ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៍​ម្សិលមិញសម្លា.ប់​មនុស្ស០៤នាក់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ យ៉ាងហោចណាស់​មនុស្ស០៤នាក់ស្លា.ប់​ និង​ របួស១២នាក់​ ក្នុងនោះរបួសធ្ងន់០៥នាក់ ​ដោយសារឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​០៨លើក​ ដែលបានកើតឡើង​នៅទូទំាងប្រទេស​កម្ពុជា​កាលពីថ្ងៃទី៣០​ កក្កដា ​២០១៤ ។​

យោងតាម​របាយការណ៍​របស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក្រសួងមហាផ្ទៃ​បានបង្ហាញឲ្យដឹងទៀតថា ​ក្នុងគ្រោះថ្នាក់ចរាចរណ៍​ទាំង០៨លើកខាងលើ ​បានបង្កឲ្យខូចខាត​យានយន្តសរុប ​១២គ្រឿង ​ក្នុងនោះម៉ូតូ ​០៨គ្រឿង, រថយន្តធុនតូច ០២គ្រឿង,​ យានផ្សេងៗ​ ០១គ្រឿង ​និង​​អ្នកថ្មើរជើង ០១នាក់ ។

រាជធានីភ្នំពេញ​ ៖ យ៉ាងហោចណាស់​មនុស្ស០៤នាក់ស្លាប់​ និង​ របួស១២នាក់​ ក្នុងនោះរបួសធ្ងន់០៥នាក់ ​ដោយសារឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​០៨លើក​ ដែលបានកើតឡើង​នៅទូទំាងប្រទេស​កម្ពុជា​កាលពីថ្ងៃទី៣០​ កក្កដា ​២០១៤ ។​

យោងតាម​របាយការណ៍​របស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក្រសួងមហាផ្ទៃ​បានបង្ហាញឲ្យដឹងទៀតថា ​ក្នុងគ្រោះថ្នាក់ចរាចរណ៍​ទាំង០៨លើកខាងលើ ​បានបង្កឲ្យខូចខាត​យានយន្តសរុប ​១២គ្រឿង ​ក្នុងនោះម៉ូតូ ​០៨គ្រឿង, រថយន្តធុនតូច ០២គ្រឿង,​ យានផ្សេងៗ​ ០១គ្រឿង ​និង​​អ្នកថ្មើរជើង ០១នាក់ ។

របាយការណ៍​ដដែលបានបន្តទៀតថា ​មូលហេតុ​ដែលបង្កឲ្យមានគ្រោះថ្នាក់ ​គឺបណ្តាលមកពីល្បឿន​ ០២លើក, ស្រវឹង​ ០១លើក, បត់គ្រោះថ្នាក់ ០១លើក, ​ប្រជែងគ្រោះថ្នាក់ ០១លើក,​ មនុស្សដើរឆ្លងផ្លូវ ​០១លើក, ម៉ូតូបុកសត្វឆ្កែ ​០១លើក, កក្តាយានយន្ត ​០១លើក ៕