ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្អក​ស្រា​ឪពុក​ក្មេក​ស្រវឹង​ ឆក់​ឱកាស​​រំលោ.ភ​​កូនប្រសា​​ស្រី ពេល​​ប្តី​នាង​​ទៅ​ធ្វើការ​​ឆ្ងាយ​ពី​ផ្ទះ

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ជន​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន ក្រោយ​ពី​សង្ស័យ​ថា បាន​ប្រើ​កាំបិត​ភ្ជង់ និង​ចាប់​អូស​ដៃ​នារី​ម្នាក់ ដែល​មាន​ស្វាមី​រួច​ហើយ យក​ទៅ​រំលោ.ភ​ក្បែរ​មាត់​អូរ​យ៉ាង​ព្រៃ.ផ្សៃ ។ ករណី​រំលោ.ភ​នេះ បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ កក្កដា នៅ​ក្នុង ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន គ្រា​ដែល​នាង​កំពុង​ដេក​ជាមួយ​ប្អូន​ៗ និង​ឪពុកក្មេក​នៅ​ក្នុងផ្ទះ ចំណែក​ស្វាមី​របស់​នាង​មិន​បាន​នៅផ្ទះ​ទេ ទៅ​ធ្វើ​កម្មករ​នៅ​ទី​ឆ្ងាយ ហើយ​នាង​ក៏​មិន​ទាន់​មានកូន​ដែរ ។

ខេត្តបាត់ដំបង ៖ ជន​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន ក្រោយ​ពី​សង្ស័យ​ថា បាន​ប្រើ​កាំបិត​ភ្ជង់ និង​ចាប់​អូស​ដៃ​នារី​ម្នាក់ ដែល​មាន​ស្វាមី​រួច​ហើយ យក​ទៅ​រំលោភ​ក្បែរ​មាត់​អូរ​យ៉ាង​ព្រៃផ្សៃ ។ ករណី​រំលោភ​នេះ បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ កក្កដា នៅ​ក្នុង ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន គ្រា​ដែល​នាង​កំពុង​ដេក​ជាមួយ​ប្អូន​ៗ និង​ឪពុកក្មេក​នៅ​ក្នុងផ្ទះ ចំណែក​ស្វាមី​របស់​នាង​មិន​បាន​នៅផ្ទះ​ទេ ទៅ​ធ្វើ​កម្មករ​នៅ​ទី​ឆ្ងាយ ហើយ​នាង​ក៏​មិន​ទាន់​មានកូន​ដែរ ។

លោក គឹ​ម វាសនា មេ​បញ្ចា​ការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អុល សុ​ភ័ក្ត្រ អាយុ​២១​ឆ្នាំ រីឯ​នារី​រង​គ្រោះ អាយុ​១៨​ឆ្នាំ ។ ជនសង្ស័យ​បាន​ប្រើ​កាំបិត​ខ្វែវ​ចូល​ទៅ​ភ្ជង់​នាង គ្រា​ដែល​នាង​កំពុង​ដេក​ជាមួយ​ប្អូន​ៗ​ក្នុង​មុង រួច​ចាប់​អូស​ដៃ​នាង​ចេញពី​ក្នុង​មុង​ទៅ​រំលោភ​ក្បែរ​អូរ ដោយ​គំរាម​សម្លាប់​ទាំង​រូប​នាង ទាំង​ឪពុកក្មេក​ដែល​ដេក​លក់​ក្នុងផ្ទះ​នោះ​ដែរ បើ​ហ៊ាន​ស្រែក ឬ​បើកភ្លើង​បំភ្លឺ ។ ទីបំផុត នាង​ត្រូវ​ជន​នោះ ភ្ជង់​នឹងកាំបិត​ចាប់រំលោភ​យ៉ាង​ព្រៃផ្សៃ រហូត​បាន​សម្រេច លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ទើប​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​ក្រោយ​ពី​ស្ត្រី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង ។

