ម៉ែត្រ​ដើរ​នៅ​ក្នុង​ព្រៃ​លើ​កោះ​ម៉ា​ដា​កា​ស្កា ។ នៅ​ក្នុង​ឯកសារ​វិទ្យាសាស្ដ្រ​បញ្ជាក់​ថា បក្សី​យក្ស​នោះ​ផុត​ពូជ​ជា​យូរលង់​មក​ហើយ វា​គឺជា​មិត្ដ​ដ៏​ជំនិត​នឹង​សត្វ​គី​វី​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​បច្ចុប្បន្ន ៕