ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ី​ស​៤៧០​បោះពួយ​លឿន​បែក​កង់​ធ្លា​ក់​ស្នាម​ភ្លោះ​ស្លា.ប់​​០១​ ​រ​បួ​ស​ធ្ងន់​ស្រាល​​​៣​នាក់​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​​មាន​ជ័យ ​​៖ ​រថយន្ត​ឡិច​ស៊ី​ស​៤៧០​មួយ​គ្រឿង​ ​បែ​ក​​ក​ង់​ក្នុង​ពេ​ល​​បោះ​ពួ​យ​​លឿ​ន​ធ្លាក់​​ស្នាម​ភ្លោះ​​ បណ្តាល​​ឱ្យ​ស្លា​ប់​ស្ត្រី​ម្នាក់​​ និង៣​នាក់​ទៀត​​​របួសធ្ងន់​ស្រាល​ កាលពី​វេលា​ម៉ោង​ជិត​៤ទៀបភ្លឺ​​ថ្ងៃ​ទី​៣១​ កក្កដា​ នៅ​លើកំណាត់​​​ផ្លូវជាតិ​​លេខ​​៥ ស្ថិត​​​ក្នុងភូមិ​ស្ទឹង​បត់​ សង្កាត់​ផ្សារ​កណ្ដា​ល ​ក្រុង​ប៉ោយ​ប៉ែ​ត​។​

ទោះជា​យ៉ាងណា​អ្នក​រង​គ្រោះ​ក្នុង​ហេតុការណ៍នេះ​​ពុំ​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ​គ្រាន់តែ​ដឹង​ថា​ស្ត្រី​ដែល​ស្លាប់​បាត់បង់​ជីវិត​នោះ​ជា​អ្នកបំរើ​ការងារ​នៅ​ខា​រ៉ា​អូរ​ខេ​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​។​

សាក្សី​នៅ​កន្លែង​កើតហេតុឱ្យដឹង​ថា ​ដំបូង​រថយន្ត​​បោះពួយ​មក​ពី​ទិស​ខាងកើត ​លុះដល់​ចំណុច​កើតហេតុ​ក៏បែក​កង់​ រួច​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​ប៉ាយ​គណ​បក្ស​២​ទៅ​៣​ផ្ទាំង​នៅ​មុខ​វត្ត​សិរី​មង្គល​សុទ្ធា​រាម​ហៅ​ស្ទឹង​បត់ ​ដួល​រាយ​ប៉ាយ​ហើយ​រថយន្ត​ក្រឡាប់​ជា​ច្រើន​ត្រឡប់​បង្ក​ឲ្យ​ស្លាប់​និង​របួស​តែ​ម្ដង​។ ​

អ្នក​រង​គ្រោះ​ក្នុង​ហេតុការណ៍​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ ហើយ​រថយន្ត​រង​គ្រោះ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ហៅ​រថយន្ត​ស្ទូច​យ​ក​ទៅ​រ​ក្សា​ទុក​នៅ​​អធិ​ការដ្ឋាន​ន​គរបាល​ក្រុង​៕