ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​​សមាសភាព ​គ​.​ជ​.​ប ដែល​​ស្នើ​ឡើង​​ដោយ​បក្ស​​ទាំង​2 មិន​​ទាន់​ដឹង​​ជា​ផ្លូវការ​​នៅ​ឡើយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ដែល​គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា​ជ្រើសរើស​ចំនួន​៩​រូប នោះ​សម្រាប់​សមាជិក​ទី​៩​បាន​ឯកភាព​គ្នា​ជ្រើសរើស​រួច​ហើយ ។ ប៉ុន្ដែ​អ្វី​ដែល​មហាជន​ចង់​ដឹង ចង់​ឃើញ​សមាសភាព​ដែល​គណបក្ស​ដាក់​ដើម្បី​ទទួល​បាន​ភាព​យុត្ដិធម៌ អព្យាក្រឹត តម្លាភាព ក្នុង​ការ​បោះ​ឆ្នោត​លើក​ក្រោយ​នោះ មិន​ទាន់​ដឹង​ជា​ផ្លូវការ​នៅឡើយ​ទេ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤​រូប និង​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៤​រូប ។

រាជធានី​ភ្នំពេញ ៖ សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ដែល​គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា​ជ្រើសរើស​ចំនួន​៩​រូប នោះ​សម្រាប់​សមាជិក​ទី​៩​បាន​ឯកភាព​គ្នា​ជ្រើសរើស​រួច​ហើយ ។ ប៉ុន្ដែ​អ្វី​ដែល​មហាជន​ចង់​ដឹង ចង់​ឃើញ​សមាសភាព​ដែល​គណបក្ស​ដាក់​ដើម្បី​ទទួល​បាន​ភាព​យុត្ដិធម៌ អព្យាក្រឹត តម្លាភាព ក្នុង​ការ​បោះ​ឆ្នោត​លើក​ក្រោយ​នោះ មិន​ទាន់​ដឹង​ជា​ផ្លូវការ​នៅឡើយ​ទេ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤​រូប និង​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៤​រូប ។

បើ​តាម​ការ​អះអាង​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បង្ហើប​ថា សមាសភាព​៤​រូប​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើសរើស​ជា​បេក្ខភាព គ​.​ជ​.​ប នោះ មាន​មន្ដ្រី​គណបក្ស​២​រូប និង​សង្គម​ស៊ី​វិល​២​រូប ក្នុង​នោះ​មួយ​រូប​ត្រូវ​បាន​គេ​ដឹង​ហើយ​គឺ​លោក គួ​យ ប៊ុ​ន​រឿ​ន ។ ជុំវិញ​សមាសភាព គ​.​ជ​.​ប នេះ ភាគី​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ពុំ​ទាន់​ទម្លាយ​ឱ្យ​ដឹង​នៅឡើយ​ដែរ ចាប់តាំងពី​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នោះ​មក ។ លោក សម រ​ង្សុ​ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ក្នុង​វិទ្យុ​អាស៊ី​សេរី កាលពី​យប់​ថ្ងៃ​ទី​២៩ កក្កដា ថា បេក្ខភាព​ទី​៩ ដែល​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ឯកភាព​ជ្រើសរើស​គឺ​លោកស្រី ពុង ឈី​វ​កេ​ក ប្រធាន​អង្គការ​លី​កាដូ ។

ចំពោះ​បេក្ខភាព​២​រូប​ទៀត​ដែល​ចេញពី​សង្គម​ស៊ី​វិល​នោះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្លឹង​ឃើញ​រួច​ហើយ និង​ធានា​ថា​មិន​លក់​ឧត្ដមគតិ និង​ពុក​រលួយ​ទេ ។ ទោះជា​យ៉ាងណា​ក្ដី លោក សម រ​ង្សុ​ី មិន​បានឱ្យ​ដឹង​ពី​សមាសភាព​មន្ដ្រី​សង្គម​ស៊ី​វិល​២​រូប​នោះ​ទេ​។ ចំណែក​លោក កឹ​ម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជ្រើសរើស​លោក គួ​យ ប៊ុ​ន​រឿ​ន ជា​បេក្ខភាព គ​.​ជ​.​ប មួយ​រូប​ហើយ ។ ចំណែក​លោកស្រី ពុង ឈី​វ​កេ​ក ដែល​ជា​បេក្ខភាព​ទី​៩​នៃ​សមាសភាព គ​.​ជ​.​ប មិនដឹង​ថា​មាន​តួនាទី​ជា​ប្រធាន ឬ​សមាជិក អាស្រ័យ​ទៅ​លើ​សមាជិក​ទាំងអស់​នៃ គ​.​ជ​.​ប បោះ​ឆ្នោត​ជ្រើសរើស ។

