ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរម្នាក់​ឆ្លងដែន​​ខុសច្បាប់​​​ទៅ​ទារលុយ​ពីជន​​ជាតិថៃ​ ​គេ​ចោទ​​ថាជួញ​​ដូរ​​គ្រឿង​​ញៀន ​ត្រូវតម្រួត​ចាប់​​ដាក់គុក​

9 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ​៖ ​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ ​ឆ្លង​ដែន​ចូល​ទៅក្នុង​ទឹក​ដីថៃ​ ដើម្បី​ទារ​លុយ​ពីជន​ជាតិ​ថៃ​ម្នាក់ លុះ​ដើរ​ឆ្លង​ទៅ​ជិត​ដល់​​កន្លែង ត្រូវ​តម្រួត​ថៃ​ស្លៀក​ពាក់​ស៊ី​វិល​ចា​ប់ឃាត់​ខ្លួន ដោយ​ចោទ​ពីបទ​ជួញ​ដូរ​គ្រឿង​ញៀន​ចំនួន​១​០គ្រាប់​ ដែល​ហេតុ​ការណ៍​នេះ ​ បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង៣​ និង​២០នា​ទីរ​សៀល​ ថ្ងៃ​ទី២៩ ខែ​

​ខេត្ត​ប៉ៃ​លិន ​៖ ​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ ​ឆ្លង​ដែន​ចូល​ទៅក្នុង​ទឹក​ដីថៃ​ ដើម្បី​ទារ​លុយ​ពីជន​ជាតិ​ថៃ​ម្នាក់ លុះ​ដើរ​ឆ្លង​ទៅ​ជិត​ដល់​​កន្លែង ត្រូវ​តម្រួត​ថៃ​ស្លៀក​ពាក់​ស៊ី​វិល​ចា​ប់ឃាត់​ខ្លួន ដោយ​ចោទ​ពីបទ​ជួញ​ដូរ​គ្រឿង​ញៀន​ចំនួន​១​០គ្រាប់​ ដែល​ហេតុ​ការណ៍​នេះ ​ បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង៣​ និង​២០នា​ទីរ​សៀល​ ថ្ងៃ​ទី២៩ ខែ​កក្កដា​ ២០១៤ ​ ស្ថិត​នៅ​ភូមិ​ម៉ារុំ​ ឃុំ​ខ្លង​យ៉ៃ​ ស្រុក​ពោង​ណាម​រ៉ន​ ខេត្ត​ចាន់​បូរី​ ជាប់​នឹង​ព្រំ​ដែន​ខេត្ត​ប៉ៃលិន ក្នុង​ភូមិ​អូរ​ឈើ​ក្រំ​ ឃុំ​ស្ទឹងកា​ច់ ​ស្រុក​សាលា​ក្រៅ ​។

ជន​សង្ស័យ​ ឈ្មោះ​ ឆុង ​បូរ៉ា ​ភេទ​ប្រុស ​អាយុ​៣៥ឆ្នាំ​ ជា​អ្នក​រត់ម៉ូ​តូឌុប ធ្លាប់​​មាន​ប្រពន្ធ​លែង​លះ​គ្នា​យូរ​ឆ្នាំ​មក​ហើយ​ មាន​ស្រុក​កំណើ​តរស់​នៅ​ ភូមិ​ភ្នំធំ​ខាង​ត្បូង​ ឃុំ​អូ​រប្រា​សាទ ​ស្រុក​មង្គល​បូរី ​ ខេត្ត​បន្ទាយ​មាន​ជ័យ បច្ចុ​ប្បន្ន​ស្នាក់​នៅ​ភូមិ​ផ្សារ​ព្រំ​ ឃុំស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ ​។

