ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដោយ​បាក់​អគារ​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​សម្តេច​តេ​ជោ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លោក សេង ទៀង ជំនួយការ​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំ​យក​ថវិកា​របស់​សម្តេច​តេ​ជោ…

ខេត្តព្រៃវែង ៖ លោក សេង ទៀង ជំនួយការ​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំ​យក​ថវិកា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ចំនួន​៥​នាក់ ស្មើនឹង​២​គ្រួសារ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍រ​លំបាក់​អគារ​កំពស់​៧​ជាន់ នៅ​ខេត្ត​កែប កាលពី​រសៀល​ថ្ងៃ​ទី​៣ មក​រា​ឆ្នាំ​២០២០ ហើយ​ការ​ប្រគល់​ថវិកា​នេះ​បាន​ធ្វើ​ឡើង​នៅ​ធនាគារ​អេ​ស៊ី​លី​ដា សាខា​ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០២០​។

ជន​រង​គ្រោះ​ទាំង​៥​នាក់​នោះ​រួម​មាន ឈ្មោះ ថ្លាង រី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្រះ​កែវ ឃុំ​ក្រាំង​ស្វាយ ស្រុក​ព្រះស្តេច ។ ចំណែក​ជន​រង​គ្រោះ​៤​នាក់​ទៀត​គឺ​ត្រូវជា​ប្តី​ប្រពន្ធ​និង​កូនប្រុស​ចំនួន​២​នាក់ ដែល​បាន​បាត់បង់​ជីវិត​១​គ្រួសារ​តែ​ម្តង ក្នុង​នោះ​១-​ឈ្មោះ ជិន ហ៊ូ​វ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ត្រូវជា​ប្តី ២-​ឈ្មោះ ហេង ស្រី​ម៉ាច ភេទ​ស្រី អាយុ​២៨​ឆ្នាំ ត្រូវជា​ប្រពន្ធ ៣-​ឈ្មោះ ជិន ហៃ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ត្រូវជា​កូន និង​៤-​ឈ្មោះ ជិន គឹ​ម​ហ៊ី​ម ភេទ​ប្រុស អាយុ​១០​ឆ្នាំ ត្រូវជា​កូន ។ អ្នក​ទាំង​៤​មាន​ទីលំនៅ​ក្នុងភូមិ​ជ័យ​អា​ខោល ឃុំ​សេនា​រាជ្យ​ឧត្តម ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

ក្នុង​ឱកាស​នោះ​ដែរ លោក សេង ទៀង បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជូន​ចំពោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​សូមកុំ​ឱ្យ​ពួក​គាត់​បាក់ទឹកចិត្ត ត្រូវ​តែ​ខិតខំ​ធ្វើការ​ប្រកប​របរ​ចិញ្ចឹមជីវិត ដើម្បី​លើក​ស្ទួយ​ជីវភាព​គ្រួសារ អោយ​កាន់តែ​រីក​ចំរើន​ថែម​ទៀត ព្រោះ​សព្វ​ថ្ងៃនេះ​ប្រទេស​ជាតិ​យើង​កំពុង​តែ​រីក​ចំរើន​ខ្លាំង​លើ​គ្រប់​វិស័យ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