ជុំវិញ​បញ្ហា​សមាសភាព គ​.​ជ​.​ប ថ្មី​នេះ មហាជន​គិត​ថា ជា​ប្រធានបទ​យ៉ាង​ក្ដៅ​គគុក​សម្រាប់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​តំណែង​ជា​ប្រធាន គ​.​ជ​.​ប ថ្មី​នេះ​ដែល​គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា​នោះ ។ មហាជន​តែង​ចោទសួរ​ថា តើ​តំណែង​នេះ​នឹង​ត្រូវ​បាន​ទៅ​សមាជិក​មួយ​ណា​ក្នុង​ចំណោម​៩​រូប ដែល​មក​ពី​គណបក្ស​ទាំង​ពីរ​ម្ខាង​៤​រូប និង​១​រូប​ទៀត​ដែល​ជា​សមាជិក​ទី​៩ គឺ​លោកស្រី ពុង ឈី​វ​កេ​ក នាយិកា​អង្គការ​លី​កាដូ​នោះ អ្នក​ណា​ជា​ប្រធាន ? ពាក់ព័ន្ធ​នឹង​តំណែង​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នេះ​ដែរ លោក សម រ​ង្សុ​ី បាន​បង្ហាញ​ពី​របៀប​នៃ​ការ​ចាត់ចែង​ការងារ និង​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ និង​រចនាសម្ព័ន្ធ​របស់ គ​.​ជ​.​ប គឺ​ទុក​ឱ្យ​គ​.​ជ​.​ប ខ្លួនឯង​ជា​អ្នក​សម្រេច ។ ដូច្នេះ​យើង​ត្រូវ​រង់ចាំ​សមាជិក​ទាំង​៩​រូប​ត្រូវ​បាន​តែងតាំង​ហើយ​សិន ។

លោក​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​ថ្លែង​ថា ពេល​ណា​ដែល គ​.​ជ​.​ប ចាប់ផ្ដើម​ដំណើរការ​ហើយ​នោះ គឺ​ទុក​ឱ្យ​គេ​សម្រេច​ខ្លួន​គេ​ទៅ មិន​ត្រូវ​គណបក្ស​ណា​បញ្ជា​ទេ បើ​យើង​បាន​និយាយ​ថាឱ្យ គ​.​ជ​.​ប ឯករាជ្យ​គឺ​ត្រូវ​ទុក​ឱ្យ​គេ​ឯករាជ្យ ។
មក​ដល់​ពេល​នេះ កុំ​ថា​ឡើយ​តំណែង​ជា​ប្រធាន គ​.​ជ​.​ប នោះ សូ​ម្បី​តែ​តំណែង​សមាជិក​ទាំង​៨​រូប​ដែល​ត្រូវ​តែងតាំង​ដោយ​គណបក្ស​ទាំង​ពីរ​ក៏​គេ​នៅ​មិន​ទាន់​ដឹង​ពី​សមាសភាព​ច្បាស់លាស់​នៅឡើយ​ដែរ ក្រៅពី​បេក្ខភាព លោក គួ​យ ប៊ុ​ន​រឿ​ន មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បង្ហាញ​ជា​ផ្លូវការ​ថា ជា​បេក្ខភាព​១​រូប​ក្នុង​ចំណោម​៤​រូប ដែល​ត្រូវ​ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ។

យ៉ាងណា​ក៏​ដោយ លោក សម រ​ង្សុ​ី ធ្លាប់​បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​បេក្ខភាព​៤​រូប​ដែល​ស្នើ​ដោយ​គណបក្ស​របស់​លោក គឺ​មាន​២​រូប​នឹង​ត្រូវ​ជ្រើសរើស​ចេញពី​មេដឹកនាំ​អង្គការ​សង្គម​ស៊ី​វិល នៅ​ក្នុង​ប្រទេស​កម្ពុជា ។ តាម​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​ចំនួន​បានឱ្យ​ដឹង​ថា បេក្ខភាព​២​រូប​ដែល​មក​ពី​សង្គម​ស៊ី​វិល​នោះ​គឺ​លោក គល់ បញ្ញា ប្រធាន​អង្គការ​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ខុមហ្វ្រែល និង​លោក យ៉េ​ង វី​រៈ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ៕