នារី​រង​គ្រោះ​និយាយ​ថា ជន​ឈ្មោះ អុល សុ​ភ័ក្ត្រ បាន​ប្រើ​កាំបិត​ខ្វែវ​ចូល​ទៅ​ភ្ជង់​នាង​ដល់​ក្នុង​មុង គ្រា​ដែល​នាង​កំពុង​ដេក​ជាមួយ​ប្អូន​ៗ និង​ឪពុកក្មេក​នាង ក៏​កំពុង​ដេក​ក្នុងផ្ទះ​នោះ​ដែរ ។ ជន​នេះ បាន​គំរាម​សម្លាប់​នាង និង​ឪពុកក្មេក​នាង​ទៀត បើក​ហ៊ាន​បើកភ្លើង​បំភ្លឺ ។ នាង​បញ្ជាក់​ថា គ្រានោះ​ឈ្មោះ សុ​ភ័ក្ត្រ បាន​ចាប់​អូស​ដៃ​នាង​ចេញ​ក្រៅ​ផ្ទះ​ទៅ​ក្បែរ​មាត់​អូរ ដោយ​ដៃ​ម្ខាង​កាន់​កាំបិត​ភ្ជង់​នាង​ជាប់ ។ ពេល​ទៅ​ដល់​មាត់​អូរ​ជន​នេះ បាន​ចាប់រំលោភ​នាង​ទាំង​កំរោល ។ ស្ត្រី​រង​គ្រោះ​បន្ត​ថា ម្តាយក្មេក​នាង​មក​ទាន់​ពេល​ជន​នេះ ធ្វើ​សកម្មភាព​រំលោភ​រួច ហើយ​ជន​នេះ​រត់គេច​ខ្លួន​បាត់​ទាំង​យប់ លុះ​ព្រឹក​ទ្បើ​ង​ទើប​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោយ​ពី​នាង​និង​ម្តាយក្មេក​ទៅ​ដាក់​ពាក្យបណ្តឹង ។

ជនសង្ស័យ​ឈ្មោះ អុល សុ​ភ័ក្ត្រ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​កាំបិត​ភ្ជង់ និង​ចាប់រំលោភ​នារី​រង​គ្រោះ​ប្រាកដ​មែន ។ ខ្លួន​បាន​ទិញ​ស្រា​ចំនួន​៥​លី​ត្រ​យក​ទៅ​ផឹក​ជាមួយ​ឪពុកក្មេក​នាង លុះ​ពេល​ស្រវឹង​ក៏​បែក​គ្នា រហូត​ដល់​ម៉ោង​១០​យប់ ខ្លួន​ក៏​កាន់​កាំបិត​ចូល​ទៅ​ផ្ទះ​នាង និង​ចាប់​នាង​អូស​យក​ទៅ​រំលោភ​ក្បែរ​មាត់​អូរ​រហូត​បាន​សម្រេច ។ ទោះបីជា​បែប​ណា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន លោក គឹ​ម វាសនា បាន​បញ្ជាក់​ថា ជន​ប្រព្រឹត្ត​ហាក់​បង្ហាញ​ពី​សកម្មភាព​ឃោរឃៅ​ណាស់​ទៅ​លើ​នារី​រង​គ្រោះ ។

ជន​នេះ បាន​ប្រើ​កាំបិត​ភ្ជង់​និង​គំរាម​សម្លាប់​នាង​រហូត បើ​ទោះជា​កំពុង​ធ្វើ​សកម្មភាព​ក្តី ។ មិនតែប៉ុណ្ណោះ ក្រោយ​ពី​រំលោភ​រួច ជន​នេះ​បាន​ព្យាយាម​ពង្រត់​នាង​ចេញពីផ្ទះ​ទៀត តែ​នាង​បាន​បដិសេធ ហើយ​គ្រានោះ​ម្តាយក្មេក​នាង​មក​ទាន់​ល្មម ។ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​កាន់​សាលាដំបូង​ខេត្ត ៕