ប្រភព​ព័ត៌​មាន​ពីសាក្សី​នៅ​ក្បែរ​កន្លែង​កើត​ហេតុ ​បានឱ្យ​ដឹងថា​ មុន​ពេល​កើត​ហេតុ គេ​ឃើញ​បុរស​ខ្មែរ​ចំនួន៤​​នាក់ បាន​ឆ្លង​ដែនពី​ទឹក​ដីខ្មែរ ​ដើម្បី​សុំថៃ​ទៅ​យក​ឃ្មុំ​នៅ​ក្នុង​ទឹក​ដីថៃ ​ ហើយ​ស្រប​ពេល​នោះ​ដែរ គេក៏​ឃើញ​បុ​រស​ជាប់​ចោទ​ខាង​លើ ​បាន​ដើរ​ឆ្លង​អូរ​ទៅ​តាម​ពី​ក្រោយ​បុរស​ទាំង​បួន​នាក់ ដោយ​ឃើញ​និយាយ​ទាក់​ទង​តាម​ទូរ​ស័ព្ទ​ទៅ​ជន​ជាតិថៃ​ម្នាក់​ទៀ​ត លុះ​ដើរ​បាន​មួយ​សន្ទុះ ​ស្រាប់​តែ​គេ​ឃើញ​ជន​ជាតិ​ថៃ ដែល​និយាយ​ទូរស័ព្ទ​ជា​មួយ​ជនស​ង្ស័យ​ខ្មែរ​ខាង​លើ​បាន​ចា​ប់រូប​គេវាយ​ខ្នោះ​រួចវាយ​ផ្តួល​ទៅ​លើដី ហើយ​ក៏​បញ្ជូន​ឡើង​លើ​រថយន្ត​តែ​ម្តង ​ដោយ​មាន​ជន​ជាតិ​ថៃ ៧ទៅ​៨នាក់​ បាន​និយាយ​ប្រាប់​ពួក​គេថា​ បុរស​រូប​នេះ​ពា ក់​ព័ន្ធ​ទៅ​នឹង​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ ។

ចំ​ណែក​បុរស​ខ្មែរ​ទាំងបួន​នាក់ ​បន្ទា​ប់ពី​ឃើញ​ហេតុការ​ណ៍នេះ ​ មិន​ហ៊ាន​និយាយ​អ្វីទាំ​ងអស់ រួច​ក៏​បន្ត​ដំណើរ​ចូល​ទៅ​ដល់​ក្នុងទឹក​ដីថៃ ដើ​ម្បីយក​​ឃ្មុំធំមួយ​សំបុក​ រួចត្រឡ​​ប់មកផ្ទះ​វិញ ​ដោយ​ឡែក​ជន​សង្ស័យ​​បាន​ទូរស័ព្ទ​មក​ក្រុម​គ្រួសា​រថា​ រូបគេ​មិ​នបាន​ជួញ​ដូរ​គ្រឿ​ងញៀ​ននោះ​ទេ ដោយ​ឆ្លង​ដែន​ចូល​ទៅទឹក​ដីថៃ ដើម្បី​ទារ​លុយ​ពីបុរស​ជនជាតិ​ថៃម្នាក់​ ដែល​ជំពា​​​ក់រូបគេ​ចំនួន ៦០០បាត (លុយថៃ) លុះ​ទាក់​ទង​គ្នា​តាម​ទូរស័ព្ទ​បាន​មួយ​សន្ទុះ​រូប​​គេក៏ដើរឆ្លង​ ទៅ​យកប្រាក់​នោះ ​ហើយ​ក៏ត្រូវ​តម្រួត​ថៃស្លៀ​កពាក់​ស៊ីវិល ​ចាប់​វាយ​ខ្នោះ​តែម្តង ។ ជន​ស​ង្ស័យ​​បានបន្តទៀត​ថា ក្រោយ​មកស្រាប់​តែនៅ​លើខ្លួន​របស់​គេមាន​គ្រឿង​ញៀន​ចំនួន១០ គ្រាប់​​នៅ​ជាប់នឹង​ខ្លួន ​ហើយ​ក៏ត្រូវ​គេចោទ​ថា​ជួញ​​ដូរគ្រឿង​ញៀន​តែម្តង ​។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​